ស្វែងរកពួកយើង:

BYD Atto 8 ឆ្នាំ 2026 បំពាក់បច្ចេកវិទ្យាសាកកម្លាំង 1,000kW Fast Charging ចេញលក់តម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2025 03:30 រសៀល

អាន 3 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show 2025 ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី 21 វិច្ឆិកា សប្តាហ៍មុននេះ ក្រុមហ៊ុនេះ BYD បានធ្វើការដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីៗជាច្រើនស៊េរី ហើយក្នុងនោះក៏មានម៉ូដែល Atto 8 ស៊េរីឆ្នាំ 2026 ផងដែរ។ BYD Atto 8 ឬ Sealion 8 (ឈ្មោះក្នុងទីផ្សារប្រទេសចិន) ឆ្នាំ 2026 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗចុងក្រោយ ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ និងការឌីស្សាញរូបរាងបែបប្រណិតទាន់សម័យ។ Atto 8 ឆ្នាំ 2026 មានជម្រើសរហូតដល់ទៅ 6 ស៊េរីផ្សេងគ្នាជាមួយនឹងជម្រើសប្រើម៉ាស៊ីន Plug-in-hybrid និងអគ្គិសនីសុទ្ធ ដែលមានតម្លៃចាប់ពីខ្ទង់ $30,250 ដល់ $38,620 នៅទីផ្សារប្រទេសចិន។
ការឌីស្សាញផ្នែកខាងមុខរបស់ Atto 8 ឬ Sealion 8 ឆ្នាំ 2026 គឺប្រើប្រាស់ទម្រង់ឌីស្សាញ Dragon Face Design របស់ BYD ដែលមានរំលេចការរចនាចង្កៀងបែបស្លីមដូចភ្នែកនាគ និងអំពូល Daytime running light ដូចពុកមាត់នាគអីចឹង។ BYD Atto 8-2026 ម៉ូដែល Plug-in-hybrid គាំទ្រដំណើរការដោយប្រព័ន្ធ DM5.0 នៅលើម៉ាស៊ីនសាំង 1.5T កម្លាំង 115kW ជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ (RWD) និងជម្រើសប្រើម៉ូទ័រពីរ (FWD) ដោយម៉ូទ័រនីមួយៗផលិតកម្លាំងបាន 200kW។ Atto 8 2026 Plug-in-hybrid អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 4.3 វិនាទី និងមានកញ្ចប់ថ្មដែលសាកពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 175km និង 215km តាមជម្រើសម៉ូដែល។
Article image
ចំនែក BYD Atto 8 ម៉ូដែលប្រើអគ្គិសនីសុទ្ធវិញ មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រអគ្គិសនីពីរ។ ដោយម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ក្នុងនោះម៉ូទ័រខាងមុខមានកម្លាំង 230kW និងម៉ូទ័រខាងក្រោយមានកម្លាំង 580kW ដែលមានសមត្ថភាពជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.9 វិនាទី។គ្រប់ម៉ូដែល Atto 8 ប្រើអគ្គិសនីសុទ្ធទាំងអស់បំពាក់មកជាមួយកញ្ចប់ថ្មទំហំ 100.531kWh ជាកញ្ចប់ថ្ម Lithium-iron-phosphate blade ដូចគ្នា ហើយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 560km, 600km និង670km តាមជម្រើសម៉ូដែលប្រើម៉ូទ័រមួយ និងប្រើម៉ូទ័រពីរ។
ហើយអ្វីដែលអស្ចារ្យសម្រាប់ឡានអគ្គិសនីជំនាន់ថ្មីឆ្នាំ2026 Atto 8 ឬ Sealion 8 គឺការគាំទ្រនូវប្រព័ន្ធសាកភ្លើង Super e Platform ដែលអនុញ្ញាតិឲ្យ Atto 8 គាំទ្រការសាកភ្លើងចូលល្បឿនលឿនបំផុតក្នុងកម្លាំងដល់ទៅ 1,000kW ឯណោះ ហើយការសាកភ្លើងតែ 5 នាទីអាចបើកបានចម្ងាយ 370km។
Article image
ជាមួយគ្នានេះ BYD Atto 8 ឆ្នាំ 2026 ក៏មានធ្វើការ Upgrade លក្ខណៈពិសេសៗជាច្រើនទៀតដូចជា មុខងារ DiLink 150 ជាមួយ adaptive brightness, customizable seasonal themes, និង three interactive mascot characters។ ប្រព័ន្ធសុវត្ថិភាពបើកបរ Advanced driving features កម្រិត DiPilot 300 driver-assistance system ដែលរួមបញ្ចូលនូវមុខងារ “parking-spot to parking-spot” autonomous navigation ដែលអាចឲ្យរថយន្តចេញពីចំណោតដោយស័្វយប្រវត្តិខ្លួនបាន, មុខងារ navigate barriers, និង park at the destination ជាដើម៕
BYD Atto 8 ឆ្នាំ 2026 បំពាក់បច្ចេកវិទ្យាសាកកម្លាំង 1,000kW Fast Charging ចេញលក់តម្លៃជាង 3 ម៉ឺនដុល្លារ