ស្វែងរកពួកយើង:

BYD ដាក់គោលដៅនាំចេញអោយបាន 1.3 លានគ្រឿងទៅកាន់ទីផ្សារសកលសម្រាប់ឆ្នាំ 2026

ដោយ

Koun Jab Luffy

26 មករា 2026 02:25 រសៀល

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីមួយកាលពីថ្ងៃទី 24 ខែមករា ដកស្រង់ដោយ IT-home BYD ដាក់គោលដៅនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសចិន អោយបាន 1.3 លានគ្រឿងនៅឆ្នាំ 2026។ ជាមួយនិងគោលដៅនៃការដាក់ចេញនេះ គឺមានកំណើន 25% ប្រៀបធៀវបជាមួយតួរលេខនៃការនាំចេញកាលពីឆ្នាំ 2025។ តាមរយៈនៃសេចក្តីប្រកាសខាងលើនេះ គឺបានបញ្ជាក់ច្បាស់អំពីលទ្ធផលនៃការវិនិយោគកើនឡើងក្រៅប្រទេសរបស់ក្រុមហ៊ុន BYD ស្របពេលជាមួយនិងកំណើននៃប្រើប្រាស់រថយន្តអគ្គិសនីដូចគ្នា។
Li Yunfei ដែលជាអគ្គនាយកគ្រប់គ្រង និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន BYD បាននិយាយថា នៅឆ្នាំ 2026 ក្រុមហ៊ុន BYD មានគម្រោងនៅក្នុងការនាំចេញឡានអគ្គិសនីរបស់ខ្លួនទៅកាន់ទីផ្សារសកលអោយបាន 1.3 លានគ្រឿង។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅទីក្រុងសៀងហៃកាលពីថ្ងៃសៅរ៍សប្តាហ៌មុននេះបើតាមរបាយការណ៌ពីសារព័ត៌មាន IT Home របស់ចិន។
Article image
សូមជំរាបថា កាលពីឆ្នាំ 2025 កន្លងទៅនេះ BYD បាននាំចេញសរុបបានចំនួន 4.6 លានគ្រឿង ដោយឡានចំនួន 2.26 លានគ្រឿង គឺជាប្រភេទឡានអគ្គិសនីសុទ្ធ។ ហើយចំនូនដែលនៅសល់នៃតួរលេខសរុបនេះ ភាគច្រើនគឺជាឡានប្រភេទPlug-in hybrid ដែលលក់នៅលើទីផ្សារក្នុងស្រុក។ ទៅលើការនាំចេញសម្រាប់ទីផ្សារសកលកាលពីឆ្នាំ 2025 កន្លងទៅ គឺមានចំនួន 1.04 លានគ្រឿង ដែលមានរថយន្តដឹកអ្នកដំណើរ និងរថយន្តភីកអាប់។ IT Home បានបន្ថែមថា ចំនួននេះ គឺច្រើនជាងកាលពីឆ្នាំ 2024។
Article image
មកដល់ពេលនេះ BYD បានពង្រីកទីផ្សារទៅប្រទេសជាច្រើនរួចមកហើយ ក្នុងនោះភាគច្រើននៅលើ អាមេរិកឡាទីន និងអាស៊ីប៉ាស៊ីហ្វិក។ របាយការណ៌ដដែលនេះបញ្ជាក់ទៀតថា គិតត្រឹមដំណាច់ឆ្នាំ 2025 ក្រុមហ៊ុន BYD បានឈានចូលទីផ្សារបានចំនួន 110 ប្រទេសហើយ។
BYD ដាក់គោលដៅនាំចេញអោយបាន 1.3 លានគ្រឿងទៅកាន់ទីផ្សារសកលសម្រាប់ឆ្នាំ 2026