ស្វែងរកពួកយើង:

Buick Electra E7 ឡាន SUV Hybrid ស៊េរីថ្មី ត្រៀមបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន

ដោយ

Koun Jab Luffy

10 មករា 2026 06:23 ព្រលប់

អាន 2 នាទី

Article image
Buick ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ General Motors នៅថ្ងៃនេះ បានស្នើរចុះបញ្ជីឡានស៊េរីថ្មី Electra E7 Hybrid SUV សម្រាប់ផ្សារប្រទេសចិនហើយ។ យោងតាមការបញ្ជាក់នៅលើបញ្ជីរបស់ក្រសួង MIIT បានបង្ហាញនូវលក្ខណៈសម្បត្តិទូទៅជាច្រើនរបស់ Buick Electra E7 ហើយសម្រាប់ការប្រកាសជាសាធារណៈអាចនឹងមានបញ្ជាក់ផ្លូវការនៅមុនថ្ងៃទី 15 ខែមករាខាងមុខនេះហើយ។
តាមឯកសារនៅលើបញ្ជី MIIT នេះ បានបង្ហាញថា ឡានស៊េរីថ្មី Buick Electra E7 មានចំនួន 3 សន្លឹក ដោយមានលេខកូដ SGM6481MBPHEV, SGM6481MDPHEV និង SGM6481MAPHEV ហើយឡានទាំងនេះ សុទ្ធតែជាម៉ូដែល Plug-in hybrid Electric Vehicles (PHEVs) ទាំងអស់។
Article image
ឡានថ្មីៗទាំងនេះ គឺជាប្រភេទឡាន SUV 5 កៅអី និងមានប្រវែង 4,850mm ទទឹង 1,910mm និងកំពស់ 1,676/1,671mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2,850 mm។ ឡាននេះ អាចដឹកបានទម្ងន់ 1,850/1,950/1,995km និងរត់ជាមួយល្បឿនលឿនបំផុត 180km ទៅ 210km នៅក្នុងមួយម៉ោង។
Article image
ប្រភពខាងលើបន្ថែមថា Electra E7 នឹងមានការប្រើប្រាស់នូវម៉ាស៊ីនចំណុះ 1.5L engine ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន SAIC-GM ដោយមានសមត្ថភាពអាចបង្កើតកម្លាំងបាន 115 kW។ ទៅលើម៉ូទ័រមួយគ្រាប់ដែលអមមកជាមួយនិងម៉ាស៊ីននេះវិញ គឺមានកម្លាំង 165 kW។ Electra E7 បំពាក់នូវអាគុយ (LFP) ដែលផ្គត់ផ្គង់ដោយ Zenergy និង Rept Battero Energy។
Buick Electra E7 ឡាន SUV Hybrid ស៊េរីថ្មី ត្រៀមបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន