ស្វែងរកពួកយើង:

BYD Hang L មានកំលាំង 1,086 សេះ សាកភ្លើងពេញម្តងជិះបានចម្ងាយ 601km បានចុះបញ្ជី MIIT ជាផ្លូវការណ៍ហើយ

ដោយ

Koun Jab Luffy

19 កុម្ភៈ 2025 07:55 ព្រឹក

អាន 3 នាទី

Article image
ស្ថាប័ន MIIT បានធ្វើការចុះបញ្ជីរថយន្តស៊េរីថ្មីម៉ូដែល BYD Han L ដែលជាប្រភេទរថយន្តអគ្គិសនី Sedan ទំនើបដំណើរការដោយប្រព័ន្ធម៉ូទ័រអេឡិចត្រិចពីរ ដែលភាសាបច្ចេកទេសហៅថា Dual-electric motor 4WD ដែលអាចផលិតកំលាំងសរុបបាន 810kW ឬប្រមាណ 1,086 សេះ ជាមួយថាមពលកញ្ចប់ថ្មដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 601km។
ដោយឡែកសម្រាប់ម៉ូដែល Han L EV RWD ដែលបំពាក់ម៉ូទ័រកំលាំង 500kW ឬ 670 សេះ សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 701km។  រថយន្តអគ្គិសនីស៊េរីថ្ម BYD Han L Series គាំទ្រនូវប្រព័ន្ធសាកភ្លើងចំនួនពីររន្ធ ឬ Dual-gun charging ហើយអាចសាកភ្លើងពី 16% ដល់ 100% ប្រើពេលប្រមាណ 24 នាទីប៉ុណ្ណោះ។
Article image
BYD Han L 4WD ត្រូវបានបង្ហាញវត្តមានកាលពីខែមករា កន្លងទៅ។ រថយន្តអគ្គិសនី Sedan ថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីស៊េរីថ្មីចុងក្រោយបំផុតរបស់ BYD ដែលមានប្រព័ន្ធរង្វិលជុំ 30,500rpm ដែលផលិតថាមពល 580kW ហើយវាបានក្លាយជាម៉ូទ័រដ៏មានអនុភាពខ្លាំងបំផុតលំដាប់ទីពីររបស់ពិភពលោកបន្ទាប់ពី Koenigsegg Gemera។
លទ្ធភាពនៃប្រព័ន្ធម៉ូទ័រអគ្គិសនីថ្មីនេះអាចផលិតអនុភាពឲ្យ BYD Han L Series អាចជាន់ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.7 វិនាទីប៉ុណ្ណោះ។ BYD Han L ស៊េរីថ្មីនេះ ក្រុមហ៊ុនគ្រោងនឹងចេញលក់នៅទីផ្សារប្រទេសចិនក្នុងឆ្នាំនេះ ដែលមានតម្លៃចាប់ពីខ្ទង់ $41,350 ឡើងទៅ។
Article image
BYD Han L Series មានកញ្ចប់ថ្មទំហំ 83.2kWh ជាមួយទំងន់ 640kg ជាប្រភេទថ្ម LFP ផលិតដោយក្រុមហ៊ុន FinDreams ដែលជាបុត្រសម្ព័ន្ធរបស់ BYD ផ្ទាល់តែម្តង។ បើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា BYD Han L គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត 945V high-voltage system និងគាំទ្រមុខងារសាកភ្លើង dual-gun DC charging ដែលអាចដោតសាកភ្លើងតាមរយះរន្ធបញ្ចូលចំនួនពីរក្នុងពេលតែមួយ។ រថយន្តនេះអាចសាកភ្លើងចូលលឿនដោយសាកពី 16% ទៅ 100% ចាយពេលប្រមាណ 24 នាទី នៅក្នុងលក្ខណៈសីតុណ្ហភាព 30 អស្សារ និងសាកពី 16% ទៅ 80% ចាយពេលខ្ទង់ 10 នាទីប៉ុណ្ណោះ។
BYD Han L Series បានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ និងម៉ូដែលកូនកាត់ម៉ាស៊ីន Hybrid ឬ Plug-in-hybrid។ ដោយម៉ូដែល Plug-in-hybrid ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា DM-i ភ្ជាប់ដំណើរការដោយម៉ាស៊ីន 1.5-Liter ICE កំលាំង 115kW រួមនឹងម៉ូទ័រអគ្គិសនីមួយកំលាំង 200kW និងកញ្ចប់ថ្មទំហំ 29.5kWh LFP Battery  ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 170km ដោយថាមពលថ្មសុទ្ធ តាមការបញ្ជាក់ស្តង់ដារ CLTC។
រីឯមួយម៉ូដែលទៀតដំណើរការដោយបច្ចេកវិទ្យា DM-p hybrid system ភ្ជាប់ដំណើរការដោយម៉ាស៊ីនសាំង 1.5-liter ICE កំលាំង 115kW ជាមួយកញ្ចប់ថ្មទំហំ 19.5kWh LFP Battery ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 145km តាមស្តង់ដារ CLTC។ BYD Han L ស៊េរីថ្មីមានបណ្តោយប្រវែង 5,050mm/ ទទឹង 1,960mm/ កំពស់ 1,505 និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,970mm៕