ស្វែងរកពួកយើង:

BYD Han ម៉ូដែលឆ្នាំ 2025 នឹងទទួលបានការគាំទ្រប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Urban Pilot Intelligent Driving

ដោយ

Koun Jab Luffy

24 ធ្នូ 2024 09:26 ព្រឹក

អាន 3 នាទី

Article image
BYD បានធ្វើការបង្ហាញនៅលើគណនី Weibo ពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ urban pilot intelligent driving សម្រាប់រថយន្តម៉ូដែលថ្មី BYD Han ស៊េរីឆ្នាំ 2025។ BYD បានគួសបញ្ជាក់ដូច្នេះថា ខ្លួនបានសម្រេចបាននូវរបកគំហើញថ្មីមួយ ខណៈពេលដំណើរការបើកបរពីទីក្រុង Shenzhen ទៅ Zhongshan។
ការធ្វើដំណើរសាកល្បងនៅលើស្ពាន និងផ្លូវរូងក្រោមដីដែលមានរយះចម្ងាយជិត 50 គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុង Shenzhen និង Zhongshan។ BYD បានបើកដំណើរការសាកល្បងជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរថ្មីចុងក្រោយរបស់ខ្លួននៅចុងខែមិថុនា ឆ្នាំ 2024 ដែលជាផ្នែកមួយនៃផ្លូវល្បឿនលឿន G2518 ដែលមានផ្លូវសរុបចំនួន 4 ក្នុងទិសដៅនីមួយៗ។
Article image
យោងតាមសារព័ត៌មាន China Daily ផ្លូវនេះមានរថយន្តធ្វើចរាចរប្រមាណ 100,000 គ្រឿងក្នុងមួយថ្ងៃ។ BYD ត្រូវបានគេធ្វើការកត់សំគាល់ថា មានភាពខ្សោយទៅលើការអភិវឌ្ឍន៍នូវប្រព័ន្ធបើកបរឆ្លាតវៃសម្រាប់បំពាក់នៅលើរថយន្តរបស់ខ្លួន បើធៀបនឹងដៃគូប្រជែង ឬធៀបនឹងប្រព័ន្ធបច្ចេកវិទ្យា Qiankun System របស់ Huawei។
Article image
BYD Han ឆ្នាំ 2025 ត្រូវបានប្រកាសចេញកាលពីខែកញ្ញា ឆ្នាំ 2024 ដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ new Eye of the Gods DiPilot 300 advanced intelligent driving assistance system ដែលប្រពន័្ធនេះមានភ្ជាប់មកជាមួយនូវកញ្ចប់មុខងារពិសេសៗដូចជាប្រព័ន្ធ Lidar, 5 millimeter-wavelength radars, 4 panoramic cameras, និង 7 intelligent driving cameras ជាដើម។
Article image
ហើយប្រព័ន្ធមុខងារទាំងនេះ គឺត្រូវបានគាំទ្រដំណើរការដោយបន្ទះឈីប Nvidia Orin X chip ជាមួយសមត្ថភាពក្នុងការគណនាកម្រិត 254 TOPS computing power។ បន្ថែមពីនេះប្រព័ន្ធថ្មីនេះ ក៏គាំទ្រនូវមុខងារជំនួយការនៅពេលបើកបរក្នុងល្បឿនលឿន high speed pilot, ជំនួយការក្នុងការបើកបរនៅក្នុងទីក្រុង city pilot, និងមុខងារចាប់សញ្ញាចរាចរ traffic light recognition ផងដែរ។ ជាងនេះទៅទៀត វាក៏អាចធ្វើការ Update បានតាមរយះមុខងារ OTA ថែមទៀតផង។
Article image
BYD Han ស៊េរីឆ្នាំ 2025 មានពីរជម្រើស គឺជម្រើសប្រើម៉ាស៊ីន Hybrid និងជម្រើសបើថាមពលអគ្គិសនីសុទ្ធ។ សម្រាប់ម៉ូដែល Plug-in-hybrid គាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា DM5.0 PHEV ជាមួយម៉ាស៊ីនសាំងចំណុះ 1.5T កំលាំង 115kW រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីខាងមុខកំលាំង 200kW។ ម៉ូដែល Han DM5.0 PHEV មានកញ្ចប់ថ្មកំលាំង 18.31kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយមិនប្រើម៉ាស៊ីនបានចម្ងាយ 125km រួមជាមួយការចាក់សាំងមួយពេញធុងអាចបើកបរបានចម្ងាយដល់ 1,350km។ សម្រាប់តម្លៃវិញ គឺចាប់ពីខ្ទង់ $22,700 ដល់ $30,950។
រីម៉ូដែល Han EV ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីខាងមុខមួយដែលមានជម្រើសកំលាំង 150kW/ 168kW និង 180kW ជាមួយកញ្ចប់ថ្មបីទំហំ គឺ 60.48kWh/ 72kWh ដល់ 79.6kW។ ម៉ូដែលនេះមានតម្លៃចាប់ពីខ្ទង់ $24,650 ដល់ $32,300៕
BYD Han ម៉ូដែលឆ្នាំ 2025 នឹងទទួលបានការគាំទ្រប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Urban Pilot Intelligent Driving