ក្រុមហ៊ុន BYD បានធ្វើការបង្ហាញចេញរូបភាពផ្លូវការណ៍សម្រាប់រថយន្តម៉ូដែលថ្មីក្នុងត្រកូល Tang D ដែលជាត្រកូលឡាន Flagship SUV របស់ខ្លួន។ សមាជិកថ្មីក្នុងត្រកូល Tang D ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Great Tang ឬ Datang នៅទីផ្សារប្រទេសចិន។ BYD Great Tang ឬ Datang នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 5 ក្នុងខែមីនា ស្អែកនេះ បើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។
លោក Lu Tian ដែលជាអ្នកចាត់ការទូទៅនៅក្នុងបណ្តាញលក់ BYD Dynasty Network Sales Division បានធ្វើការប្រកាសពីថ្ងៃនៃការដាក់បង្ហាញផ្លូវការណ៍ និងរូបភាពផ្លូវការណ៍របស់ឡានម៉ូដែលថ្មី Great Tang នៅលើបណ្តាញទំនាក់ទំនងសង្គម។ ជាមួយគ្នានេះ បើតាមការចុះបញ្ចីដោយស្ថាប័ន MIIT នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញពីលក្ខណៈសម្បត្តិមួយចំនួនរបស់ Great Tang នៅលើបញ្ចីរបស់ខ្លួនផងដែរ។ ដោយក្នុងនោះបានបង្ហាញថា BYD Great Tang មានបណ្តោយតួរខ្លួន 5,263mm ទៅ 5,302mm / ទទឹង 1,999mm និងកំពស់ចន្លោះពី 1,790mm ទៅ 1,800mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,130mm។
BYD Great Tang ឬ Datang អាចនឹងជាន់ល្បឿនលឿនបំផុតបានដល់ 240km/h ឬ 250km/h ហើយឡាន SUV ស៊េរីថ្មីនេះអាចមានទំងន់អតិបរិមាចន្លោះពី 2,640kg ទៅ 2,970kg និងទំងន់សរុបចន្លោះពី 3,245kg ទៅ 3,575kg។ Great Tang ក៏នឹងមានជម្រើសប្រើសម្បកកង់ និងយ៉ាន់ខ្នាត 265/45R21, 255/50R20, ឬ 275/45R20។ BYD Great Tang ជាប្រភេទ Flagship SUV ឬ Large-size SUV ដែលមាន 7-កៅអី និងប្រើប្រាស់កញ្ចប់ថ្មប្រភេទ Lithium Iron Phosphate (LFP)។ ឡាន SUV ស៊េរីថ្មីនេះ ក៏នឹងមានមកជាមួយនៅដំបូលបើក Panoramic sunroof ស្តង់ដារជាមួយជម្រើសម៉ូដែលកំពស់ 1,790mm បំពាក់ប្រព័ន្ធប៊ូម air suspension និងម៉ូដែលកំពស់ 1,800mm មិនមានបំពាក់ប៊ូម Air suspension។
សម្រាប់ម៉ូដែល Great Tang ប្រើអគ្គិសនីសុទ្ធ គឺផលិតឡើងដោយប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងឡានអគ្គិសនីកម្រិត advanced Super e-platform របស់ BYD ដែលគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំងដល់ 1000V high-voltage architecture ជាមួយការគាំទ្រនូវប្រព័ន្ធសាកថ្មកម្រិត 10C Flash Charging និងចរន្តសាក 1000A ត្រូវបានគេព្យាករថា នឹងផ្តល់ថាមពលសាកខ្លាំងរហូតដល់ 1000kW ដែលនឹងបំពេញថ្មបានលឿនបំផុត។
បច្ចុប្បន្ន BYD បាននឹងកំពុងពន្លឿនការសាងសងស្ថានីយសាកថ្មរថយន្តថ្មីដែលមានល្បឿនលឿនបំផុតក្នុងលោក Megawatt Flash Charging Piles របស់ខ្លួន ដូចនេះ BYD Great Tang នឹងក្លាយជាម៉ូដែលថ្មីមួយដែលមានលទ្ធភាពគាំទ្រការបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដូចរន្ទះ megawatt fast-charging technology របស់ BYD៕
បច្ចុប្បន្ន BYD បាននឹងកំពុងពន្លឿនការសាងសងស្ថានីយសាកថ្មរថយន្តថ្មីដែលមានល្បឿនលឿនបំផុតក្នុងលោក Megawatt Flash Charging Piles របស់ខ្លួន ដូចនេះ BYD Great Tang នឹងក្លាយជាម៉ូដែលថ្មីមួយដែលមានលទ្ធភាពគាំទ្រការបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដូចរន្ទះ megawatt fast-charging technology របស់ BYD៕



