
កាលពីថ្ងៃទី 18 ខែតុលា ឆ្នាំ 2024 នេះ ក្រុមហ៊ុន BYD បានប្រកាសចេញផ្លូវការណ៍នូវ BYD Seal 06 GT EV ដែលជាប្រភេទរថយន្តអគ្គិសនីប្រភេទ Hatchback នៅទីផ្សារប្រទេសចិនហើយ។ រថយន្តអគ្គិសនីស៊េរីថ្មីរបស់ BYD ម៉ូដែលនេះ គឺស្ថិតនៅក្នុងស្រឡាយ Ocean series ដែលមានចំនួន 4 ម៉ូដែល ហើយនឹងមានតម្លៃចាប់ពី 136,800 យ៉ន់ ដល់ 186,800 យ៉ន់ ប្រហាក់ប្រហែល 19,300 ដុល្លារ ដល់ 26,300 ដុល្លារ។ BYD Seal 06 GT EV នេះមានពីរជម្រើស គឺ RWD និង AWD ដែលមានសមត្ថភាពអាចរត់បានចម្ងាយ 505km, 550km និង 605km តាមស្តង់ដារ CLTC cruising ranges។
BYD Seal 06 GT-EV ត្រូវបានផលិតឡើងតាមប្រព័ន្ធស្តង់ដារ e-Platform 3.0 Evo architecture ដែលផ្នែកខាងក្នុងត្រូវបានកម្លាយចេញពីភាសារចនានៃនាវាសមុទ្រហៅថា “Marine Aesthetics design language” ។ រថយន្តអគ្គិសនីស៊េរីថ្មីនេះមានប្រវែងបណ្តោយ 4,630mm/ ទទឹក 1,880mm/ កម្ពស់ 1,490mm និងគម្លាតកង់មុខក្រោយប្រវែង 2,820mm។

Seal 06 GT-EV មានបំពាក់អេក្រង់កម្សាន្តធំទំហំ 15.6-inch ជាប្រភេទអេក្រង់បង្វិលបាន ឬ rotatable floating screen និងអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch LCD Instrument Panel cluster។ ជាងនេះទៅទៀត Seal 06 GT-EV ក៏មានបន្ថែមនៅមុខងារបង្ហាញនៅលើកញ្ចក់ Windshield ហៅថា head-up display ទំហំ 12-inch។ ជាមួយគ្នានេះ BYD Seal 06 GT-EV នៅមានកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ និងដំណើរការដោយប្រព័ន្ធ DiLink 100 cockpit system។

BYD Seal 06 GT-EV មានជម្រើស Powertrain ចំនួន 3 ជម្រើស ក្នុងនោះមានម៉ូដែល Entry-level ដំណើរការដោយប្រព័ន្ធ RWD (rear-wheel-drive) បំពាក់ម៉ូទ័រអគ្គិសនីកំលាំង 160kW ឬស្មើរនឹង 214 សេះ និងកំលាំងរមូល 310Nm។ មួយម៉ូដែលទៀតបំពាក់ម៉ូទ័រអគ្គិសនីកំលាំង 165kW ឬ 221 សេះ និងកំលាំងរមូល 330Nm។

សម្រាប់ម៉ូដែលចុងក្រោយវិញ គឺដំណើរការដោយប្រព័ន្ធ 4WD (Four-wheel-drive) ជាមួយការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីកំលាំង 310kW ឬ 415Nm ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 4.9 វិនាទី។

រថយន្តអគ្គិសនីប្រភេទ Hatchback ស៊េរីថ្មីនេះមានជម្រើសកញ្ចប់អាគុយអគ្គិសនីប្រភេទ LFP Blade battery ទំហំ 60kWh និង 73kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 505km, 550km និង 605km តាមស្តង់ដារ CLTC cruising ranges។៕

