ស្វែងរកពួកយើង:

BYD Pickup Truck ដំបូងរបស់ BYD ត្រូវគេទម្លាយរូបភាពកាន់តែច្បាស់ ស្របពេលដែលការបង្ហាញខ្លួននៅអូស្រ្តាលី អាចនឹងធ្វើឡើងនៅក្នុងឆមាសទីពីរឆ្នាំនេះ

ដោយ

Koun Jab Luffy

17 កុម្ភៈ 2024 04:22 ល្ងាច

អាន 3 នាទី

Article image
ក្រុមហ៊ុន BYD របស់ប្រទេសចិនត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើសង្វាក់ផលិតរថយន្តអគ្គិសនីប្រភេទ Pickup។ ជាមួយគ្នានេះ យើងក៏ទទួលបានគំរូរូបភាពដែលបង្ហាញពីការរចនានៃរថយន្ត Pickup Truck ដំបូងរបស់ BYD ត្រូវបានទម្លាយចេញនៅលើបណ្តាញអនឡាញជាហូរហែរផងដែរ។
ហើយនៅពេលនេះរូបភាពរបស់ BYD Pickup Truck គឺបានលេចរូបរាងជាថ្មីម្តងទៀតជាមួយការឌីស្សាញស្ទើរគ្រប់ផ្នែកច្បាស់ៗតែម្តង។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានបង្ហាញពីគំរូនៃការឌីស្សាញជាមួយម៉ូដែល RHD Version នៃរថយន្ត BYD Pickup Truck ដោយមានការឌីស្សាញចង្កូតខាងក្នុងស្ថិតនៅផ្នែកខាងស្តាំ (Steering wheel on the right) ជាមួយកញ្ចក់អេក្រង់ធំនៅចំកណ្តាល និងមួយទៀតនៅខាងក្រោយចង្កូត។
ក្រុមហ៊ុន BYD ត្រូវបានគេដឹងថា បានធ្វើការអភិវឌ្ឍន៍ផលិតរថយន្តប្រភេទ Pickup អស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយរូបភាពគំរូនៃរថយន្ត Pickup ដំបូងរបស់ BYD ត្រូវបានបែកធ្លាយជាលើកដំបូងចេញពីរោចកច្រផ្ទាល់ក្នុងឆ្នាំ 2022។ ចំនែករូបភាពនៅក្នុងប៉ាតង់ត្រូវបានបង្ហាញនៅក្នុងខែតុលា ឆ្នាំ 2023 ក្រោយមករូបភាពថ្មីៗជាច្រើនត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ដែលជាកត្តានាំឲ្យមានការរំពឹងទុកថា BYD Pickup Truck ដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះនឹងបង្ហាញខ្លួនឆាប់ៗក្នុងឆ្នាំ 2024 នេះ។ បើតាមការបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបាននិយាយថា BYD Pickup Truck នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសអូស្ត្រាលីក្នុងឆមាសទី 2 នៃឆ្នាំ 2024 នេះ។
Article image
ក្នុងរូបភាពក៏បានបង្ហាញច្បាស់ៗពីការឌីស្សាញនៅផ្នែកខាងក្នុង ដោយបានបង្ហាញថាមានការបំពាក់នូវអេក្រង់កម្សាន្តធំនៅកណ្តាលប្រភេទ Floating center screen និងកន្លែងសម្រាប់បញ្ជាមុខងារផ្សេង ឬ Center console layout មានទំហំធំនៅចំកណ្តាលដែលមានការឌីស្សាញប្រហាក់ប្រហែលនឹងម៉ូដែល BYD Fang Cheng Bao Bao 5 ឬហៅថា Leopard 5 អីចឹងដែរ ដែលសបញ្ជាក់ថា Pickup Truck របស់ BYD មានការឌីស្សាញផ្នែកខាងក្នុងស្ទើរតែដូចគ្នានេះម៉ូដែល FCB Boa5 ដែរ។ បន្ថែមពីនេះ BYD Pickup Truck ក៏នឹងមានបំពាក់មុខងារ Head-Up-Display ថែមទៀតផង ដោយប្រព័ន្ធនេះត្រូវបានគេដឹងថា នឹងប្រើប្រាស់នូវបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei។
រថយន្ត Pickup Truck របស់ BYD ត្រូវបានគេរំពឹងថា នឹងមានជម្រើសម៉ូដែល Plug-in EV និងម៉ូដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ all-electronic។ ហើយប្រភពចេញពីប្រទេសចិនបាននិយាយថា BYD Pickup truck នឹងបំពាក់នូវប្រព័ន្ធ hydraulic active suspension ប៉ុន្តែអាចនឹងប្រើប្រព័ន្ធហ្វាំងប្រភេទ  DiSus-C ជាជាង  DiSus-P ដែលជាប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ចុងក្រោយរបស់ BYD។ និយាយពីផ្នែកខាងមុខរបស់ BYD Pickup Truck គឺមានការឌីស្សាញចង្គៀងជាប្រភេទ Double LED Headlight ជាមួយភ្លើង daytime running lights រចនាជារាងអក្សរ C (C-Shaped)។
Article image
ហើយរថយន្ត Pickup Truck របស់ BYD នឹងមានបំពាក់ជាមួយកៅអីចំនួន 5 ជាប្រភេទ dual-cab five seater។ ប្រភពរបាយការណ៍ក្នុងប្រទេសចិនបានបញ្ជាក់ថា ប្រទេសអូស្ត្រាលី នឹងទទួលបានរថយន្ត BYD Pickup Truck ក្នុងពេលឆាប់ៗខាងមុននេះ ហើយបន្ទាប់មកទីផ្សារប្រទេសអាមេរិកខាងជើងក៏នឹងទទួលបានរថយន្តនេះនៅពេលបន្ទាប់ផងដែរ៕