ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

BYD នឹងបង្ហាញនូវរថយន្តម៉ូដែលថ្មី Seal 07 ប្រភេទ Plug-in-hybrid និងអគ្គិសនីសុទ្ធនៅថ្ងៃទី 08 ខែសីហានេះហើយ

ដោយ

Koun Jab Luffy

05 សីហា 2024 07:05 ព្រឹក

អាន 3 នាទី

Article image
ក្នុងឆ្នាំ 2024 នេះ BYD ពិតជាមានភាពមមាញឹកខ្លាំងមែនទែនក្នុងការប្រកាសចេញរថយន្តស៊េរីថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារសកល ព្រមទាំងបង្កើនប្រជាប្រិយភាពម៉ាកយីហោរថយន្តរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាឡើងៗ។ ដូចជាគ្រានេះអីចឹង បើតាមប្រភពព័ត៌មាន BYD នឹងមានការប្រកាសចេញរថយន្តស៊េរីថ្មីម៉ូដែល Seal 07 Series របស់ខ្លួននៅថ្ងៃទី 08 នៃខែសីហាសប្តាហ៍ក្រោយនេះ។
បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា BYD Seal 07 ជំនាន់ថ្មីនឹងមានជម្រើសប្រើអាគុយអគ្គិសនីសុទ្ធ (EV) និងប្រើម៉ាស៊ីន Hybrid (PHEV)។ បើតាមការចុះបញ្ចីលក់ដោយស្ថាប័ន MIIT របស់ចិនបានបង្ហាញថា BYD Seal 07 DM-i គឺមានប្រវែងបណ្តោយ 4,980mm/ ទទឹង 1,890mm និងកម្ពស់ 1,495mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,900mm។
Article image
នៅក្នុងបញ្ចីដដែលបានបញ្ជាក់ទៀតថា BYD Seal 07 Series គឺទម្ងន់ 1,795kg, 1,900kg និង 1,960kg ទៅតាមជម្រើសម៉ូដែលផ្សេងៗគ្នា។ រថយន្តជំនាន់ថ្មី BYD Seal 07 DM-i នឹងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា Hybrid ជំនាន់ចុងក្រោយរបស់ BYD គឺ DM 5.0 System ដែលប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយនេះ គឺដំណើរការជាមួយម៉ាស៊ីនសាំងចំនុះ 1.5-Liter ដែលអាចផលិតកំលាំងបាន 74kW។
ចំនែក BYD Seal 07 DM-i ស៊េរីខ្ពស់វិញ គឺប្រើប្រព័ន្ធ PHEV ដំណើរការជាមួយម៉ាស៊ីនទំហំ 1.5T ដែលអាចផលិតកំលាំងបាន 115kW។ រថយន្តស៊េរីថ្មីនេះ នឹងមានមកជាមួយជម្រើសម៉ូទ័រអគ្គិសនីចំនួនពីរកំលាំងផ្សងគ្នា គឺកំលាំង 160kWh និង 200kWh។ ចំនែកម៉ូដែល Seal 07 EV វិញ គឺត្រូវបានធ្វើការបង្កើនសមត្ថភាព និងគុណសម្បត្តិមួយចំនួនពីជំនាន់មុខ។
ម៉ូដែលអគ្គិសនីសុទ្ធនេះ គឺមានបណ្តោយ 4,800mm, ទទឹង 1,875mm, កម្ពស់ 1,460 mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,920mm។ ដូចគ្នាទៅនឹង Seal EV បច្ចុប្បន្នដែល ដោយជំនាន់ថ្មី Seal 07 EV នឹងមានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ (Single-motor) និងពីរម៉ូទ័រ (dual-motor)។
Article image
សម្រាប់ជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ ចែកជាពីរជម្រើសកំលាំង គឺ 170kW និង230kWh។ រីម៉ូដែលDual-motor គឺនឹងបំពាក់ម៉ូទ័រខាងក្រោយកំលាំង 230kW និងម៉ូទ័រខាងមុខកំលាំង 160kW ដែលអាចជាន់ល្បឿន Top speed បានដល់ 225km/h។ ជាមួយគ្នានេះ BYD Seal Series នឹងមានជម្រើសកញ្ចប់អាគុយអគ្គិសនីពីរទំហំផ្សេងគ្នា គឺ 61.44kWh និង 80.64kWh ជាកញ្ចប់អាគុយប្រភេទ lithium iron phosphate blade batteries ដែលមានការឌីស្សាញភ្ជាប់នឹងរថយន្តជាប្រព័ន្ធបច្ចេកវិទ្យា Cell-to-body technology។
ហើយសម្រាប់ជម្រើសម៉ូដែលប្រើម៉ូទ័រមួយអាចបើកបរបានចម្ងាយផ្លូវ 510km និង 650km រីជម្រើសម៉ូទ័រពីរវិញនឹងអាចបើកបរបានចម្ងាយ 600km នៅពេលសាកថាមពលថ្មពេញម្តង។ BYD Seal 07 EV ដំណើរការនៅលើប្រព័ន្ធបច្ចេកវិទ្យា e-platform 3.0 Evo ដែលគាំទ្រនូវស្ថាបត្យកម្មសាកភ្លើងកម្រិត 800V architecture ដែលគាំទ្រកំលាំងសាកភ្លើងល្បឿនលឿនដល់ 240kW ហើយរថយន្តជំនាន់ថ្មីនេះ ក៏នឹងបំពាក់នូវប្រព័ន្ធមុខងារ 12-in-1 electric drive system។
Article image
បន្ថែមពីនេះ BYD Seal 07 ទាំងម៉ូដែលអគ្គិសនីសុទ្ធ និង PHEV DM-i ក៏នឹងបំពាក់នូវប្រព័ន្ធសែនស័រចាប់សញ្ញាសុវត្ថិភាព LiDAR ថែមទៀតផង។ សម្រាប់តម្លៃ និងគុណសម្បត្តិផ្សេងៗទៀតយើងនឹងបានដឹងនៅថ្ងៃទី 08 ខែសីហា សប្តាហ៍ក្រោយនេះហើយ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

BYD នឹងបង្ហាញនូវរថយន្តម៉ូដែលថ្មី Seal 07 ប្រភេទ Plug-in-hybrid និងអគ្គិសនីសុទ្ធនៅថ្ងៃទី 08 ខែសីហានេះហើយ