
ក្រុមហ៊ុន BYD បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Seal ស៊េរីឆ្នាំ 2025។ រថយន្ត electric sedan ស៊េរីថ្មីមួយនេះបានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ SiC (Silicon Carbide) Technology និងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 800V high-voltage Platform។
ហើយ Seal 2025 គឺជារថយន្តអគ្គិសនី sedan ដំបូងរបស់ BYD ដែលបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ដែលមានទីតាំងបំពាក់នៅលើដំបូលខាងលើកញ្ចក់ Windshield ដែលនេះ គឺមានន័យថារថយន្តអគ្គិសនីស៊េរីថ្មីនេះគាំទ្រនូវបច្ចេកវិទ្យាសុវត្ថិភាពបើកបរកម្រិតខ្ពស់ Advanced Driver Assistance Systems (ADAS)។

BYD Seal 2025 មានជម្រើស 4 ម៉ូដែល និង 4 តម្លៃផ្សេងគ្នាដោយក្នុងនោះម៉ូដែល 510 Standard Edition មានតម្លៃ $24,500, ម៉ូដែល 650 Long Range Edition មានតម្លៃខ្ទង់ប្រហែល $26,450, ម៉ូដែល 650 Intelligent Driving Edition មានតម្លៃខ្ទង់ $30,200 និងម៉ូដែល 600 Four-wheel-drive Intelligent Driving Edition មានតម្លៃខ្ទង់ $33,400។
BYD Seal 2025 ផលិតឡើងដោយប្រើប្រព័ន្ធ e-Platform 3.0 Evo ដូចគ្នានឹងម៉ូដែល Sealion 07 ដែរ។ រថយន្តស៊េរីថ្មីនេះបំពាក់នូវមុខងារពិសេស 1,200V SiC Control system រួមនឹងប្រព័ន្ធម៉ូទ័រដែលមានកំលាំងរង្វិលជុំ 23,000rpm ដែលអាចជាន់ល្បឿនអតិបរិមាដល់ 240km/h និងអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេល 3.8 វិនាទី។ Seal 2025 បំពាក់នូវបច្ចេកវិទ្យាថ្មប្រភេទ CTB (Cell-to-body) ជាមួយប្រព័ន្ធកាត់បន្ថយកម្តៅកម្រិតខ្ពស់កម្រិត advance wide-temperature heat pump system និងគាំទ្រកំលាំងសាកភ្លើង 800V ដែលអាចសាកភ្លើងពី 10% ទៅ 80% ប្រើពេលខ្ទង់ 25 នាទី។

រថយន្តស៊េរីថ្មីនេះ មានជម្រើសថាមពលអាគុយចំនួនពីរទំហំផ្សេងគ្នា គឺទំហំ 61.44kWh និងទំហំ 80.64kWh ដែលសាកថ្មមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 510km និង 610km នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។ សម្រាប់ម៉ូដែល Based Option របស់ Seal 2025 ប្រើប្រាស់ប្រព័ន្ធម៉ូអគ្គិសនីមួយកំលាំង 170kW ឬ 228 សេះ ខណៈម៉ូដែលខ្ពស់ជាងនេះបានបន្ថែមនូវម៉ូទ័រមួយទៀតដែលមានកំលាំង 230kW ឬ 308 សេះ រីឯម៉ូដែលខ្ពស់បំផុត (Top Trim) មានម៉ូទ័រអាចផលិតកំលាំង 390kW ឬស្មើរនឹង 523 សេះ ហើយដំណើរការដោយប្រព័ន្ធ all-wheel-drive។

ជាមួយគ្នានេះ Seal 2025 ក៏មានបំពាក់នូវប្រព័ន្ធ Disus-C System ដើម្បីជួយរក្សាលំនឹងក្នុងការបើកបរ ប្រកបដោយសុវត្ថិភាព ផាសុខភាព។ សម្រាប់ម៉ូដែល Four-wheel-drive គឺមានបំពាក់នូវប្រព័ន្ធមុខងារ advanced damping control system ផងដែរ។

រថយន្ត electric-Sedan ស៊េរីថ្មីឆ្នាំ 2025 នេះ មានប្រវែងបណ្តោយ 4,800mm/ ទទឹង 1,875mm/ កម្ពស់ 1,460mm និងគម្លាតចន្លោះកង់មុខក្រោយ 2,920mm។ នៅផ្នែកខាងក្នុងមានការឌីស្សាញយ៉ាងប្រណិតជាមួយដៃចង្កូតត្រូវបានរចនាជារាងអក្សរ D ជាមួយ four-spoke flat-bottom steering wheel និងបំពាក់អេក្រង់កម្សាន្តនៅកណ្តាលទំហំធំ iconic large central floating control screen របស់ BYD ដែលអាចបង្វិលបញ្ឈរបាន។
បន្ថែមពីនេះ នៅផ្នែកខាងក្នុងក៏មានដូចជា minimalist center console with physical buttons, hidden air-conditioning outlets, និងកន្លែងសាកថ្មទូរស័ព្ទឥតប្រើខ្សែ wireless charging pads ផងដែរ។ BYD Seal 2025 គ្រប់ម៉ូដែលមាននូវប្រព័ន្ធពោងសុវត្ថិភាពចំនួន 13 គ្រាប់ និងមុខងារបង្ហាញព័ត៌មាននៅលើកញ្ចក់ Windshield (W-HUD Head up display)។

សម្រាប់ប្រព័ន្ធបើកបរសុវត្ថិភាពវិញ BYD Seal 2025 គាំទ្រនូវប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor ដែលធ្វើការរួមគ្នាជាមួយប្រព័ន្ធ ADAS ជាមួយប្រព័ន្ធសុវត្ថិភាពកម្រិតជ L2+ level DiPilot 300 system ដោយប្រព័ន្ធនេះមានរួមបញ្ចូលនូវមុខងារពិសេសៗកម្រិតខ្ពស់ដូចជា high-speed, urban Navigation on Autopilot (NOA) និង Automated Valet Parking (AVP) ជាដើម៕
