
BYD បង្ហាញនូវឡាន Yangwang ម៉ូដែលថ្មី 2026 ជាមួយនិងថាមពលថ្ម Blade Battery ជំនាន់ថ្មី
Yangwang ដែលជាម៉ាកយីហោឡានប្រណិតរបស់ក្រុមហ៊ុន BYD បង្ហាញនូវឡាន Yangwang ម៉ូដែលថ្មី 2026 ដែលមានដូចជា Yangwang U7, U8 និង U8L Dingshi Edition ជាមួួយនិងការបំពាក់នូវថាមពលថ្ម Blade Battery ជំនាន់ទី 2 រួមនិងបច្ចេកវិទ្យាសាកភ្លើងប្រភេទ Flash-Charging Technology ផងដែរ។ ឡានថ្មីៗទាំងបីនេះ គឺមានតម្លៃចាប់ពី 658,000 យ៉ន់ ($95,310), 1,008,000 យ៉ន់ និង 1,300,000 យ៉ន់។ បើមើលទៅលើតម្លៃរបស់ឡានស៊េរីថ្មី U7 និង U8L គឺមានតម្លៃខ្ពស់ជាងម៉ូដែលមុនបន្តិច ខណៈដែលតម្លៃ U8 មានតម្លៃធូជាងម៉ូដែលមុន។
សម្រាប់ម៉ូដែលថ្មី Yangwang U7 គឺជាប្រភេទឡាន Large luxury sedan ដែលមានទាំងប្រភេទអគ្គិសនីសុទ្ធ និង PHEV។ ទៅលើម៉ូដែលអគ្គិសនីសុទ្ធររបស់ Yangwang U7 គឺមានសមត្ថភាពអាចបើកបរជាមួយអគ្គិសនីបានចម្ងាយ 1,006km តាមស្តង់ដារ CLTC range។ ឡាននេះបំពាក់នូវម៉ូទ័រ 4 គ្រាប់ អាចបង្កើតកម្លាំងសរុប 1,000 kW ហើយនិងមានការតម្លើងមកជាមួយនូវប្រព័ន្ធប៊ូម DiSus-Z suspension system និងកង់ក្រោយអាចររតាមចង្កូតថែមទៀតផង ។

ចំពោះម៉ូដែល hybrid Yangwang U8 គឺជាឡានប្រភេទ Luxury off-road SUV ហើយជាមួយនិងម៉ូដែល 2026 នេះ គឺមានការអាប់ហ្កេ្រតទៅលើចម្ងាយនៃការបើកបរ និងថាមពលកាន់តែប្រសើរជាងមុន ជាពិសេសគឺការថែមមុខងារសាក flash-charging function។ សម្រ្ាប់ការបើកបរវិញ គឺអាចបើកបរអគ្គិសនីសុទ្ធបាន 230km តាមស្តង់ដារ CLTC range ហើយនិងចម្ងាយ 1,205km នៅពេលសាកពេញ និងចាក់សាំងពេញម្តង។ ទៅលើការសាក 70% គឺប្រើពេល 5 នាទី និង 97% ត្រឹមតែ 9 ប៉ុណ្ណោះ។ U8 ក៏មានប្រើប្រាស់ម៉ូទ័រ e4 system ចំនួន 4 គ្រាប់ដែរ ដោយអាចបង្កើតកម្លាំងសរុប 880kW និងអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 3.6 វិនាទីប៉ុណ្ណោះ។ U8 មានបំពាក់នូវប្រព័ន្ធប៊ូម DiSus-P Plus សម្រាប់ជួយទប់លំនឹង និងប្រព័ន្ធសុវត្ថិភាពថ្មីៗជាច្រើនទៀតផងដែរ។

ក្រឡេកមក Yangwang U8L Dingshi Edition គឺជាម៉ូដែល flagship ដែលមានតម្លៃ 1.3 លានយ៉ន់ ស្ថិតនៅក្នុងត្រកូល Large luxury SUV។ U8L ថ្មីនេះ មានប្រវែង 5,400mm និងមានគម្លាតកង់មុខក្រោយ 3,250mm ហើយនៅលើម៉ូដែលនេះ គឺថែមទាំងមានការតម្លើងនូវ logo ផលិតចេញពីមាស 24K ទៀតផង។ ទោះស្ថិតក្នុងត្រកូល Large luxury SUV ក៏ដោយ Yangwang U8L ក៏ជាម៉ូដែលប្រើប្រាស់ម៉ូទ័រ 4 គ្រាប់ដូចម៉ូដែលស្តង់ដារដែរ ដោយអាចបង្កើតល្បឿនពី 0 ទៅ 100km/h ត្រឹមតែ 3.5 វិនាទីប៉ុណ្ណោះ។ Yangwang U8 និង U8L គឺមានការគាំទ្រនូវប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី God's Eye A advanced driving assistance system ដូចគ្នា។
