ស្វែងរកពួកយើង:

BYD បញ្ចេញ Sealion 05 Series ឆ្នាំ 2026 ជាមួយនិងអាគុយ Blade Battery ជំនាន់ទី 2 និងបច្ចេកវិទ្យាសាកថ្មី Flash Charging

ដោយ

ជុំ ប៉េងលីន

21 មេសា 2026 09:13 ព្រឹក

អាន 3 នាទី

Article image

នៅថ្ងៃនេះ ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការណ៌នូវឡានអគ្គិសនីស៊េរីថ្មីរបស់ខ្លួន Sealion 05 series ដែលមានការអាប់ដែតទៅលើផ្នែកជាច្រើនប្រៀបធៀបជាមួយនិងម៉ូដែលមុន។ ជាមួយនិងវត្តមានម៉ូដែលថ្មីនេះដែរ ក្រុមហ៊ុន BYD មានគោលដៅចាប់យកទីផ្សារឡានអគ្គិសនីដែលមានតម្លៃធូ ជាមួយនិងពង្រឹងទៅលើបច្ចេកវិទ្យាថ្មី។ តាមការបញ្ជាក់ក្នុងរបាយការណ៍ ថ្មីនេះ បាននិយាយថា BYD Sealion 05 Series ឆ្នាំ 2026 នេះ មានម៉ូដែល PHEV Sealion 05 DM-i និងម៉ូដែលអគ្គិសនីសុទ្ធ Sealion 05 EV។ ហើយសម្រាប់ Sealion 05 DM-i នឹងមានតម្លៃ 97,900 យ៉ន់ ($14,360) ទៅ 127,900 យ៉ន់ ខនណៈដែល Sealion 05 EV មានតម្លៃចាប់ពី 119,900 យ៉ន់ ទៅ 145,900 យ៉ន់។
BYD បញ្ចេញ Sealion 05 Series ឆ្នាំ 2026 ជាមួយនិងបច្ចេកវិទ្យាសាកថ្មី Flash Charging នៅថ្ងៃនេះ ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការណ៌នូវឡានអគ្គិសនីស៊េរីថ្មីរបស់ខ្លួន Sealion 05 series ដែលមានការអាប់ដែតទៅលើផ្នែកជាច្រើនប្រៀបធៀបជាមួយនិងម៉ូដែលមុន។ ជាមួយនិងវត្តមានម៉ូដែលថ្មីនេះដែរ ក្រុមហ៊ុន BYD មានគោលដៅចាប់យកទីផ្សារឡានអគ្គិសនីដែលមានតម្លៃធូ ជាមួយនិងពង្រឹងទៅលើបច្ចេកវិទ្យាថ្មី។ តាមការបញ្ជាក់ក្នុងរបាយការណ៍ ថ្មីនេះ បាននិយាយថា BYD Sealion 05 Series ឆ្នាំ 2026 នេះ មានម៉ូដែល PHEV Sealion 05 DM-i និងម៉ូដែលអគ្គិសនីសុទ្ធ Sealion 05 EV។ ហើយសម្រាប់ Sealion 05 DM-i នឹងមានតម្លៃ 97,900 យ៉ន់ ($14,360) ទៅ 127,900 យ៉ន់ ខនណៈដែល Sealion 05 EV មានតម្លៃចាប់ពី 119,900 យ៉ន់ ទៅ 145,900 យ៉ន់។
BYD បានបញ្ជាក់បន្ថែមថា វត្តមានរបស់ Sealion 05 Series ឆ្នាំ 2026 នេះ គឺពិតជាមានការពង្រឹងសមត្ថភាពខ្លាំងសម្រាប់អ្នកប្រើប្រាស់ ពីព្រោះថា ក្រុមហ៊ុនបានសម្រេចដាក់មកជាមួយនូវថាមពលអាគុយជំនាន់ទី 2 របស់ Blade Battery និងបច្ចេកវិទ្យាសាកជំនាន់ថ្មី ultra-fast flash charging technology ទៀតផង។ និយាយទៅសម្រាប់ការសាកទៅលើ Sealion 05 EV នេះ គឺតម្រូវការពេលវេលាត្រឹមតែ 5 នាទីប៉ុណ្ណោះ។ ជាមួយនិងវត្តមានឡានអគ្គិសនីសុទ្ធថ្មីនេះ គឺអាចបើកបាន 630 kilometers និងបង្កើតល្បឿនពី 0-100 km/h ចំណាយពេលត្រឹមតែ 5.9 វិនាទីប៉ុណ្ណោះ។

ក្រឡេកមកមើលម៉ូដែល Sealion 05 DM-i ថ្មីនេះវិញ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា DM ជំនាន់ទី 5 របស់ BYD ដដែល។ ទៅលើកម្រិតស៊ីប្រេងវិញឡានថ្មីនេះ គឺស៊ីត្រឹម 3.1 លីត្រប៉ុណ្ណោះសម្រាប់ចម្ងាយផ្លូវ 100km ខណៈដែលសាកអាគុយពេញ និងចាក់សាំងពេញម្តង គឺអាចបើកបរបានចម្ងាយដល់ទៅ 2,105 km។ សម្រាប់ម៉ូដែល hybrid នេះ គឺមានអាគុយទំហំ 26.628 kWh ឬ 34.275 kWh ដែលសាកម្តងអាចបើកបានចម្ងាយ 220km ឬ 305km តាមរយៈស្តង់ដារ CLTC។
Article image
ជាមួយគ្នានេះ នៅលើ BYD Sealion 05 Series ឆ្នាំ 2026 នេះ គឺថែមទាំងមានការបំពាក់មកជាមួយនូវជំនួយការបើកបរ God's Eye C ទៀតផង។ បន្ថែមពីនះ អ្នកប្រើប្រាស់ក៏អាចតម្លើងសិនស័រ LiDAR បានផងដែរ។ សម្រាប់ម៉ូដែលថ្មីនេះ ក៏មានការបំពាក់នូវជំនួយការបើកបរ God's Eye B កម្រិតខ្ពស់ ដែលជួយអោយការបើកបរបានកាន់តែស្រួលជាងមុនទៀតផង។ ទាក់ទងជាមួយនិងរូបរាងវិញ Sealion 05 2026 នេះនៅតែបន្តឌីស្សាញជាមួយស្ថាបត្យកម្មដូចមុនអញ្ចឹង។ ម៉ូដែលថ្មី មានគម្លាតកង់មុខក្រោយប្រវែង 2,770mm និងមានការប្រើប្រាស់នូវប្រព័ន្ធបើកបរកម្រិតខ្ពស់។