ស្វែងរកពួកយើង:

BYD បញ្ចេញនូវរថយន្តអគ្គិសនី Compact Electric SUV ដែលមានតម្លៃត្រឹមតែ 13,000 ដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

31 មករា 2024 10:29 ព្រឹក

អាន 3 នាទី

Article image
ដើម្បីរក្សាមហិច្ឆិតារបស់ខ្លួនក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្ត និងលក់រថយន្តអគ្គិសនីឈានមុខគេនៅលើពិភពលោក BYD បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីៗជាបន្តបន្ទាប់ ហើយនៅពេលនេះក្រុមហ៊ុននេះ ក៏ទើបនឹងបានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីដែលជាប្រភេទ Compact Electric SUV ក្នុងត្រកូលរថយន្ត BYD Yuan Series។ រថយន្តស៊េរីថ្មីនេះត្រូវបានរចនារូបរាងឡើងតូចល្មម និងមានតម្លៃសមរម្យ ហើយក៏ជាម៉ូដែលមួយដែលក្រុមហ៊ុនរំពឹងថា នឹងជម្រុញការលក់របស់ខ្លួនឲ្យការតែមានប្រសិទ្ធិភាពខ្ពស់ថែមមួយកម្រិតទៀត។
BYD Yuan Up ត្រូវបានរចនាផលិតឡើងដោយឈរនៅលើទម្រង់ e-Platform 3.0 ដែលធ្វើឲ្យរថយន្តស៊េរីថ្មីនេះ ក្លាយជារថយន្ត SUV ដំបូងគេរបស់ BYD ស្ថិតក្នុង A0-class SUV នៅលើទម្រង់មួយនេះ ជាមួយគម្លាតពីកង់មុខទៅកង់ក្រោយចន្លោះពី 2.2 ទៅ 2.5 ម៉ែត្រ។ e-Platform 3.0 ត្រូវបានក្រុមហ៊ុន BYD បានប្រកាស់ដាក់ឲ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ 2021 ដោយបានប្រើនៅលើរថយន្តម៉ូដែល BYD Dolphin ដែលជារថយន្តដំណើរការដោយនូវប្រព័ន្ធបច្ចេកវិទ្យា Battery Electric Vehicle ឬ BEV Technology។
Article image
BYD Yuan Up បានប្រវែងបណ្តោយខ្លួន 4,310, ទទឹង 1,830 mm និងកម្ពស់ 1,675 mm រួមនឹងគម្លាតពីកង់មុខទៅកង់ក្រោយប្រមាណ 2,620 mm។ រថយន្តអគ្គិសនី Compact SUV ស៊េរីថ្មីនេះត្រូវបានគេប៉ាន់ប្រមាណតម្លៃបឋមថាអាចចន្លោះពី 100,000 យ័ន ទៅ 150,000 យ័ន ឬប្រហែល $13,930 ទៅ $20,895 ដែលជាតម្លៃសមរម្យបំផុតសម្រាប់ការប្រកូតប្រជែងទីផ្សារ ដែលស្របនឹងយុទ្ធសាស្ត្រទីផ្សាររបស់ BYD ក្នុងការផ្តល់ជូននៅជម្រើសតម្លៃផ្សេងៗគ្នាដល់អតិថិជនក្នុងការជាវរថយន្តយកទៅប្រើប្រាស់ប្រចាំថ្ងៃតម្រូវតាមជីវភាពរបស់ពួកគេ។
BYD Yuan Up ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ (Single-motor) ជាមួយជម្រើសថាមពលចំនួនពីរផ្សេងគ្នា គឺ 70kW និង 130kW ដែលផ្តល់នូវល្បឿន Top Speed ដល់ 160k/h។ ហើយសម្រាប់ជម្រើសទីបីរបស់ Yuan Up គឺមានទំងន់ 1,430 kg និង 1,540 kg ដែលផ្តល់នូវស្ថិរភាពក្នុងការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់។ សម្រាប់គ្រួសាររថយន្តម៉ាក Yuan Up របស់ BYD គឺមានដូចជាម៉ូដែល Yuan Up Plus  និង Yuan Up Pro ហើយកាលពីអំឡុងខែធ្នូ ឆ្នាំ 2023 កន្លងទៅ BYD លក់ម៉ូដែលនេះ បានចំនួន 41,681 គ្រឿង មានកំណើន 41.44% ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយសម្រាប់ការលក់ Yuan Up Series រយះពេលពេញមួយឆ្នាំ គឺមានចំនួន 428,580 គ្រឿង ស្មើរនឹងប្រមាណ 14% ពីការលក់រថយន្តអគ្គិសនីសុទ្ធ (NEV) ប្រចាំឆ្នាំសរុបរបស់ BYD។
Article image
ការបង្ហាញវត្តមាននៅលើទីផ្សារសកលរបស់ BYD ជាមួយម៉ូដែល Yuan Plus បានធ្វើឱ្យរលក់នៅក្នុងទីផ្សារក្រៅស្រុកមានការកើនឡើងគួរឲ្យកត់សំគាល់ចាប់តាំងពីប្រកាសចេញម៉ូដែលនេះក្នុងខែកុម្ភៈ ឆ្នាំ 2022 រួមមក។ ដោយឡែកសម្រាប់ការលក់រថយន្តប្រភេទអគ្គិសនីសុទ្ធ ឬ New Energy Vehicle (NEV) ប្រចាំឆ្នាំរបស់ក្រុមហ៊ុនផលិតរថយន្តដ៏មានសក្តានុពលរបស់ប្រទេសចិនមួយនេះនៅឆ្នាំ 2023 គឺបានឈានដល់ចំនួន 3,024,417 គ្រឿង ហើយក្នុងនោះគ្រួសាររយន្តម៉ាក Yuan គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យនេះដ៏ត្រចះត្រចង់មួយនេះ៕
BYD បញ្ចេញនូវរថយន្តអគ្គិសនី Compact Electric SUV ដែលមានតម្លៃត្រឹមតែ 13,000 ដុល្លារប៉ុណ្ណោះ