ស្វែងរកពួកយើង:

BYD Qin L នឹងពន្យាពេលបង្ហាញខ្លួនទៅថ្ងៃទី 23 ខែមីនាខាងមុខនេះវិញ បន្ទាប់ខកខានម្សិលមិញ

ដោយ

Koun Jab Luffy

13 មីនា 2025 08:38 ព្រឹក

អាន 2 នាទី

Article image
កាលពីពេលថ្មីៗនេះ មានរបាយការណ៌ថា រថយន្តអគ្គិសនី BYD Qin L EV នឹងមានការប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 12 កាលពីម្សិលមិញនេះ ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកដោយ ក្រុមហ៊ុននេះសម្រេចពន្យាពេលដល់ថ្ងៃទី 23 ខែមីនាខាងមុខវិញ។ រថយន្តនេះ ត្រូវបានក្រុមហ៊ុនបញ្ជាញ់ថា គឺជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើប្រាស់នូវកម្លាំងសាកកម្រិត800V high-voltage system ហើយនិងមានតម្លៃចាប់ពី 100,000 យ៉ន់ទៅ 150,000 យ៉ន់ ប្រហែល 13,900 ដុល្លារទៅ 19,400 ដុល្លារ។
យោងតាមការបញ្ជាក់នៅថ្ងៃនេះ បានអោយដឹងថា BYD នឹងប្រកាសចេញរថយន្តអគ្គិសនី “Qin L EV” នេះ ជាមយួយនិងកម្លាំងសាក 800V+5C ultra-fast charging។ ប្រភពនៅក្នុងឧស្សាហកម្មនេះ បាននិយាយថា នេះគឺជាម៉ូដែលតែមួយគត់ ដែលប្រើកម្លាំង 800V ultra-fast charging ហើយស្ថិតនៅក្នុងចន្លោះតម្លៃពី 100,000 យ៉ន់ទៅ 150,000 យ៉ន់ ប្រហែល 13,900 ដុល្លារទៅ 20,800 ដុល្លារនេះ។
Article image
រថយន្តអគ្គិសនី BYD Qin L EV មានការឌីស្សាញផ្នែកខាងធំទូលាយ និងដំណើរការដោយប្រព័ន្ធ DM-i ហើយនិងមានទំហំ 4720mm x 1880mm x 1495mm ហើយនិងមានគម្លាតកង់មុខក្រោយប្រវែង 2820mm។ ជាមួយនិងវត្តមាននៅលើទីផ្សារនពេលខាងមុខនេះ BYD Qin L EV នេះ គឺមានការតម្លើងមកនូវជំនួយការបើកបរថ្ម Eye of God’s Eye C (DiPilot 100) ហើយនិងមានមុខងារបើកបរថ្មីៗជាច្រើនទៀតដូចជា Highway Navigation Assist (HNOA) និង intelligent parking ជាដើម។ BYD Qin L EV មានការបំពាក់នូវម៉ូទ័រអគ្គិសនីពីរជម្រើស គឺមានកម្លាំង 110kW និង 160kW ហើយនិងប្រើប្រាស់អាគុយ lithium iron phosphate ទំហំ 46.08kWh និង 56.64kWh អាចរត់បានចម្ងាយចាប់ពី 470km ដល់ 545km។
Article image
សូមជំរាបថា មកដល់ពេលនេះ BYD នៅមិនទាន់មានការទម្លាយពីលក្ខណៈសម្បត្តិស៊ីជម្រៅ និងតម្លៃរបស់ Qin L EV នោះទេ។ ក្រឡេកមកមើក BYD Qin L DM-i វិញ គឺបានបង្ហាញវត្តមាននៅថ្ងៃទី 28 ខែឧសភា កាលពីឆ្នាំមុន ហើយម៉ូដែលនេះ គឺមានការបំពាក់នូវ BYD បច្ចេកវិទ្យា DM ជំនាន់ទី 5 ជាមួយនិងការបើកបរដោយអគ្គិសនីសុទ្ធបាបចំងាយចាប់ពី 80km ទៅ 120km. តាមរយៈស្តង់ដារ CLTC។ Qin L DM-i មានតម្លៃចាប់ពី 99,800 យ៉ន់ ទៅ 139,800 យ៉ន់ ប្រហែល 13,900 ដុល្លារ ទៅ 19,400 ដុល្លារ។