ស្វែងរកពួកយើង:

BYD Seal 06 EV នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Chongqing Auto Show នាថ្ងៃទី 07 ខែមិថុនានេះ

ដោយ

Koun Jab Luffy

06 មិថុនា 2025 04:40 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការណ៍ថា ឡានអគ្គិសនីសុទ្ធស៊េរីថ្មីម៉ូដែល Seal 06 នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Chongqing Auto Show ដែលត្រៀមចាប់ផ្តើមឡើងនាថ្ងៃទី 07 ខែមិថុនា ខាងមុខនេះ។ BYD Seal 06 EV ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង e-Platform 3.0 Evo ដែលផ្តល់នូវរូបរាងប្រណិតទាន់សម័យ ផ្តល់នូវផាសុខភាពក្នុងការបើកបរ និងសុខសុវត្ថិភាពខ្ពស់។ Seal 06 EV ប្រើប្រាស់ភាសាឌីស្សាញ ocean aesthetics ដែលមានផ្នែកក្បាលរថយន្តរចនាបិតជិត រំលេចជាមួយចង្កៀងឌីស្សាញបែបស្លីម ដៃទ្វារឌីស្សាញបែប flush door handles និងដំបូលបែប floating aerodynamic roof។
បើយោងតាមការចុះបញ្ចីលក់របស់ស្ថាប័ន  Ministry of Industry and Information Technology (MIIT) បានបង្ហាញថា BYD Seal 06 EV មានជម្រើសកញ្ចប់អាគុយពីរទំហំផ្សេងៗគ្នា គឺមានទំហំ 46.08kWh សាកពេញម្តងអាចជិះបានចម្ងាយ 470km និងទំហំ 56.6kWh សាកពេញម្តងអាចជិះបានចម្ងាយ 545km។
សម្រាប់កញ្ចប់អាគុយនីមួយមានទំងន់ 350kg និង 410kg ដែលធ្វើឲ្យទំងន់សរុបរបស់របស់ Seal 06 EV គឺ 1,670kg និង 1,800kg។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ផ្តល់នូវជម្រើសម៉ូទ័រអគ្គិសនីមួយដែលមានកម្លាំង 110kW ឬ 148 សេះ និងកម្លាំង 160kW ឬ 215 សេះ ហើយអាចជាន់ល្បឿនលឿនបំផុត Top Speed បានដល់ 160km/h។
Article image
BYD Seal 06 EV មានប្រវែងតួរខ្លួន 4,720mm /ទទឹង 1,880mm/ កំពស់ 1,495mm និងគម្លាតពីកង់មុខទៅកង់ក្រោយ 2,820mm។ ហើយអ្វីដែលជាការកត់សំគាល់ Seal 06 EV បានប្រើប្រាស់អក្សរ Logo BYD ជំនួយឲ្យអក្សរពេញ “Build Your Dream”។
Article image
Seal 06 EV ក៏នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត God’s Eye C ឬ DiPilot 100 intelligent driving ដែលនឹងរួមដំណើរការដោយកាមេរ៉ាខាងមុខបីគ្រាប់ និងកាមេរ៉ានៅចំហៀងក៏ដូចជានៅលើកន្ទុយ Spoiler ខាងក្រោយផងដែរ។ យ៉ាងណាមិញ BYD មិនទាន់បង្ហើបពីតម្លៃរបស់ Seal 06 EV ថ្មីរបស់ខ្លួននោះទេ ដូចនេះ មានតែរងចាំអ៊ុតតម្លៃនៅថ្ងៃទី 07 ខែ មិថុនា ខាងមុខនេះទាំងអស់គ្នា៕
BYD Seal 06 EV នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Chongqing Auto Show នាថ្ងៃទី 07 ខែមិថុនានេះ