
ប្រជាប្រិយភាពនៃទីផ្សាររថយន្តអគ្គិសនីកំពុងកើនសន្ទុះយ៉ាងឆាប់រហ័សក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្ននេះ ទីផ្សារមួយនេះក៏កំពុងមានសន្ទុះក្នុងការប្រកួតប្រជែងខ្លាំងផងដែរ។ ការប្រកួតប្រជែងនេះ គឺធ្វើឡើងតាមរយះនៃបង្ហាញឱ្យឃើញពីតម្លៃ និងម៉ូដែលថ្មីដែលកំពុងប្រកូតប្រជែងនៅលើទីផ្សារបច្ចុប្បន្ន ប៉ុន្តែការប្រណាំងប្រជែងពិតប្រាកដនោះ ក៏បាននឹងកំពុងកើតឡើងផងដែរទាក់ទងនឹងការអភិវឌ្ឍន៍លើប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប និងឆ្លាតវៃ។
បច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដល្បីៗនៅទូទាំងពិភពលោក បាននឹងកំពុងធ្វើការប្រកូតប្រជែងគ្នាទៅប្រព័ន្ធបច្ចេកវិទ្យាបើកបរស្វ័យភាព ឬ Autonomous Driving System ក៏ដូចជាបច្ចេកវិទ្យាថ្មផងដែរ។ ហើយថ្មីៗនេះ BYD ដែលជាក្រុមហ៊ុនកំពុងនាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនីក្នុងពិភពលោកបានធ្វើការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងផ្នែកថ្មរថយន្តរបស់ខ្លួន។ ក្រុមហ៊ុនចិននេះ បាននឹងកំពុងឆ្ពោះទៅមុខជាមួយនឹងផែនការក្នុងការសាងសង់រោងចក្រដំបូងសម្រាប់ការផលិតថ្មប្រភេទសូដ្យូមអ៊ីយ៉ុង (Sodium-ion Battery)។

អាគុយសូដ្យូម-អ៊ីយ៉ុង គឺជាប្រភេទថ្មដែលអាចសាកបានថ្មីឡើងវិញបាន ដែលវាប្រើនូវអ៊ីយ៉ុងសូដ្យូម ជាអ្នកផ្ទុកបន្ទុកឲ្យវា។ សូដ្យូមមានច្រើនជាងលីចូម ដែលធ្វើឱ្យថ្មសូដ្យូម-អ៊ីយ៉ុងមាននិរន្តរភាពជាង និងចំណាយតិចជាងក្នុងការផលិត។ អាគុយសូដ្យូមអ៊ីយ៉ុង ក៏មានសុវត្ថិភាពជាងអាគុយលីចូមអ៊ីយ៉ុងដែរ។ ថ្មប្រភេទនេះមិនងាយឆាបឆេះ ឬផ្ទុះមនោះទេ ហើយពួកវាមិនមានសារធាតុពុលណាមួយដែលមាននៅក្នុងអាគុយលីចូមអ៊ីយ៉ុងនោះដែរ។

ថ្មសូដ្យូម-អ៊ីយ៉ុង (Sodium-ion battery) កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ ហើយថ្មប្រភេទថ្មីនេះនឹងមានសក្តានុពលយ៉ាងខ្លាំងនៅក្នុងការធ្វើបដិវត្តឧស្សាហកម្មរបស់ថ្ម។ ថ្មសូដ្យូម-អ៊ីយ៉ុង អាចនឹងត្រូវបានប្រើដើម្បីផ្តល់ថាមពលដល់ឧបករណ៍ជាច្រើនរួមទាំង កុំព្យូទ័រយួរដៃ ស្មាតហ្វូន និងរថយន្តអគ្គិសនីជាដើម។ កត្កាទាំងនេះហើយ ដែលជម្រុញឲ្យ BYD នឹងបង្កើតរោចក្រផលិតថ្មប្រភេទថ្មីនេះ។ ក្រុមហ៊ុននេះកំពុងឆ្ពោះទៅមុខជាមួយនឹងផែនការសាងសង់រោងចក្រដំបូងសម្រាប់ការផលិតដ៏ធំសម្រាប់ការផលិតថ្មសូដ្យូម-អ៊ីយ៉ុង។
