ស្វែងរកពួកយើង:

Buick Electra L7 EREV អាចជិះបានចម្ងាយ 1,400km បង្ហាញខ្លួនជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

23 តុលា 2025 07:46 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តម៉ាក Buick បានធ្វើការនាំចេញរថយន្តប្រភេទ Extended Range Electric Vehicle ម៉ូដែល Buick Electra L7 ជាផ្លូវការណ៍។ រថយន្ត mid-to-large sedan ស៊េរីថ្មីនេះ មានជម្រើស 5 ម៉ូដែលផ្សេងគ្នាជាមួយតម្លៃចាប់ពីខ្ទង់ $23,800 ទៅ $30,200 នៅទីផ្សារប្រទេសចិន។ Buick Electra L7 ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង Xiaoyao Architecture របស់ Buick ផ្ទាល់តែម្តង។
រថយន្ត mid-size sedan ស៊េរីថ្មីនេះមានប្រវែងតួរខ្លួន 5,032mm/ ទទឹង 1,952mm/កំពស់ 1,500mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ ទៅលើការបើកបរបានក្នុងរយះចម្ងាយដល់ទៅ 1,400km របស់ Electra L7 គឺត្រូវពឹងផ្អែកទៅលើម៉ាស៊ីនសាំង 1.5T ស៊េរី LD3 ដែលផលិតដោយក្រុមហ៊ុន SAIC-GM ផ្គូបផ្សំជាមួយជាមួយកញ្ចប់ថ្មដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 302km។
Article image
ម៉ាស៊ីន1.5T LD3 បំពាក់នៅលើ Buick Electra L7 អាចផលិតកម្លាំងបាន 115kW និងកម្លាំងរមួល 230Nm។ រីឯម៉ូទ័រអគ្គិសនីរបស់ Electra L7 អាចផលិតកម្លាំងបាន 252kW (338hp) ដែលអនុញ្ញាតិឲ្យ Electra L7 អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 5.9 វិនាទី។ ហើយអ្វីដែលពិសេសបំផុតនោះ គឺឡាននេះស៊ីសាំងប្រមាណតែ 0.5L/100km តិចមែនទែន។
Article image
Buick Electra L7 EREV មានកញ្ចប់ថ្មទំហំ 40.2kWh ជាប្រភេទថ្ម Ultium Battery Pack។ នៅផ្នែកខាងក្នុងរបស់ Electra L7 EREV មានការឌីស្សាញបែប wraparound design ផ្ទាល់នូវភាពទូលាយ និងមានផាសុខភាពក្នុងការធ្វើដំណើរ។ ទន្ទឹមនឹងនេះ វាក៏មានដំឡើងមកជាមួយអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch, អេក្រង់កម្សាន្តទំហំ 15.6-inch រួមនឹងមុខងារ Slide លើកញ្ចក់ Panoramic AR-HUD ទំហំ 50-inch។ ឡាន Sedan ស៊េរីថ្មីនេះ ដំណើរការប្រព័ន្ធមុខងារទូទៅដោយបន្ទះឈីប SA8775P ស៊េរីថ្មីចុងក្រោយរបស់ Qualcommភ្ជាប់ជាមួយឈីបក្រាហ្វិច Adreno 663 ដែលមានកម្រិតភាពឆ្លាតវៃ  72 TOPS NPU។
Article image
លើសពីនេះទៅទៀត Buick Electra L7 ក៏គាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ “Xiaoyao” assisted driving system ដែលគាំទ្រដំណើរការដោយបច្ចេកវិទ្យា Momenta R6 flywheel large model ហើយប្រព័ន្ធឆ្លាតវៃនេះមានភ្ជាប់មកជាមួយមុខងារដូចជា មុខងារបើកបរស្វ័យប្រវត្តិក្នុងទីក្រុង “seamless urban NOA” (Navigate on Autopilot) និងជំនួយការចូលចត់ដោយស្វ័យប្រវត្តិបានគ្រប់ស្ថានភាព “all-type parking assistance” ជាដើម៕
Buick Electra L7 EREV អាចជិះបានចម្ងាយ 1,400km បង្ហាញខ្លួនជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ