ស្វែងរកពួកយើង:

BYD Ming រថយន្ត Crossover-SUV ស៊េរីថ្មីដែលមានប្រវែង 5.1 ម៉ែត្រ និងកៅអីចំនួន 7 ត្រៀមបង្ហាញវត្តមាននៅឆ្នាំ 2025

ដោយ

Koun Jab Luffy

26 មិថុនា 2024 10:42 ព្រឹក

អាន 3 នាទី

Article image
ព័ត៌មានថ្មីលើកដំបូងពីរថយន្តអគ្គិសនីដែលជា Flagship-SUV ស៊េរីថ្មីម៉ូដែល BYD Ming ត្រូវបានបែកធ្លាយនៅក្នុងប្រទេសចិន។ រថយន្តស៊េរីថ្មីរបស់ BYD នេះត្រូវបានគេបង្ហើបថា ជាម៉ូដែល Flagship-crossover ដែលមានកៅអី 7 និងប្រវែងដងខ្លួនដល់ 5.1 ម៉ែត្រ ព្រមទាំងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មី DM-p powertrain ហើយនិងត្រូវបង្ហាញវត្តមាននៅទីផ្សារប្រទេសចិននាឆ្នាំ 2025 ខាងមុខ។
BYD Dynasty Series គឺជាម៉ាកយីហោរថយន្តសម្រាប់ទីផ្សារប្រទេសចិន ហើយបច្ចុប្បន្នរថយន្តស្ថិតក្នុងស្រឡាយមួយនេះដែលកំពុងចរាចរលក់នៅទីផ្សារប្រទេសចិនមានដូចជា Han, Qin, Yaun, Tang និង Song ដែលជាប្រភេទរថយន្ត Sedan ចំនែកប្រភេទ Flagship-SUV បច្ចុប្បន្នដែលស្ថិតក្នុងត្រកូល Dynasty គឺមានតែម៉ូដែល Tang crossover ប៉ុណ្ណោះ ដូចនេះ សម្រាប់ម៉ូដែលត្រូវចូលខ្លួនមកជំនួស Tang Crossover នាពេលខាងមុខនេះ អាចជាម៉ូដែល BYD Ming នេះ។
Article image
បើតាមប្រភពបានបញ្ជាក់ថា BYD Ming គឺជាប្រភេទរថយន្ត Full-size SUV ដែលមានប្រវែងបណ្តោយ 5,100mm X ទទឹង 2,000mm X កម្ពស់ 1,750mm និងគម្លាតចន្លោះកង់មុខក្រោយប្រមាណ 3,000mm។ បើពិតជាដូចព័ត៌មានដែលបានទម្លាយនេះមែន គឺមានន័យថា BYD Ming គឺមានបណ្តោយវែងជាង 230mm, ទទឹងវែងជាង 50mm, កម្ពស់ខ្ពស់ជាង 25mm និងគម្លាតកង់មុខក្រោយវែងជាង 180mm ធៀបនឹងម៉ូដែល Tang Crossover បច្ចុប្បន្ន។ ចំនែកទម្ងន់សរុបរបស់ BYD Ming ត្រូវបានគេដឹងថាអាចនឹងមានទម្ងន់ 2,500 គីឡូក្រាម ដែលធ្ងន់ជាង BYD Tang DM-p ប្រមាណ 55 គីឡូក្រាម។
រថយន្ត Full-size SUV ស៊េរីថ្មីរបស់ BYD មួយនេះ ត្រូវបានគេដឹងថា អាចនឹងខ្ចីសែននៃការរចនាផ្នែកខាងមុខបែប Dragon face design ដូចគ្នានឹងម៉ូដែល Qin L ដែលជារថយន្ត Sedan បច្ចុប្បន្នដែរ។ មានការបញ្ជាក់ទៀតថា BYD Ming ទំនងជាមិនមែនជារថយន្តប្រភេទ off-road SUV នោះទេ ដោយវាផលិតឡើងសម្រាប់ការបើកបរនៅលើផ្លូវក្នុងទីក្រុង ឬផ្លូវហៃវ៉េ ដោយសារតែកម្ពស់ពីផ្ទៃដីមកផ្ទៃបាតរថយន្ត គឺមានប្រហែល 185mm តែប៉ុណ្ណោះ។ ប្រភពព័ត៌មានក៏បានបញ្ជាក់បន្ថែមទៀតថា BYD Ming Crossover-SUV ថ្មីនេះ នឹងត្រូវបំពាក់នូវប្រព័ន្ធដំណើរការជំនាន់ថ្មី DM-p plug-in-hybrid powertrain system របស់ BYD ជាមួយការបំពាក់នូវម៉ាស៊ីន 2-liter turbocharged ICE រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ហើយមានជម្រើសដំណើរការដោយប្រព័ន្ធបើកបរ 4WD (Four-wheel-drive) ដែលអាចផលិតកំលាំងបានដល់ 600 សេះ។
Article image
បើតាមសមត្ថភាពនៃប្រព័ន្ធ Powertrain គូបផ្សំជាមួយម៉ាស៊ីន 2-liter turbocharged នេះ ត្រូវបានគេសន្មត់ថា ការជាន់សន្ទុះល្បឿនពីកុងទ័រ 0 ឡើងដល់ 100km/h អាចប្រើពេលត្រឹម 3.9 វិនាទីប៉ុណ្ណោះ ដែលលឿងជាង 0.4 វិនាទី ធៀបនឹងម៉ូដែល BYD Tang DM-p Crossover-SUV បច្ចុប្បន្ន។ BYD Ming ក៏នឹងផ្តល់ជូននូវជម្រើសម៉ូដែលបំពាក់កៅអីបីជូ (7-seats) រួមជាមួយអេក្រង់បង្ហាញព័ត៌មាន Full-LCD Instrument Panel និងអេក្រង់កម្សាន្តទំហំ 15.6-inch floating rotatable screen ថែមទៀតផង។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិលម្អិតផ្សេងទៀត រួមនឹងតម្លៃបឋមរបស់ BYD Ming មិនទាន់ត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
BYD Ming រថយន្ត Crossover-SUV ស៊េរីថ្មីដែលមានប្រវែង 5.1 ម៉ែត្រ និងកៅអីចំនួន 7 ត្រៀមបង្ហាញវត្តមាននៅឆ្នាំ 2025