ស្វែងរកពួកយើង:

BYD Denza D9 ក្លាយជាឡាន MPV ស៊េរីថ្មី ដែលលក់ដាច់លឿនបំផុតនៅលើពិភពលោក

ដោយ

Koun Jab Luffy

01 ធ្នូ 2025 10:16 ព្រឹក

អាន 3 នាទី

Article image
Denza D9 គឺជាប្រភេទរថយន្ត MPV ថ្មីប្រណិតបំផុតមួយរបស់ក្រុមហ៊ុន BYD។ ឡាន MPV ថ្មីនេះ ត្រូវបាន BYD Denza ធ្វើការប្រកាសចេញជាសាធារណៈលើកដំបូងកាលពីអំឡុងខែសីហា ឆ្នាំ2022 ដោយមានទាំងជម្រើសប្រើម៉ាស៊ីនលាយអគ្គិសនី ឬ Plug-in-hybrid និងអគ្គិសនីសុទ្ធ ឬ BEV ហើយមានតម្លៃចាប់ពីខ្ទង់ $42,500 ដល់ $72,300 នៅទីផ្សារប្រទេសចិន។ ហើយនៅពេលនេះ BYD Denza បានប្រកាសពីទិន្នន័យនៃការលក់ D9 MPV របស់ខ្លួននៅក្នុងព្រឹត្តិការណ៍រាត្រីស្រមោលស “Denza Night” ថ្មីៗនេះថា ការនាំចេញរបស់ D9 គឺមានចំនួនដល់ 300,000 គ្រឿងហើយ ដែលនេះ គឺជាតួរលេខនៃការនាំចេញដ៏ច្រើនបំផុតមិនធ្លាប់មានសម្រាប់ឡាន NEW MPV នៅលើទីផ្សារពិភពលោក។
ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសពីគម្រោងក្នុងការនាំយក Denza D9 ចូលទៅកាន់ទីផ្សារអឺរ៉ុបថែមទៀតផង។ ក្នុងរបាយការណ៍បានលើកឡើងថា ការលក់ និងការនាំចេញ Denza D9 ក្នុងរយះពេលក្រោម 3 ឆ្នាំ គឺមានល្បឿនលឿនជាងជិត 50% នៃការនាំចេញឡានប្រភេទ MPV ក្នុងទីផ្សារពិភពលោក ហើយឡាន MPV ប្រណិតនេះ ក៏មានការនាំចេញជិត 60% សម្រាប់ឡានប្រភេទ High-end new energy ក្នុងប្រទេសចិនផងដែរ។ Denza D9 ក៏ជាប់ជាឡាន MPV ដែលលក់ដាច់ខ្លាំងផងដែរ នៅក្នុងទីផ្សារប្រទេសចិនក្នុងរយះពេលជាង 2 ឆ្នាំមកនេះ។ សម្រាប់ការលក់ក្នុងឆ្នាំ 2025 ចាប់ពីខែមករា ដល់ខែវិច្ឆិកា គឺមានចំនួន 92,945 គ្រឿង។
Article image
BYD Denza D9 គឺជារថយន្តប្រកបដោយភាពប្រណិតទំនើបដែលផ្តល់នូវផាសុខភាព សុវត្ថិភាព និងភាពទូលាយក្នុងការប្រើប្រាស់ទាំងផ្នែកដឹកជញ្ចូន និងសម្រាប់គ្រួសារធំដែលមានសមាជិកច្រើន។ Denza D9 មានប្រវែងតួរខ្លួន 5,250mm/ ទទឹង ,1960mm/ កំពស់ 1,900mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,110mm ជាមួយនឹងការប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch ជាប្រភេទ Aluminum Alloy ឌីស្សាញជាប្រភេទកាំរាយ Multi-spoke។
Article image
នៅផ្នែកខាងក្នុង Denza D9 មានបំពាក់មកជាមួយប្រព័ន្ធអេក្រង់រហូតដល់ទៅ 10 ផ្ទាំងឯណោះដូចជា អេក្រង់កម្សាន្ត អេក្រង់បង្ហាញព័ត៌មាន អេក្រង់នៅខាងមុនអ្នករួមដំណើរកៅអីមុខ អេក្រង់ចំនួនពីរសម្រាប់អ្នកអង្គុយកៅអីក្រោយ អេក្រង់នៅលើកន្លែងដាក់ដៃ អេក្រង់សម្រាប់មើលក្រោយ អេក្រង់សម្រាប់ទូរទឹកកក និងអេក្រង់បង្ហាញនៅលើកញ្ចក់ដំបូលមុខ (HUD)។
Article image
Denza D9 ដំណើរការដោយប្រព័ន្ធ Plug-in-hybrid ស៊េរី DM System ជំនាន់ទី 5 របស់ BYD ដែលដំណើរការនៅលើម៉ាស៊ីនសាំង 1.5T កម្លាំង 154 សេះ ជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីមួយកម្លាំង 268 សេះ និងម៉ូទ័រពីរដែលបានបន្ថែមម៉ូទ័រខាងមុខកម្លាំង 60 សេះ។ ប្រព័ន្ធម៉ូទ័ររបស់ D9 ទទួលថាមពលដំណើរការពីកញ្ចប់អាគុយទំហំ 39.938kWh ប្រភេទ Blade LFP របស់ BYD ដែលសាកភ្លើងពេញម្តងអាចបើកដោយអគ្គិសនីសុទ្ធបានចម្ងាយ 200km និង 190km ហើយអាចបើកបានចម្ងាយសរុបដល់ 1,100km និង 1,020km តាមជម្រើសម៉ូដែល នៅពេលបើកគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។
Article image
ឡាន MPV នេះ គាំទ្រដំណើការដោយប្រព័ន្ធសុវត្ថិភាព God’s Eye” system របស់ BYD ដែលបានរួមបញ្ចូលនៅប្រព័ន្ធមុខងារពិសេសៗទំនើបឆ្លាតវៃដូចជា  high-speed and city navigation assistance functions រួមមានមុខងារចាប់ស្លាកសញ្ញាចរាចរ traffic light start-stop, ប្រព័ន្ទរក្សារថយន្តក្នុងគន្លងផ្លូវ irregular lane line recognition, ប្រព័ន្ធប្រាប់ពីស្ថាភាពឧបសគ្គ obstacle avoidance, និងប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ automatic emergency braking ដែលអាចបញ្ឈប់រថយន្តបានភ្លាមៗក្នុង 120 km/h ជាដើម។ បន្ថែមពីនេះ D9 ក៏បំពាក់នូវប្រព័ន្ធជើងក្រោមឆ្លាតវៃ ដូចជាប្រព័ន្ធ DiSus-C continuous damping control system, iCCT (intelligent comfort control technology), និងintelligent electric four-wheel drive system៕
BYD Denza D9 ក្លាយជាឡាន MPV ស៊េរីថ្មី ដែលលក់ដាច់លឿនបំផុតនៅលើពិភពលោក