
BYD បានបំបែកកំណត់ត្រាលក់រថយន្តអគ្គិសនីថ្មី (New Energy Vehicles ឬ News) បានចំនួន 514,809 គ្រឿងក្នុងខែធ្នូ ឆ្នាំ 2024 កន្លងទៅ ដែលធ្វើឲ្យតួរលេខនៃការលក់ពេញមួយឆ្នាំ 2024 មានចំនួន 4,272,145 គ្រឿង កើនឡើងប្រមាណ 41.3% ធៀបនឹងចំនួនលក់បានចំនួន 3 លានគ្រឿងក្នុងឆ្នាំ 2023។ ហើយនេះជាប្រវត្តិសាស្ត្រនៃការលក់រថយន្តរបស់ BYD ដែលមានចំនួនច្រើនជាង 4 លានគ្រឿ។
តាមទិន្នន័យបង្ហាញថា ការលក់រថយន្តប្រភេទ BEV (Battery Electric Vehicle) គឺមានចំនួន 1,764,992 គ្រឿង កើនឡើងប្រមាណ 12% ធៀបនឹងចំនួន 1.6 លានគ្រឿងដែលលក់បានកាលពីឆ្នាំ 2023។ ដោយឡែកសម្រាប់ការលក់រថយន្តអគ្គិសនីប្រភេទ All-Electric Vehicle គឺកើនឡើងសរុបប្រមាណ 41.5% ក្នុងចំនួននៃការលក់សរុបប្រចាំឆ្នាំ 2024។ ចំពោះការលក់រថយន្តប្រភេទ Plug-in-hybrid (PHEVs) វិញ គឺមានចំនួន 2,485,378 គ្រឿង ក្នុងឆ្នាំ 2024 កើនឡើងប្រមាណ 72.8% ធៀបនឹងចំនួន 1.4 លានគ្រឿងដែលលក់បាននៅឆ្នាំ 2023។ ហើយការលក់ប្រភេទរថយន្ត Plug-in-hybrid របស់ BYD ពេញមួយឆ្នាំ 2024 មានការកើនឡើងប្រមាណ 58.5%។

ក្រុមហ៊ុន BYD បានបញ្ឈប់ការផលិតរថយន្តដំណើរការដោយម៉ាស៊ីនចំហេះក្នុង (ICE) កាលពីខែមេសា ឆ្នាំ 2022 ដោយក្រុមហ៊ុនបានផ្តោតតែទៅលើការផលិតរថយន្តដំណើរការដោយថាមពអគ្គិសនីថ្មីដែលបានដូចជាប្រភេទរថយន្តអគ្គិសនី BEV, PHEV និង FCEV ដែលជារថយន្តដំណើរការដោយប្រព័ន្ធអ៊ីដ្រូសែនជាដើម។ សម្រាប់ទីផ្សារនាំចេញរថយន្តរបស់ BYD ទៅកាន់ទីផ្សារនាយសមុទ្ទវិញ គឺមានចំនួន 57,154 គ្រឿងក្នុងខែធ្នូ កើនឡើងប្រមាណ 58% ធៀបនឹងឆ្នាំ 2023។ BYD លក់រថយន្តនៅទីផ្សារក្រៅប្រទេសចិនបានចំនួន 417,204 គ្រឿង កើនឡើងប្រមាណ 71.9% ធៀបនឹងឆ្នាំ 2023។

BYD គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មរថយន្តអគ្គិសនីធំទីពីរក្នុងប្រទេសចិន ដែលមានអតិថិជនដូចជា Tesla, Nio និង Toyota ជាដើម។ BYD បានសាងសងស្ថានីយ៍ថាមពលថ្មកំលាំង 23.5GWh កាលពីខែធ្នូកន្លងទៅថ្មីៗនេះ ដែលកើនឡើងប្រមាណ 32% ធៀបនឹងឆ្នាំ 2023។ ក្នុងឆ្នាំ 2024, BYD បានដំឡើងស្ថានីយ៍ផ្គត់ផ្គង់ថាមពលថ្មសរុបដល់ 194.7GWh កើនឡើងប្រមាណ 29% ធៀបនឹងឆ្នាំ 2023៕
