
Geneva Motor Show គឺជាព្រឹត្តិការណ៌តាំងពិពណ៌រថយន្តដ៏ធំបំផុតមួយរបស់ពិភពលោក។ ព្រឹត្តិការណ៌នេះ គឺតែងតែមានការរៀបចំនៅទីក្រុងហ្សឺណែវប្រទេសស្វីស ហើយនិងមានការចូលរួមតាំងពិពណ៌រថយន្តថ្មីៗ ពីសំណាក់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើននៅជុំវិញពិភពលោក។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក៏មានការចូលរួមពីក្រុមហ៊ុន BYD ផងដែរ តាមរយៈវត្តមានរបស់រថយន្ត Denza ដែលជាម៉ូដែលថ្មីរបស់ក្រុមហ៊ុននេះ ដែលមានការសហការផលិតរវាងក្រុមហ៊ុន BYD និងក្រុមហ៊ុន Mercedes។ រថយន្តនេះ មានឈ្មោះថា D9 ដែលជាប្រភេទ minivan។

សូមជំរាបថា ក្រុមហ៊ុន Denza គឺបានបង្កើតឡើងនៅឆ្នាំ 2010 ហើយនិងបានចូលរួមជាមួយនិងក្រុមហ៊ុន Mercedes នៅឆ្នាំ 2021 ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ងមួយនេះចំនួន 10%។ ជាមួយនិងការបង្ហាញវត្តមានរបស Denza D9 នេះ ត្រូវបានគេបញ្ជាក់ថា រថយន្តនេះ នឹងក្លាយជាម៉ូដែលប្រណិតថ្មីមួយ ដែលនឹងមានការប្រកួតប្រជែងនៅលើទីផ្សាររថយន្ត Premium Luxury Minivan។ រថយន្ត Denza D9 ត្រូវបានក្រុមហ៊ុននេះបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនកាលពីឆ្នាំ 2022។
សម្រាប់ការឌីស្សាញទៅលើរថយន្តថ្មីនេះ គឺមានរូបរាងដូចជាប្រអប់មួយ ហើយនិងមានទ្វាសងខាងប្រភេទ Sliding ដែលមានទំហំ រួមជាមួយនិងការឌីស្សាញផ្នែកខាងក្នុងមានទំហំធំទូលាយថែមទៀតផង។ នៅផ្នែកខាងក្នុងរថយន្ត ថ្មីនេះ គឺមានការឌីស្សាញជាមួយពន្លឺភ្លឺ និងមានការបំពាក់នូវស្បែកគុណភាពខ្ពស់ ហើយនិងមានកៅអីស្បែក រួមជាមួយនិងការតម្លើងនូវមុខងារ និងបច្ចេកវិទ្យា ម៉ាស្សា រួមនិងមុងខារសំបូរបែបជាច្រើនថែមទៀតផង។ ជាមួយគ្នានេះ សម្រាប់ផ្នែកអ្នកបើកបរ និងអ្នកអង្គុយក្បែរ ក៏មានការឌីស្សាញបែបទំនើបទៀតផង។

នៅពេលនេះ សម្រាប់លក្ខណៈសម្បត្តិរបស់ Denza D9 នៅលើទីផ្សារអឺរ៉ុបនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។ មានការបញ្ជាក់ថា រថយន្ត Minivan នេះ នឹងពង្រឹងសមត្ថភាពខ្ពស់បំផុតនៅលើការប្រើប្រាស់នូវ ថាមពលអគ្គិសនី ហើយសម្រាប់យ៉ាន់កង់មុខក្រោយរបស់រថយន្តនេះក៏មានការឌីស្សាញស្ទីលរថយន្តប្រណិតថែមទៀតផង។
