ស្វែងរកពួកយើង:

Loading Ad...

BYD Great Tang គាំទ្រ Blade Battery 2.0 បច្ចេកវិទ្យាសាក Flash Charging អាចបើកបាន 950km កំពុងពេញនិយមលើទីផ្សារចិន

ដោយ

ជុំ ប៉េងលីន

27 មិថុនា 2026 11:25 ថ្ងៃត្រង់

អាន 3 នាទី

Article image
BYD Great Tang គាំទ្រ Blade Battery 2.0 បច្ចេកវិទ្យាសាក Flash Charging អាចបើកបាន 950km កំពុងពេញនិយមលើទីផ្សារចិន
ថ្មីៗនេះ Great Tang ដែលជាឡានអគ្គិសនី SUV ប្រណីតស៊េរីថ្មី BYD បានប្រកាសចេញលក់ផ្លូវការណ៍នៅលើទីផ្សារហើយ ដោយថែមទាំងមានការទទួលបានការ Pre-order រហូតដល់ 100,000 គ្រឿងរូចហើយងដែរ។ ជាមួយនិងការអាប់ដែតអាគុយថ្មី ហើយនិងបច្ចេញវិទ្យាសាកថ្មី បានធ្វើឲ្យ Great Tang ក្លាយជាម៉ូដែលរថយន្តដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងចំណោមរថយន្តអគ្គិសនីស៊េរីថ្មីៗរបស់ BYD ដែលបានប្រកាសចេញនៅឆ្នាំ 2026។ Great Tang មានតម្លៃចាប់ពីខ្ទង់ $36,950 ដល់ $47,296 នៅទីផ្សារប្រទេសចិន។

Article image
សូមជំរាបថា BYD Great Tang ឬ BYD Datang សម្រាប់ទីផ្សារប្រទេសចិន បានបង្ហាញរូបរាងផ្លូវការណ៍កាលពីថ្ងៃទី 05 ខែមីនាកន្លងទៅ ដែលជាម៉ូដែលបន្ទាប់របស់ Great Tang ដែលត្រូវបានផលិតឡើងដោយប្រើប្រាស់គំរូដើមនៃស៊េរី Dynasty-D Concept ដែល BYD បានបង្ហាញនៅក្នុងព្រឹត្តិការ 2025 Shanghai Auto Show និងមានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និង Plug-in-hybrid (PHEV)។ Great Tang SUV ជាប្រភេទ Flagship Full-size SUV កៅអីបីជួយ ឬ 7-កៅអី។

Article image
រថយន្តជំនាន់ថ្មីនេះ គឺមានតួរខ្លួនប្រវែង 5,302mm/ ទទឹង 1,999mm/ កំពស់ 1,800mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,130mm និងប្រើប្រាស់ដៃទ្វារឌីស្សាញបែបលាក់ពាក់កណ្តាល ឬ Semi-hidden-door handles។ BYD Great Tang បំពាក់នូវបច្ចេកវិទ្យាថ្ម Blade Battery ជំនាន់ទីពីរ ព្រមជាមួយការគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត “Megawatt Flash-charging” របស់ BYD។ សម្រាប់ម៉ូដែល Great Tang (RWD) ដំណើរការដោយម៉ូទ័រមួយមានកម្លាំង 402 សេះ ទទួលថាមពលដំណើរការពីកញ្ចប់ថ្មទំហំ 130.15kWh ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 950km ក្រោមស្តង់ដារ CLTC។

Article image
ចំនែកម៉ូដែល Great Tang 4WD វិញ បំពាក់ម៉ូទ័រអគ្គិសនីពីរគ្រាប់អាចផលិតកម្លាំងសរុបបានដល់ 784 សេះ ជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេល 3.9 វិនាទី និងសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 850km។ ចំនែកម៉ូដែល Great Tang DM-i (Plug-in-hybrid) វិញ ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា DM-i Hybrid System គាំទ្រដោយម៉ាស៊ីនសាំង 1.5-litre turbocharged កម្លាំង 154 សេះ ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង 268 សេះ និងកញ្ចប់ថ្មទំហំ 66.48kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 342km (CLTC) ដោយប្រើអគ្គិសនីសុទ្ធ។

Article image
ជាមួយគ្នានេះ BYD ក៏នឹងមានជម្រើសប្រើប្រព័ន្ធ DM-p Plug-in-hybrid មួយទៀតផងដែរ ហើយម៉ូដែលនេះ នឹងប្រើម៉ាស៊ីនសាំងចំណុះ 1.5-liter ICE ជាមួយម៉ូទ័រអគ្គិសនីប្រភេទ e-Motor ចំនួនពីរគ្រាប់អាចផលិតកម្លាំងសរុបបាន 536 សេះ។ ពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិជំនួយការបើកបរវិញ BYD Great Tang នឹងបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ God’s Eye 5.0 advanced driver assistance system, ប្រព័ន្ធ DiSus-A intelligent air suspension, dual-chamber air springs និង road-preview capability ជាដើម៕
BYD Great Tang គាំទ្រ Blade Battery 2.0 បច្ចេកវិទ្យាសាក Flash Charging អាចបើកបាន 950km កំពុងពេញនិយមលើទីផ្សារចិន