ស្វែងរកពួកយើង:

BYD Seal 08 រថយន្តអគ្គិសនីស៊េរីថ្មី ត្រៀមដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

22 កុម្ភៈ 2025 08:21 ព្រឹក

អាន 2 នាទី

Article image
BYD បានដាក់ឯកសារស្នើសុំច្បាប់សម្រាប់ការចេញលក់រថយន្តអគ្គិសនី Sedan ស៊េរីថ្មីនៅក្នុងទីផ្សារប្រភេទចិន។ Seal 08 គឺជា បងប្អូនជាមួយគ្នានឹង BYD Qin L EV ដោយសារតែរថយន្តស៊េរីថ្មីនេះបហរើប្រាស់ភាសារចនា Ocean aesthetics design language ដូចគ្នា។ BYD Seal 08 មានប្រវែងបណ្តោយតួរខ្លួន 4,720mm/ ទទឹង 1,880mm/ កំពស់ 1,495mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,820mm។ BYD Seal 08 មានទំងន់សរុប 1,670kg និង 1,800kg ទៅតាមជម្រើសម៉ូដែលផ្សេងគ្នា។
ចំពោះម៉ូដែលកម្រិតមធ្យមរបស់ Seal 08 គឺមានបំពាក់នូវម៉ូទ័រអគ្គិសនីស៊េរី  TZ180XSR ដែលផលិតដោយ BYD ផ្ទាល់។ ម៉ូទ័រនេះ អាចផលិតកំលាំងបាន 110kW ឬស្មើរ 148 សេះ ព្រមទាំងបំពាក់ដោយកញ្ចប់ថ្ម LFP ទំហំ 46.1kWh ដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 470km តាមស្តង់ដារតេស្តពី CLTC។
ចំនែកម៉ូដែល Seal 08 ដែលមានកំលាំងខ្លាំង គឺមានបំពាក់នូវម៉ូទ័រអគ្គិសនីស៊េរី TZ200XSBE e-motor មានកំលាំង 160kW ឬស្មើរនឹង 215 សេះ ភ្ជាប់ដោយកញ្ចប់ថ្ម LFP ទំហំ 56.6kWh ដែលផ្តល់នូវអនុភាពកំលាំងទៅកាន់ម៉ូទ័រ ហើយការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 545km តាមស្តង់ដារតេស្តពី CLTC។
Article image
BYD Seal 08 នឹងចេញវាយលុកទីផ្សារប្រទេសចិនក្នុងឆ្នាំ 2025 នេះក្នុងនាមជារថយន្តអគ្គិសនី Sedan ដែលល្អបំផុតសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។ BYD Seal ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃចាប់ផ្តើមពីខ្ទង់ក្រោម 150,000 យាន់ ឬប្រហែល 20,600 ដុល្លារអាមេរិក ហើយរថយន្តស៊េរីថ្មីនេះ ក៏នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកឆ្លាតវៃជំនាន់ថ្មីចុងក្រោយរបស់ BYD គឺ God’s Eye ឬ DiPilot driving assistance system ថែមទៀតផង៕
BYD Seal 08 រថយន្តអគ្គិសនីស៊េរីថ្មី ត្រៀមដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ