ស្វែងរកពួកយើង:

BYD ត្រៀមបញ្ចេញនូវឡានស្ព័រស៊េរីថ្មី Yangwang U9 កម្លាំង 3,019 សេះ និងម៉ូទ័រអគ្គិសនីខ្លាំងទ្វេរដង

ដោយ

Koun Jab Luffy

11 សីហា 2025 12:42 ថ្ងៃត្រង់

អាន 2 នាទី

Article image
U9 Electric Supercar ដែលជាឡានអគ្គិសនីស្ថិតនៅក្នុងត្រកូល Yangwang ដែលជាម៉ាកយីហោឡានប្រណិតមួយរបស់ក្រុមហ៊ុន BYD បានត្រៀមខ្លួនបញ្ចេញនូវម៉ូដែលថ្មីរបស់ខ្លួនថែមទៀតហើយ។ យោងតាមក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិននៅថ្ងៃនេះ បានបង្ហាញនូវកាតាឡុករបស់ឡានថ្មីនេះហើយ ដោយថែមទាំងបានបញ្ជាក់ពីការលក់ឡានថ្មីនេះនៅលើទីផ្សារប្រទេសចិនទៀតផង។ បើមើលទៅនៅលើបញ្ជីនេះ បង្ហាញថា ឡានអគ្គិសនីស្ព័រ Yangwang U9 គឺមានលេខម៉ូដែល QCJ7000AFBEV3 និងមានការផលិតនៅក្នុងររោចក្រ BYD នៅទីក្រុងហ្ស៊ិនជិន។
សម្រាប់ម៉ូដែលថ្មីនេះ គឺមានការបំពាក់នូវម៉ូទ័រ 4 គ្រាប់ដដែល ប៉ុន្តែមានការតម្លើងនូវកម្លាំងខ្លាំងជាមុនទ្វេរដង។ បើតាមការបញ្ជាក់នៅលើបញ្ជីនេះបានអោយដឹងថា ឡានអគ្គិសនី Yangwang U9 ថ្មីនេះ គឺមានការប្រើប្រាស់ម៉ូទ័រមួយកម្លាំង 555kW ដែលខ្លាំងជាង 2.3 ដង ប្រៀបធៀបជាមួយនិងម៉ូដែលមុនដែលប្រើប្រាស់នូវម៉ូទ័រកម្លាំងត្រឹមតែ 240kW។ សូមជំរាបថា កាលពីថ្ងៃទី 17 ខែមីនាកន្លងមក ក្រុមហ៊ុននេះ បានបញ្ចេញនូវម៉ូទ័រល្បឿនរង្វិលជុំដល់ទៅ 30,511 rpm ដែលម៉ូទ័រដំបូងគេដែលមានល្បឿនលើសពី 30,000 rpm។សម្រាប់កម្លាំងម៉ូទ័រនេះមានកម្លាំងរមួល ដែលអាចបង្កើតនូវថាមពលបាន 580 kW។
Article image
ប្រភពខាងលើនេះបន្តថា ឡានអគ្គិសនីបែបស្ព័រ Yangwang U9 ថ្មីនេះ មានប្រវែង 4,966mm និងមានទទឹង 2,029mm ហើយនិងកំពស់ 1,311mm ខណៈដែលគម្លាតកង់មុខក្រោយ 2,900mm។ នៅលើឡានស្ព័រនេះ មានឃ្លុបអាចដឹកបាន 2,480 kg និងអាចរត់បានល្បឿនលឿបំផុត 350km/h។ ឡានថ្មីនេះ ប្រើប្រាស់អាគុយ LFP របស់ FinDreams Battery ដែលបុត្រសម្ព័ន្ធរបស់ BYD។
Article image
សូមជំរាបថា Yangwang U9 គឺបានបង្ហាញវត្តមានលើកដំបូងកាលពីថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2024 ដែលជាម៉ូដែលប្រណិតទី 2 របស់ក្រុមហ៊ុននេះបន្ទាប់ U8 luxury SUV។ U9 ដាក់លក់ជាលើកដំបូងនៅលើទីផ្សារប្រទេសចិន ជាមួយតម្លៃ 1.68 យ៉ន់ដែលប្រហាក់ប្រហែល $233,840 ដុល្អារ។ កាលពីខែកក្កដានេះ Yangwang លក់រថយន្តរបស់ខ្លួនបាន 339 គ្រឿង ប្រៀបធៀបជាមួយនិងឆ្នាំមុនកើនឡើង 22.78% និងប្រចាំខែកើនឡើង 65.37%.។
BYD ត្រៀមបញ្ចេញនូវឡានស្ព័រស៊េរីថ្មី Yangwang U9 កម្លាំង 3,019 សេះ និងម៉ូទ័រអគ្គិសនីខ្លាំងទ្វេរដង