ស្វែងរកពួកយើង:

Bugatti Tourbillon កំពូលរថយន្ត Supercar ស៊េរីថ្មី នឹងប្រកាសចេញលក់នៅឆ្នាំ 2026 ជាមួយតម្លៃ 4.6 លានដុល្លារ

ដោយ

Koun Jab Luffy

26 មិថុនា 2024 10:33 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តប្រភេទ Supercar ដែលមានតម្លៃថ្លៃបំផុតក្នុងលោក Bugatti ត្រៀមធ្វើការប្រកាសចេញអធិរាជ្យរថយន្ត Supercar ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Bugatti Tourbillon។ អធិរាជ្យនៃត្រកូលរថយន្ត Supercar ស៊េរីថ្មីនេះ នឹងបំពាក់ម៉ាស៊ីន ដែលមានកំលាំងខ្លាំងបំផុត 8.3-litre V16 petrol engine ល្បឿន 9000rpm និងអាចផលិតកំលាំងបានដល់ 735kW ជាមួយកំលាំងរមូល 900Nm។
ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតនោះ គឺ Bugatti Tourbillon ក៏មានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 និងកញ្ចប់អាគុយអគ្គិសនីទំហំ 25kWh ផងដែរ ហើយបើសរុបកំលាំងម៉ាស៊ីនជាមួយម៉ូទ័រអគ្គិសនីទាំងបីធ្វើឲ្យ Bugatti Tourbillon អាចផលិតកំលាំងបានដល់ 1,324kW ដែលស្មើនឹងកំលាំងរថយន្ត Toyota Corolla ចំនួន 12 គ្រឿងបូកបញ្ចូលគ្នា។
Article image
កំលាំងរបស់ Bugatti Tourbillon ក៏ ខ្លាំងជាងប្រមាណ 150kW ធៀបនឹងម៉ូដែល Bugatti Chiron ដែលជា Supercar បំពាក់ម៉ាស៊ីន quad-turbocharged 8.0-litre W16 engine ផងដែរ។ កំពូលរថយន្ត Supercar ស៊េរីថ្មីនេះ ក៏ដំណើរការដោយប្រព័ន្ធ Plug-in-Hybrid ដោយការសាកភ្លើងអាគុយពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ 60 គីឡូម៉ែត្រ។
Article image
Bugatti បានអះអាងថា Tourbillon អាចជាន់ល្បឿនស្ទុះពីកុងទ័រ 0-100km/h ប្រើពេលប្រមាណ 2.0 វិនាទី និងជាន់ស្ទុះដល់កុងទ័រ 200km/h ប្រើពេលតិចជាង 5 វិនាទី ហើយអាចជាន់ល្បឿន top-speed បានដល់ 400km/h។ កំពូលរថយន្ត Supercar ជំនាន់ថ្មី Bugatti Tourbillon នេះ នឹងផលិតក្នុងចំនួនមានកំនត់ប្រមាណតែ 250 គ្រឿងតែប៉ុណ្ណោះ ចំនែកតម្លៃវិញ ត្រូវបានគេប៉ាន់ប្រមាណថា អាចខ្ទង់ជាង 4.6 លានដុល្លារអាមេរិក ហើយនឹងមានចេញលក់ផ្លូវការណ៍ចាប់ពីឆ្នាំ 2026 ទៅ៕