ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

BYD ចេញឡានអគ្គិសនី SUV ថ្នាក់ប្រណិតថ្មី សាកភ្លើងពី 10%-97% ប្រើពេលត្រឹម 9 នាទីប៉ុណ្ណោះ!

ដោយ

Penglin Chom

14 មីនា 2026 02:39 យប់ជ្រៅ

អាន 2 នាទី

Article image
BYD ចេញឡានអគ្គិសនី SUV ថ្មី សាកភ្លើងពី 10%-97% ប្រើពេលត្រឹម 9 នាទីប៉ុណ្ណោះ!
នេះគឺជាឡាន SUV អគ្គិសនីកម្រិត Flagship ថ្មីរបស់ BYD គឺម៉ូដែល BYD Great Tang ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសចិន។ ឡាន BYD Great Tang នេះ បំពាក់បច្ចេកវិទ្យាដ៏ទំនើប ហើយប្រើគ្រោងឆ្អឹង BYD Super e Platform ថ្មី ជាមួយនឹង អាគុយ Blade Battery ជំនាន់ទី 2 ផងដែរ។

ក្រុមហ៊ុន BYD បានអះអាងថា ឡាន SUV អគ្គិសនីនេះ នឹងមានផ្តល់ទាំងជម្រើសម៉ូទ័រអគ្គិសនី 1 ដែលអាចបង្កើតកម្លាំងបាន 402 HP ឬ 496 HP និងជម្រើសម៉ូទ័រអគ្គិសនី 2 កម្លាំង 784 HP ផងដែរ។ អ្វីដែលជាចំណុចពិសេសបំផុតនោះ គឺបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន កម្លាំងដល់ 1,500 kW របស់វា ដោយអាចសាកភ្លើងពី 10-97% ចំណាយពេលត្រឹមតែ 9 នាទីប៉ុណ្ណោះ។
Article image
ជាមួយគ្នានេះដែរ BYD បានបញ្ជាក់ថា ចំពោះប្រភេទម៉ូទ័រ 1 នឹងអាចបើកបរបានចម្ងាយសរុប 950 KM នៅពេលសាកភ្លើងពេញម្តង ខណៈប្រភេទប្រើម៉ូទ័រ 2 ក៏អាចបើកបរបានចម្ងាយខ្ទង់ 850 KM ដែរ។ គួរបញ្ជាក់ឲ្យដឹងដែរថា BYD Great Tang មានប្រវែងតួខ្លួន 5.30m ទទឹង 1.99m កម្ពស់ 1.80m និង គម្លាតពីកង់មុខទៅកង់ក្រោយ 3.13m។
Article image
រថយន្តថ្មីនេះ មានការឌីហ្សាញបែប 2-Tone មើលទៅពិតជាប្រណីត និងស្រស់ស្អាត អមដោយការបំពាក់កៅអីអង្គុយចំនួន 7 ផ្តល់ឲ្យនូវភាព Luxury និង Option ទំនើបៗជាច្រើន កម្រិត Flagship តែម្តង។ យ៉ាងណាមិញ ឡាន BYD Great Tang ត្រូវបានគេរំពឹងថា អាចមានតម្លៃប្រហែលខ្ទង់ $58,000 នៅពេលចេញលក់ជាផ្លូវការ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

BYD ចេញឡានអគ្គិសនី SUV ថ្នាក់ប្រណិតថ្មី សាកភ្លើងពី 10%-97% ប្រើពេលត្រឹម 9 នាទីប៉ុណ្ណោះ!