Denza ដែលជាម៉ាកយីហោរថយន្តរងរបស់ BYD បានត្រៀមក្នុងការប្រកាសចេញកំពូលរថយន្តអគ្គិសនីប្រភេទ Supercar EV ថ្មីមួយម៉ូដែលទៀតនៅថ្ងៃទី 09 ក្នុងខែកក្តដា ឆ្នាំ 2026 នេះ។ កំពូលរថយន្ត Supercar EV ថ្មីនេះ មានឈ្មោះថា Denza Z Track Edition។ បើយោងតាមប្រភពព័ត៌មានផ្លូវការណ៍បានបញ្ជាក់ថា Denza Z Track Edition នឹងត្រូវដាក់តាំងបង្ហាញជាសកលផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍Goodwood Festival of Speed នៅចក្រភពអង់គ្លេសនាថ្ងៃទី 09 ខែកក្តដា ឆ្នាំ 2026 ស្អែកនេះ។

រថយន្ត Supercar EV ថ្មីនេះ នឹងមានជម្រើសចំនួនបីផ្សេងគ្នា គឺ Convertible, Hard-top roadster, និង Track Edition។ យោងទៅលើការចុះបញ្ចីរថយន្តថ្មីរបស់ស្ថាប័ន MIIT ក្នុងប្រទេសចិនបានបង្ហាញថា Denza Z Series មានបំពាក់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 គ្រាប់ ដែលអាចផលិតកម្លាំងសេះបានដល់ 1,582hp ក្នុងនោះម៉ូទ័រខាងមុខមួយគ្រាប់មានកម្លាំង 670hp និងម៉ូទ័រខាងក្រោយពីរគ្រាប់អាចផលិតកម្លាំងសរុបបាន 912hp។ ជាមួយនឹងអនុភាពកម្លាំងដ៏មហិមានេះអាចធ្វើឲ្យ Denza Z មានសមត្ថភាពអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលក្រោម 2 វិនាទី ដែលអនុភាពកម្លាំងដ៏ខ្លាំងក្លានេះ គឺទទួលថាមពលដំណើរការពីកញ្ចប់ថ្ម BYD Blade Battery 2.0 ប៉ុន្តែមិនទាន់ទាន់ដឹងពីទំហំនៃកញ្ចប់ថ្មននោះ។

Denza Z Series នឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជើងក្រោមប្រភេទ Steer-by-wire chassis ដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន BYD។ រថយន្ត Supercar EV ថ្មីនេះ គាំទ្រដំណើរការដោយប្រព័ន្ធគ្រប់គ្រង e3 (Yi San Fang) tri-motor vehicle control platform, ប្រព័ន្ធ Disus-M magnetorheological (MR) active suspension with active road sensing  និងប្រព័ន្ធជំនួយសុវត្ថិភាពបើកបរកម្រិត God’s Eye (DiPilot) 5.0 assisted driving របស់ BYD។ ជាមួយគ្នានេះ Denza Z ក៏គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Ultra-fast charging ថែមទៀតផង។ 

សម្រាប់ម៉ូដែល Denza Z Convertible មានប្រវែងតួរខ្លួន 4,780mm/ ទទឹង 1,990mm/ កំពស់ 1,350 និងគម្លាតពីកង់មុខទៅកង់ក្រោយ 2,780mm។ រីម៉ូដែល Hard-top roadster មានកម្ពស់ប្រមាណ 20mm ទាបជាងធៀបពីផ្ទៃដីមកបាតរថយន្ត ខណៈម៉ូដែល Track Edition មានប្រវែងតួរខ្លួន 4,807mm ជាមួយការបំពាក់យ៉ាន់ និងសម្បកកង់ខ្នាត 275/35R21 សម្រាប់កង់មុខ និង 325/30R21 សម្រាប់កង់ក្រោយ។ រថយន្ត Supercar EV ថ្មីនេះអាចជាន់ល្បឿនលឿនបំផុត ឬ Top Speed បានដល់ 350km/h៕