ស្វែងរកពួកយើង:

BYD ចេញ Seal 06 GT 2026 ជាមួយនិងបច្ចេកវិទ្យា Ultra-Fast Charging សាក 5 នាទី បាន70%

ដោយ

ជុំ ប៉េងលីន

03 មេសា 2026 08:33 ព្រឹក

អាន 2 នាទី

Article image

នៅថ្ងៃនេះ BYD បានប្រកាសចេញជាផ្លូវការណ៌នូវម៉ូដែលថ្មី 2026 Seal 06 DM-i wagon និង Seal 06 GT ដែលមានការបំពាក់នូវថាមពលអាគុយជំនាន់ថ្មី Blade Battery និងមានការគាំទ្រដោយបច្ចេកវិទ្យាសាក ultra-fast flash charging ដែលបច្ចេកវិទ្យាថ្មីសាកបានលឿនសម្រាប់ឡានអគ្គិសនីនាពេលបច្ចុប្បន្ន ហើយនិងកំពុងតែមានការពេញនិយមពីសំណាក់យុវវ័យក្មេងៗ។ 
BYD ចេញ Seal 06 GT 2026 ជាមួយនិងបច្ចេកវិទ្យា Ultra-Fast Charging សាក 5 នាទី បាន70% នៅថ្ងៃនេះ BYD បានប្រកាសចេញជាផ្លូវការណ៌នូវម៉ូដែលថ្មី 2026 Seal 06 DM-i wagon និង Seal 06 GT ដែលមានការបំពាក់នូវថាមពលអាគុយជំនាន់ថ្មី Blade Battery និងមានការគាំទ្រដោយបច្ចេកវិទ្យាសាក ultra-fast flash charging ដែលបច្ចេកវិទ្យាថ្មីសាកបានលឿនសម្រាប់ឡានអគ្គិសនីនាពេលបច្ចុប្បន្ន ហើយនិងកំពុងតែមានការពេញនិយមពីសំណាក់យុវវ័យក្មេងៗ។
Article image
ជាមួយនិងវត្តមានម៉ូដែលថ្មី Hybrid 2026 Seal 06 DM-i Wagon នេះ គឺមានតម្លៃចាប់ពី 111,900 យ៉ន់ ($16,230) ខណៈដែលម៉ូដែលអគ្គិសនីសុទ្ធ 2026 Seal 06 GT នឹងមានតម្លៃចាប់ពី 128,900 យ៉ន់។ សម្រាប់ឡានទំងពីរនេះ គឺមានការប្រើប្រាស់នូវថាមពលអាគុយជំនាន់ថ្មី Blade Battery និងមានការគាំទ្រដោយបច្ចេកវិទ្យាសាក ultra-fast flash charging ដូចគ្នា ដោយសាកត្រឹមតែ 5 ប៉ុណ្ណោះ គឺបានថ្មដល់ទៅ 70% និងសាកពី 10% ទៅ 97% មានរយៈពេល 9 នាទី ខណៈដែលសាកក្នុងសីតុណ្ហភាព 30 ដឺក្រេ គឺប្រើប្រាស់ពេលបន្ថែមត្រឹមតែ 3 នាទីទេ នេះបើតាម BYD។

Article image
ទៅលើការឌីស្សាញ 2026 Seal 06 GT គឺមានប្រវែង 4,630mm ខណៈដែលគម្លាតកង់មុខក្រោយ គឺមានប្រវែង 2,820mm។ ឡានថ្មីទាំងពីរនេះ គឺមានជម្រើសម៉ូទ័រកម្លាំង 240 kW និង 200 kW។ ទៅលើម៉ូដែលអគ្គិសនី hatchback សាកពេញម្តងអាចបើកបាន 520km និង 620km។ ក្រឡេកមកមើល Seal 06 DM-i wagon គឺមានការដាក់ដំណើរការនៅលើវច្ចេកវិទ្យា DM Technology ជំនាន់ទី 5 របស់ BYD ដែលអាចបើកបរជាមួយអគ្គិសនីសុទ្ធ បានចម្ងាយ 200km និង 300km។

Article image
តាមការបញ្ជាក់ពីក្រុមហ៊ុន BYD បានអោយដឹងថា ខ្លួននឹងមានគម្រោងនឹងបង្កើតកន្លែងសាកថាមពលថ្មីនេះចំនួន 20,000 ទីតាំងនៅត្រឹមដំណាច់ឆ្នាំនេះ ដោយមានការរួបញ្ចូលនូវទីតាំងពាណិជ្ជកម្មប្រមាណជា 18,000 ទីតាំងដែលមានការសហការគ្នាជាមួយនិងតំណាងចែកចាយនៅលើតាមតំបន់។
Article image
BYD ចេញ Seal 06 GT 2026 ជាមួយនិងបច្ចេកវិទ្យា Ultra-Fast Charging សាក 5 នាទី បាន70%