
កាលពីឆ្នាំទៅមិញ Build Your Dream ឬហៅកាត់ថា BYD បានក្លាយជាម៉ាកយីហោរថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេស ចិន ហើយក៏ជាលើកដំបូង ដែលម៉ាកយីហោរថយន្តដ៏មានសក្តានុពលរបស់ប្រទេសចិនមួយនេះ បានកាន់កាប់តំណែងចាប់តាំងពីការចាប់ផ្តើមការបណ្តាក់ទុនរួមគ្នាក្នុងឧស្សាហកម្មរថយន្ត។ ឥឡូវនេះ ក្រុមហ៊ុន BYD បានធ្វើឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត ដោយបានសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តធំជាងគេបង្អស់នៅក្នុងប្រទេសចិន។
នាអំឡុងខែកញ្ញា ឆ្នាំ 2024, BYD បានឡើងមកគ្រងដំណែងជំនួស SAIC ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ប្រទេសចិនជាផ្លូវការនៅក្នុងចំណាត់ថ្នាក់សម្ព័ន្ធក្រុមហ៊ុនកំពូល។ គួរកត់សម្គាល់ថា BYD មិនត្រឹមតែមានម៉ាកយីហោរថយន្ត BYD ប៉ុណ្ណោះទេ ក្រុមហ៊ុននេះក៏គ្រប់គ្រងលើម៉ាកយីហោក្រុមហ៊ុនរថយន្តដូចជា Denza, Fang Cheng Bao និង Yangwang ផងដែរ។

សម្រាប់ការលក់របស់ BYD Group បានកើនឡើងដល់ចំនួន 419,426 គ្រឿងក្នុងខែកញ្ញា កើនឡើង 45.32% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនោះ ការលក់សរុបរបស់ BYD មានចំនួនដល់ទៅ 2,747,875 គ្រឿង កើនឡើង 32.13% ធៀបនឹងឆ្នាំមុន។

ចំនែកការលក់របស់ SAIC Group ក្នុងខែកញ្ញា មានចំនួន 313,260 គ្រឿង ធ្លាក់ចុះ 35.03% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះមានន័យថា ការលក់របស់សម្ព័ន្ធក្រុមហ៊ុន SAIC ចាប់ពីខែមករាដល់ខែកញ្ញា គឺមានចំនួនសរុប 2,649,333 គ្រឿង ធ្លាក់ចុះ 21.5% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យការលក់មានចំនួនចំនួនតិចជាង BYD ជាហេតុធ្វើឲ្យ BYD ដណ្តើមបានដំណែងជាសម្ព័ន្ធក្រុមហ៊ុនរថយន្តកំពូលរបស់ប្រទេសចិន៕
