ស្វែងរកពួកយើង:

BYD Atto 2 PHEV ជិះ 100km ស៊ីប្រេងត្រឹម 1.8 លីត្រ បង្ហាញខ្លួននៅអេស្ប៉ាញ ជាមួយតម្លៃ 35,900 ដុល្លារ

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2025 10:18 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ BYD បានរៀបច៉ព្រឹត្តិការណ៌មួយនៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ ដោយមានការបង្ហាញចេញនូវឡានសេរីថ្មី Atto 2 DM i ដែលនេគឺជាម៉ូដែល Plug in hybrid ដំបូងគេបំផុតរបស់ត្រកូល Atto 2។ តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា ប្រព័ន្ធ DM i System នឹងផ្តល់អោយការបើកបរនៅលើអគ្គិសនីបានចម្ងាយ 90km និងទៅលើការចាក់សាំងពេញ និងសាកពេញបើកបានចម្ងាយ 1,020 km។ សម្រាប់ការប្រកាសចេញនៅអេស្ប៉ានេះ BYD Atto 2 PHEV មានតម្លៃ €32,990 ($35,900 USD)។
សម្រាប់ភាពខុសគ្នារវាង BYD Atto 2 PHEV និងម៉ូដែល BYD Atto 2 អគ្គិសនីសុទ្ធនោះ គឺផ្នែកខាងមុខមានប៉ាណាធំ និងមានរន្ធខ្យល់សម្រាប់ជួយបន្ថយកំដៅម៉ាស៊ីន ហើយនិងមានពណ៌ “Midnight Blue” ។ ឡានថ្មីនេះមានប្រវែង 4.3m និងមានយ៉ាន់កង់ទំហំ 17 អ៊ីងនិងមានចង្កៀង LED headlights ក៏ដូចជា Full-Width Rear Light Mar។ ផ្នែកខាងក្នុងរបស់ Atto 2 DM i នេះ មានអេក្រង់ទំហំ 12.8 អ៊ីង និងមានកៅអីស្បែកvegan leather seating រួមនិងអំពូល Ambient lighting ហើយនិងដំបូល Panoramic Sunroof។ ឡាននេះអាចផ្ទុកបាន 425 លីត្រ និងពង្រីកបាន 1,335 លីត្រនៅពេលដែលបត់កៅក្រោយ។
Article image
ទៅលើការកម្លាំងវិញ ប្រព័ន្ធ hybrid ថ្មីនេះ គឺមានពីរជម្រើស ដោយទីមួយ Active គឺមានកម្លាំង 122 kW (164 សេះ) និងមានអាគុយទំហំ 7.8 kWh battery អាចបើកបាន 40 km ទៅលើមុខងារអគ្គិសនីសុទ្ធ និងបាន 930 km ទៅលើការសាកពេញ និងចាក់សាំងពេញម្តង។ សម្រាប់ម៉ូដែលទីពីរមានកម្លាំង 156 kW (209 សេះ) មានអាគុយទំហំ 18kWh បើកបរបាន 90 km តាមរយៈមុខងារអគ្គិសនី និង 1,020 km នៅពេលសាកពេក និងចាក់សាំងពេញ។
Article image
BYD Atto 2 PHEV អាចបើកបរជាមួយល្បឿនលឿមបំផុត 180 km/h និងអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេលត្រឹមតែ 7.5 វិនាទីប៉ុណ្ណោះ។ BYD Atto 2 PHEV ជិះ 100km ស៊ីប្រេងត្រឹម 1.8 លីត្រប៉ុណ្ណោះ។
Article image
គិតមកដល់ពេលនេះ BYD បាននាំាឡានអគ្គិសនីទៅកាន់ទីផ្សារអឺរ៉ុបបានច្រើនម៉ូដែលរួចមកហើយ ក្នុងនោះមានដួចជា BYD Seal, Han sedan, Tang SUV និង Atto 3 hatchback ជាដើម។ ជាមួយនិង Atto 2 DM i និង Atto 2 Comfort នៅពេលនេះ BYD បានបន្ថែមនូវសមាជិកថ្មីថែនទៀតហើយ។ BYD មានទីតាំងនៅលើប្រទេស 33 ក្នុងទី្វបអឺរ៉ុប និងគ្រោងបង្កើតហាងលក់ 1,000 កន្លែងថែមទៀតនៅត្រឹមដំណាច់ឆ្នាំ 2025។
BYD Atto 2 PHEV ជិះ 100km ស៊ីប្រេងត្រឹម 1.8 លីត្រ បង្ហាញខ្លួននៅអេស្ប៉ាញ ជាមួយតម្លៃ 35,900 ដុល្លារ