ស្វែងរកពួកយើង:

BYD ត្រៀមបញ្ចេញ BYD Atto3 ជំនាន់ទី 3 នៅព្រឹត្តិការណ៌ Beijing Auto Show 2026 នាថ្ងៃសុក្រនេះហើយ

ដោយ

ជុំ ប៉េងលីន

20 មេសា 2026 02:20 រសៀល

អាន 3 នាទី

Article image

យោងតាមការចេញផ្សាយនៅថ្ងៃនេះ ក្រុមហ៊ុន BYD បាននិយាយថា ខ្លួននឹងមានការប្រកាសចេញនូវ Atto ជំនាន់ទី 3 នៅព្រឹត្តិការណ៌ Beijing Auto Show 2026 ដែលនឹងរៀបចំនៅថ្ងៃទី 24 ខែមេសាខាងមុខនេះហើយ ដោយម៉ូដែលនេះ នឹងក្លាយជាឡានអគ្គិសនី SUV ថ្មីមួយទៀតរបស់ BYD ដែលនឹងមានលក់នៅលើទីផ្សារសកល។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន BYD នៅលើបណ្តាញ Weibo នៅថ្ងៃច័ន្ទនេះ បានអោយដឹងថា ឡានអគ្គិសនី Yuan Plus SUV ដែលមានការអាប់ដែតថ្មីនេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក BYD Flash-Charging ជំនាន់ចុងក្រោយថែមទៀតផង។

BYD ត្រៀមចេញ Atto3 ជំនាន់ទី 3 នៅព្រឹត្តិការណ៌ Beijing Auto Show 2026 យោងតាមការចេញផ្សាយនៅថ្ងៃនេះ ក្រុមហ៊ុន BYD បាននិយាយថា ខ្លួននឹងមានការប្រកាសចេញនូវ Atto ជំនាន់ទី 3 នៅព្រឹត្តិការណ៌ Beijing Auto Show 2026 ដែលនឹងរៀបចំនៅថ្ងៃទី 24 ខែមេសាខាងមុខនេះហើយ ដោយម៉ូដែលនេះ នឹងក្លាយជាឡានអគ្គិសនី SUV ថ្មីមួយទៀតរបស់ BYD ដែលនឹងមានលក់នៅលើទីផ្សារសកល។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន BYD នៅលើបណ្តាញ Weibo នៅថ្ងៃច័ន្ទនេះ បានអោយដឹងថា ឡានអគ្គិសនី Yuan Plus SUV ដែលមានការអាប់ដែតថ្មីនេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក BYD Flash-Charging ជំនាន់ចុងក្រោយថែមទៀតផង។
សូមជំរាបថា កាលពីខែមុននេះ ក្រុមហ៊ុន BYD បានប្រកាសចេចញនូវ Atto 3 ជំនាន់ទី 2 ដែលមានការប្រើប្រាស់នូវអាគុយ Blade Battery ជំនាន់ទី 2 និងបច្ចេកវិទ្យាសាក flash-charging technology ដែលមានសមត្ថភាពខ្ពស់ជាងមុន ដោយសាកពី 10% ទៅ 70% គឺប្រើប្រាស់ពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ អ្វីដែលពិសេសនោះ បើទោះបីជាសាកស្ថិតនៅក្រោមអាកាសធាតុត្រជាកខ្លាំងក្រោម 0 ក៏ដោយ ក៏ប្រើប្រាស់ពេលវេលាមិនសូវជាខុសគ្នានេះទេ។

គូរបញ្ជាក់ផងដែរថា មកដល់ពេលនេះ ក្រុមហ៊ុន BYD បានញ្ចេញនូវម៉ូដែលថ្មីជាច្រើនរួចមកហើយ ដែលមានការប្រើប្រាស់នូវថាមពលថ្មីជំនាន់ថ្មី និងបច្ចេកវិទ្យាសាកកម្រិតខ្ពស់នេះ។ សូមជំរាបថា Yuan Plus ដែលគេស្គាល់ថា BYD Atto3 នោះ គឺមានការប្រកាសចេញជាលើកដំបូងកាលពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2022 នៅលើទីផ្សារប្រទេសចិន ហើយនឹងមានដាក់អោយ Pre-Sales នៅលើទីផ្សារប្រទេសអូស្រ្តាលី ដោយមានឈ្មោះថា Atto 3។ ម៉ូដែលនេះ បានក្លាយជាឡានអគ្គិសនី SUV តែមួយគត់របស់ BYD ដែលទទួលបានជោគជ័យនៅលើទីផ្សារកល។

ជាមួយនិងវត្តមាន Yuan Plus ជំនាន់ទី 2 ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា Smart Driving Edition ថ្មីៗនេះ ត្រូវបានក្រុមហ៊ុនដាក់លក់នៅលើទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពី 115,800 យ៉ន់ ($16,980) និង 145,800 យ៉ន់។ BYD Atto3 ជំនាន់ទី 3 ថ្មីនេះ គឺមានប្រវែង 4,665mm, ទទឹង 1,895mm និងកំពស់ 1,675mm ហើយនិងមានគម្លាតកង់មុខក្រោយប្រវែង 2,770mm។

ឡានអគ្គិសនីថ្មីនេះ គឺមានការបំពាក់នូវអាគុយទំហំ 57.545 kWh ឬទំហំ 68.547 kWh ដែលសាកម្តងអាចបើកបរបានចម្ងាយ 540km និង 630km តាមស្តង់ដារ CLTC។ ឡានអគ្គិសនី Atto 3 ថ្មីនេះ គឺមានការប្រព័ន្ធអគ្គិសនីថ្មី និងថាមពលអាគុយ Blade battery ជំនាន់ទី 2 ហើយនិងបច្ចេកវិទ្យាសាក Flash Charging។
Article image
BYD Atto 3 ថ្មីនេះ នឹងមានការបំពាក់នូវម៉ូទ័រមួយនៅខាងក្រោយ ដែលមានពីរជម្រើស ដោយទី 1 មានកម្លាំង 200kW (268hp) និងទីពីរមានកម្លាំង 240kW (322hp)។ ជាមួយនិងការប្រើប្រាស់នូវអាគុយ Blade Battery ជំនាន់ទី 2 ហើយនិងបច្ចេកសាក Flash Charging គឺនឹងធ្វើអោយឡានថ្មីនេះ កាន់តែទាក់ទាញ។ សម្រាប់ការសាកពី 10% ទៅ 70% គឺប្រើពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ ខណៈដែលការសាកពី 10% ទៅ 97% ប្រើពេល 9 នាទី ហើយសម្រាប់ការសាកនៅសីតុណ្ហភា -30°C គឺបន្ថែមត្រឹម 3 នាទីប៉ុណ្ណោះ។