ស្វែងរកពួកយើង:

BYD Atto 2 ត្រៀមបង្ហាញខ្លួននៅលើទីផ្សារអង់គ្លេសនាដើមឆ្នាំ 2025 ខាងមុខនេះហើយ!

ដោយ

Koun Jab Luffy

24 ធ្នូ 2024 03:06 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា រថយន្ត BYD Yuan UP នឹងមានការបង្ហាញខ្លួននៅលើទីផ្សារប្រទេសអង់គ្លេសនាដើមឆ្នាំ 2025 ខាងមុខនេះហើយ ដោយម៉ូដែលនេះ នឹងមានការប្តូរឈ្មោះមកជា BYD Atto 2 វិញ។ រថយន្តនេះ មានសមត្ថភាពអាចរត់បាន 311km។ សូមជំរាបថា ក្រុមហ៊ុន BYD បានដាក់លក់រថយន្តអគ្គិសនីជំនាន់ថ្មីមួយនេះ នៅលើទីផ្សារប្រទេសចិន ជាមួយនិងជម្រើសផ្សេងគ្នា ដោយមានតម្លៃចាប់ពី 96,800 យ៉ន់ (13,300 USD) ដល់តម្លៃ 119,800 យ៉ន់ (16,400 USD)។
ជាមួយនិងវត្តមានរបស់ BYD Atto 2 នៅលើទីផ្សារអង់គ្លេស គឺមានតែម៉ូដែលប្រើប្រាស់នូវម៉ូទ័រ 1 មួយប៉ុណ្ណោះ។ រថយន្តនេះ គឺមានការបំពាក់នូវម៉ទ័រកម្លាំង 130kW (174 សេះ) និងមានកម្លាំងរមួល 290Nm។ រថយន្តនេះប្រើប្រាស់នូវកញ្ចប់អាគុយទំហំ 42.4 kWh ជាប្រភេទ lithium iron phosphate battery pack សាកពេញម្តងអាចរត់បាន 193 miles (311 km)។
Article image
រថយន្តអគ្គិសនី BYD Atto 2 គឺមានវិមាត្រ 4310/1830/1675mm និងមានប្រវែកគម្លាតកង់មុខក្រោយ 2620mm។ សម្រាប់ផ្នែកខាងក្នុងវិញ នៅលើរថយន្តនេះ គឺមានអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD ទំហំ 8.8-អ៊ីង និងអេក្រង់នៅចំកណ្តាលមួយទៀតទំហំ 12.8-អ៊ីងសម្រាប់បញ្ជាទៅមុខងារប្រើប្រាស់ទូទៅ ក្នុងនោះក៏មាន W-HUD ផងដែរ។ BYD Atto 2 នឹងដំណើរការនៅលើប្រព័ន្ធ BYD’s e-Platform 3.0។
Article image
រថយន្ត BYD Atto 2 ប្រើប្រាស់ចង្កូតរាង 4 ជ្រុង និងមានរចនាប៊ូតុងបញ្ជាច្រើននៅលើនោះ ហើយបន្ថែពីនេះ ក៏មានការតម្លើងនូវបន្ទះសាកថ្មឥតខ្សែរកម្លាំង 15W ផងដែរ។ បន្ថែមពីនេះក៏មានការបំពាក់នូវបច្ចេកវិទ្យា Bluetooth ហើយនិង Wi-Fi នៅក្នុងរថយន្តថែមទៀតផង។ និយាយពីប្រព័ន្ធសម្លេងវិញ គឺមានឧបាល័រ 4 គ្រាប់ ហើយក៏មានប្រព័ន្ធសម្លេង intelligent voice interaction system រួមនឹង digital car keys, remote control ថែមទាំងអាចអាប់ដែរ OTA បានផងដែរ។
Article image
សូមជំរាបផងដែរថា កាលពីខែវិច្ឆិការកន្លងទៅនេះ BYD Yuan UP លក់បានដល់ទៅ 24,070 គ្រឿង ដែលកើនឡើង 2.0% ប្រៀបធៀបជាមួយនិងខែមុន នឹងនំាអោយចំនួននៃការលក់សរុបកើនឡើងដល់ 133,633 គ្រឿងហើយ គិតចាប់តាំងពីការបង្ហាញវត្តមាននៅខែមីនាឆ្នាំ 2024 កន្លងទៅ។
BYD Atto 2 ត្រៀមបង្ហាញខ្លួននៅលើទីផ្សារអង់គ្លេសនាដើមឆ្នាំ 2025 ខាងមុខនេះហើយ!