ស្វែងរកពួកយើង:

BYD នាំមុខគេនៅក្នុងការលក់ឡានអគ្គិសនីនៅលើទីផ្សារប្រទេសចិនកាលពីខែឧសភា

ដោយ

Koun Jab Luffy

03 មិថុនា 2025 02:19 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការចែកចានូវរបាយការណ៌ថ្មីមួយស្តីពីការលក់ឡានអគ្គិសនីនៅលើទីផ្សារប្រទេសចិន កាលពីខែឧសភា ឆ្នាំ 2025 កន្លងទៅនេះ ដោយក្នុងនោះមានការបង្ហាញថា BYD នៅតែជាក្រុមហ៊ុនដែលនាំមុខគេ និងមានតាមពីក្រោយដោយក្រុមហ៊ុនធំៗមួយចំនួនរួមមានដូចជា Geely និង Leapmotor ជាដើម។
បើតាមការបង្ហាញនៅក្នុងទិន្នន័យខាងលើនេះ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តអគ្កិសនី BYD បានលក់រថយន្តរបស់ខ្លួនបានដល់ទៅ 376,930 គ្រឿងសម្រាប់ខែឧសភាកន្លងទៅ ដោយមានការកើនឡើងចំនួន 14.1% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើប្រៀបធៀបជាមួយខែមេសាកន្លងទៅ គឺមានការកើនឡើង 1.2%។ ចំពោះការលក់ប្រចាំឆ្នាំវិញក្រុមហ៊ុននេះ បានលក់រថយន្តរបស់ខ្លួនបាន 1,735,643 គ្រឿងដែលកើនឡើង 37% នៅក្នុងយៈពេល 5 ខែដូចគ្នាពីឆ្នាំ 2024។ សម្រាប់ម៉ូដែល Dynasty និង Ocean series គឺនៅតែជាអ្នកនាំមុខគេនៅលើទីផ្សារដដែល។
Article image
ក្រឡេកមក Geely វិញ គឺបានលក់រថយន្តរបស់ខ្លួនបាន 138,021 គ្រឿងកាលពីខែឧសភា ជាមួយនិងកំនើន  135.2% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនិងកើន 9.9% ប្រៀបធៀបជាមួយខែមេសា។ សម្រាប់ម៉ូដែល Galaxy series លក់ដាច់ជាងគេ គឺលក់បាន 101,845 គ្រឿង ម៉ូដែល Lynk & Co លក់បាន 17,268 គ្រឿងខណៈដែល Zeekr លក់បាន 18,908 គ្រឿង។ សរុបទាំងអស់ក្រុមហ៊ុននេះនាំចេញបាន 602,784 គ្រឿងនៅក្នុងខែឧសភា ដែលកើនឡើង 137.1% ប្រៀបធៀបជាមួយនិងឆ្នាំមុន។
Article image
សម្រាប់ Leapmotor វិញ គឺមានការនាំចេញរថយន្តរបស់ខ្លួនបាន 45,067 គ្រឿងកាលពីខែឧសភាកន្លងទៅនេះ ដោយមានកំណើន 148.1% ប្រៀបធៀបជាមួយនិងឆ្នាំមុន។ គិតត្រឹមដំណាច់ខែឧសភានេះ។ ក្រុមហ៊ុននេះ បាននាំចេញសរុបបាន 173,658 គ្រឿងសម្រាប់រយៈពេលដែលលក់ក្នុងឆ្នាំ 2025 នេះ ដោយមានកំណើរ 160.8%។