ស្វែងរកពួកយើង:

BOULT សហការជាមួយ Ford Mustang ប្រកាសចេញកាសស៊េរីថ្មីម៉ូដែល Torg, Dash និង Derby ដែលមានតម្លៃប្រហែល $16 ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

26 មិថុនា 2024 03:22 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនជំនាញខាងផលិតឧបករណ៍សំឡេងរបស់ឥណ្ឌា BOULT Audio បានចាប់ដៃជាមួយក្រុមហ៊ុនរថយន្ត Ford Mustang ក្នុងការប្រកាសចេញស្រឡាយកាសស្តាប់ឥតខ្សែស៊េរីថ្មីដែលមានដូចជា Torg, Dash និង Derby។ កិច្ចសហការនេះ បានធ្វើឲ្យ BOULT ធ្វើការទាញទម្រង់នៃការរចនាកាសស្តាប់ស៊េរីថ្មីរបស់ខ្លួនចេញពីការឌីស្សាញបែប iconic design element ពីរថយន្ត Ford Mustang។
សម្រាប់ការស៊េរីថ្មី BOULT Mustang Series ដែលរួមមានស៊េរីដូចជា Torg, Dash និង Derby ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់់នូវប្រព័ន្ធឈីបសំឡេង 13mm Bass Drivers ដែលគាំទ្រនូវបច្ចេកវិទ្យា BoomX Technology ដើម្បីបង្កើនគុណភាពសំឡេង។ សម្រាប់ស៊េរី Torg មានបំពាក់នូវប្រព័ន្ធភ្លើង dynamic breathing LEDs ជាមួយ gaming rhythms ដែលផ្តល់នូវបទពិសោធន៍ក្នុងការប្រើប្រាស់កាន់តែអស្ចារ្យ។ ហើយស៊េរីនេះ ភ្ជាប់មកជាមួយប្រព័ន្ធ Ultra-low latency កម្រិត 45ms ក្នុងមុខងារ Combat Gaming Mode និងមានថ្មអាចប្រើបានដល់ 50 ម៉ោង (សាកភ្លើងបន្តពីប្រអប់)។ ដោយឡែកសម្រាប់ស៊េរី Dash និង Derby មានថាមពលថ្មអាចកាន់បានរហូតដល់ទៅ 100 ម៉ោង (សាកភ្លើងបន្តពីប្រអប់)។
Article image
ជាពិសេសសម្រាប់ស៊េរី Dash និង Derby គឺអាចភ្ជាប់ឧបករណ៍ពីរក្នុងពេលដំណាលគ្នា ហើយអាចភ្ជាប់ជាមួយកម្មវិធី BOULT amp App ដើម្បីធ្វើការកំនត់កម្រិតសំឡេងតាមការចង់បាន។ ហើយកាសទាំងពីរស៊េរីនេះ គាំទ្រប្រព័ន្ធបច្ចេកវិទ្យា Bluetooth 5.4, គាំទ្រមុខងារសាកភ្លើង rapid Boult Charging និង ZEN Quad Mic ENC Technology សម្រាប់ជំនួយដល់សំឡេងសន្ទនាទូរស័ព្ទលើកាសបានច្បាស់ថែមទៀតផង។ កាស BOULT Mustang Series ទាំងបីនេះ មានបំពាក់នូវប្រព័ន្ធការពារទឹកកម្រិត IPX5, មានមុខងារប៉ះបញ្ជា Touch Control និងមុខងារបញ្ជាដោយសំឡេង Voice Assistant ផងដែរ។
Article image
ជាមួយគុណសម្បត្តិដ៏ល្អរបស់កាស និងពាក់ស្លាកសញ្ញារបស់រថយន្តម៉ាកល្បីរបស់អាមេរិកហើយ ប៉ុន្តែ បើនិយាយពីតម្លៃរបស់កាស Torg, Dash និង Derby វិញ គឺមហាធូរថ្លៃដោយមានតម្លៃប្រហែល $16 ប៉ុណ្ណោះ។ កាសស៊េរីថ្មីទាំងបីសស៊េរីនេះ កំពុងដាក់លក់នៅលើបណ្តាញលក់ទំនិញ Amazone, Flipkart និងគេហទំព័រផ្លូវការណ៍របស់ BOULT ផងដែរ៕