ស្វែងរកពួកយើង:

Bose QuietComfort Ultra 2 មានភ្ជាប់មុខងារ Lossless USB-C Audio និង Cinema Mode មានតម្លៃ $450

ដោយ

Koun Jab Luffy

08 កញ្ញា 2025 03:01 រសៀល

អាន 2 នាទី

Article image
Bose QuietComfort Ultra គឺជាកាសក្តោបត្រចៀកជំនាន់ចុងក្រោយគេដែលមានភ្ជាប់មកជាមួយប្រព័ន្ធកាត់បន្ថយសំឡេងរំខាន Bose Noise Cancelling។ QC Ultra ជំនាន់ទីពីរនេះ មានភ្ជាប់មកជាមួយរន្ធភ្ជាប់ប្រភេទ lossless USB-C audio ដែលផ្តល់នូវគុណភាពសំឡេងលឺច្បាស់ជាមួយមុខងារ low-latency ចេញពីឧបករណ៍ដែលបានភ្ជាប់ជាមួយវា។ QC Ultra ជំនាន់ថ្មីនេះ មានជម្រើសភ្ជាប់មកជាមួយខ្សែភ្ជាប់ប្រវែង 2.5mm និង 3.5mm មកក្នុងប្រអប់ស្រាប់សម្រាប់ការចាក់តន្ត្រីស្តាប់តាមរយះការភ្ជាប់ជាមួយខ្សែ។
នៅលើ Bose QuietComfort Ultra ជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនគុណភាពទៅលើប្រព័ន្ធកាត់បន្ថយសំឡេងរំខាន active noise cancellation ដែលធ្វើឲ្យការស្តាប់ជាមួយកាសថ្មីនេះទទួលបានគុណភាពសំឡេងដ៏អស្ចារ្យគ្មានការរំខានពីសំឡេងខាងក្រៅនោះឡើយ។ ប៉ុន្តែ នៅពេលដែលយើងចង់ឲ្យលឺសំឡេងពីខាងក្រៅមុខងារ  Aware Mode អាចជួយបានដែលគ្រាន់តែបើកមុខងារនេះនៅលើកម្មវិធី Bose App ប៉ុណ្ណោះ។
Article image
បន្ថែមពីនេះ Bose QC Ultra ជំនាន់ថ្មី ក៏មានភ្ជាប់មកជាមួយមុខងារ Cinema Mode ដែលផ្តល់នូវសំឡេងក្នុងការទស្សនាខ្សែភាពដូចដែលយើងស្ថិតនៅក្នុងរោងកុងអីចឹងដែរ។ Bose បញ្ជាក់ថា មុខងារថ្មីនេះ គឺផ្តល់នូវភាពកាន់តែមានភាពអស្ចារ្យសម្រាប់មុខងារ podcast និង audiobook listening។
សម្រាប់ថ្មរបស់ Bose QC Ultra ជំនាន់ទីពីរនេះ គឺសាកពេញម្តងអាចកាន់បានដល់ 30 ម៉ោងសម្រាប់ការ Playback និងដល់ 45 ម៉ោងនៅពេលបិទមុខងារ ANC។ ក្រៅតែពីការភ្ជាប់ជាមួយឧបករណ៍តាមរយះខ្សែ QC Ultra ជំនាន់ថ្មីក៏អាចធ្វើការភ្ជាប់ដោយមិនប្រើខ្សែតាមរយះ Bluetooth 5.4 ជាមួយការគាំទ្រនូវ Sound Code ប្រភេទ AAC, SBC, និង aptX Adaptive សម្រាប់ឧបករណ៍ដែលប្រើនូវ Snapdragon Sound-certified។
Article image
ជាងនេះទៅទៀត Bose QC Ultra  ជំនាន់ថ្មី ក៏គាំទ្រជាមួយមុខងារ Google Fast Pair និង Spotify Tap ផងដែរ។ Bose QuietComfort Ultra 2 មានជម្រើសពណ៌ខ្មៅ ស និងផ្សែងបារី រួមជាមួយពណ៌ Limited Edition ពីរផ្សេងទៀត Driftwood Sand និង Midnight Violet។ កាសក្តោបត្រចៀកជំនាន់ថ្មីនេះ មានតម្លៃខ្ទង់ $450៕
Bose QuietComfort Ultra 2 មានភ្ជាប់មុខងារ Lossless USB-C Audio និង Cinema Mode មានតម្លៃ $450