ស្វែងរកពួកយើង:

BYD Atto 3 ថ្មីបើកបានចម្ងាយ 630km និងទ្រទ្រង់នូវ DiPilot 300 “God’s Eye B” ដាក់លក់ហើយ មានតម្លៃតែជាង 1 ម៉ឺនទេ

ដោយ

ជុំ ប៉េងលីន

22 ឧសភា 2026 04:20 ល្ងាច

អាន 3 នាទី

BYD Atto 3 ថ្មីបើកបានចម្ងាយ 630km និងទ្រទ្រង់នូវ DiPilot 300 “God’s Eye B” ដាក់លក់ហើយ មានតម្លៃតែជាង 1 ម៉ឺនទេ
ដូចការគ្រោងទុក ក្រុមហ៊ុន BYD បានប្រកាសចេញជាផ្លូវការណ៌នូវឡានអគ្គិសនីជំនាន់ទី 3 នៃម៉ូដែល Atto 3 នៅលើទីផ្សារប្រទេសចនហើយ ដោយមានជម្រើស 4 ម៉ូដែល និងមានតម្លៃចាប់ពី 119,900 យ៉ន់ប្រហែល16,600 ដុល្លារ ទៅ 149,900 យ៉ន់ដែលប្រហាក់ប្រហែល 20,800 ដុល្លារ។
Article image
រថយន្ត BYD Atto 3 ថ្មីនេះ គឺមានការប្រើប្រាស់នូវ BYD e-Platform 3.0 Evo Architecture រួមនិងអាគុយ Blade Battery 2.0 ហើយនិងបច្ចេកវិទ្យា សាកថ្មី Flash Charging។ បន្ថែមពីនេះនៅលើ Atto 3 នេះ ក៏មានការការប្រើប្រាស់នូវជំនួយការបើកបរ DiPilot 300 “God’s Eye B” ជាមួយសិនស័រ Lidar ទៀតផង។ ម៉ូដែលថ្មីនេះ អាចបើកបានចម្ងាយ 630km តាមស្តង់ដារ CLTC range។

ទាក់ទងនឹងការឌីស្សាញវិញ ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ គឺមានមុខមាត់ Dragon Face មានប្រវែង 4665mm ទទឹង 1895mm កំពស់ 1675mm ខណៈដែលគម្លាតកង់មុខក្រោយប្របែង 2,770mm ដែលវែងជាងម៉ូដែលមុន 210mm ធំជាងមុន 20mm និងខ្ពស់ជាងមុន 60mm ស្របពេលដែលគម្លាតកង់មុខក្រោយវែងជាងមុន 50mm។ Atto 3 ថ្មីនេះ ប្រើប្រាស់កង់ពីរជម្រើស គឺមានទំហំ 18 អ៊ីង 19 អ៊ីង។ សូមជំរាបថា មុននេះ Atto 3 បានដាក់ពាក្យលក់សម្រាប់ទីផ្សារប្រទេសចិនហើយ ដូច្នេះពេលនេះ គឺបានដាក់លក់ហើយ។

ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ មានជម្រើស 9 ពណ៌ ដែលមាននៅពណ៌ថ្មី Dual-tone versions Fantasy Pink, Trendy Blue និង Green ជាដើម។ ជាមួយគ្នានេះនៅលើឡាននេះ ក៏ងមានឧបាល័រ 16 គ្រាប់ ហើយនិងមានទូទឹកកក និងទឹកក្តៅ រួមនិង Power Tailgate ផងដែរ។ បន្ថែមពីនេះ នៅលើឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ ក៏មានអេក្រង់ធំ អាចបញ្ជាបានរកលូន រួមនិងអេក្រង់សម្រាប់អ្នកបើកបរ ក៏ដូចជាអេក្រង់ Head-up display។ នៅកណ្តាលមានកន្លែង wireless phone chargers ចំនួន 2។

ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ មកជាមួយអាគុយទំហំ 57.545 kWh LFP Battery កម្លាំង 200 kW (268 hp) ហើយនិងប្រើប្រាស់នូវម៉ូទ័រក្រោយ សាកពេញម្តងអាចរត់បាន 540 km តាមស្តង់ដារ CLTC range។ សម្រាប់ម៉ូដែលទីពីរអាគុយទំហំ 68.547kWh គាំទ្រដោយ e-motor កម្លាំង 240 kW (322 hp) សាកពេញអាចើកបាន 630km។ ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ ប្រើប្រាស់ Flash Charging Technology សាកពី 10% ទៅ 97% ស៊ីពេលត្រឹម 9 នាទីប៉ុណ្ណោះ។

Article image
រថយន្តអគ្គិសនី នឹងមកជាមួយនិតម្លាំង 240 kW (326 hp) និងអាចបើកបានចម្ងាយ 630km។ ឡានអគ្គិសនីថ្មីនេះ គឺមានការតម្លើងនូវ LiDAR សម្រាប់ជំនួយដល់ប្រព័ន្ធបើកបរ DiPilot 300 assisted driving system ហើយនិងមានការប្រើប្រាស់នូវContinuous Damping System ហើយនិយបច្ចេកវិទ្យាសាកជំនាន់ថ្មី Flash Charging ទៀតផង។ All-new BYD Atto 3 បង្ហាញវត្តមានជាមួយនិងកម្លាំង 326 hp បើកបានចម្ងាយ 630km និងបច្ចេកវិទ្យាសាក Flash Charging ទៀតផង។
Article image