ស្វែងរកពួកយើង:

BYD Sealion 06 បំពាក់នូវ “God’s Eye” C នឹងបង្ហាញវត្តមាននៅថ្ងៃទី 24 ខែកក្កដានេះហើយ

ដោយ

Koun Jab Luffy

21 កក្កដា 2025 08:58 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន BYD នៅថ្ងៃនេះ បានបញ្ជាក់មកបញ្ជាក់ថា នឹងមានការប្រកាសចេញនូវឡានអគ្គិសនី Sealion 06 EV ហើយនិងប្រព័ន្ធ DM-i on ថ្មីរបស់ខ្លួននៅប្រទេសចិនថ្ងៃទី 24 ខែកក្កដានេះហើយ។ គួរបញ្ជាក់ថា កន្លងមក នៅក្នុងព្រឹត្តិការណ៌ 2025 Shanghai Auto Show ក្រុមហ៊ុននេះបានបង្ហាញថា ឡានអគ្គិសនីថ្មីនេះមានតម្លៃចន្លោះពី 160,000 យ៉ន់ទៅ  200,000 យ៉ន់ ដែលប្រហាក់ប្រហែល 22,290 ដុល្លារទៅ 27,860 ដុល្លារ។
សម្រាប់ម៉ូដែលថ្មីនេះ គឺមានការដាក់អោយដំណើរការនៅលើ BYD’s e-Platform 3.0 Evo ខណៈដែលម៉ូដែល PHEV គឺមានការបំពាក់នូវបច្ចេកវិទ្យា BYD 5th-generation DM technology។
Article image
ចំពោះការឌីស្សាញទៅលើម៉ូដែលថ្មីទំាងពីជម្រើសនេះ គឺមានការឌីស្សាញតាមទម្រង់ BYD Ocean series និងមានដៃទ្វាថ្មីលាក់ជិត។ រថយន្តថ្មីទាំងនេះ ត្រូវបានគេបញ្ជាក់ថា ក៏មានការភ្ជាប់ជាមួយនូវជំនួយការបើកបរ “God’s Eye” C (DiPilot 100) សម្រាប់ជំនួយដល់ការបើកបរថែមទៀតផង។។ ម៉ូដែលស្ថិតនីក្នុងត្រកូល mid-size SUV។ BYD Sealion 06 នេះវិមាត្រ 4810/1920/1675mm គម្លាតកង់មុខក្រោយប្រវែង 2820mm និងរត់ជាមួយសំបកកង់ទំហំ 235/50R19 ហើយនឹងមានឃ្លុបដាក់ឥវ៉ាន់បាន 1,890 kg។
និយាយពីម៉ូដែល plug-in hybrid គឺមានការបំពាក់នូវម៉ាស៊ីន 1.5L engine (model BYD472QC) មានកម្លាំង 74 kW (99 សេះ និងមានម៉ូទ័រ TZ210XYC មានកម្លាំង 160 kW (215 សេះ) ហើយនឹងមានជម្រើសអាគុយ BYD ទំហំ 18.3 kWh ឬទំហំ 26.6 kWh Blade battery pack ដែលមានសមត្ថភាពអាចរត់ជាមួយអគ្គិសនីសុទ្ធបាន 93km និង 130km។
Article image
រីឯម៉ូដែលអគ្គិសនីសុទ្ធគឺមានជម្រើសម៉ូទ័រ 1 កម្លាំង 180 kW (241 សេះ) ឬ 170 kW (228 សេះ) ហើយនឹងមានអាគុយទំហំ 65.28 kWh ឬ 78.72 kWh អាចរត់បាន 520km ឬ 605km។ ចំពោះ Dual-Motor គឺមានម៉ូទ័រខាងមុខកម្លាំង 110kW (148 សេះ) និងម៉ូទ័រក្រោយកម្លាំង 180kW មានអាគុយ 65.28kWh ឬ 78.72kWh អាចរត់បានចម្ងាយ 520km/550km/605km។
Article image
និយាយពីការឌីស្សាញផ្នែកខាងក្នុងមានទម្រង់ T-shaped និងមានអេក្រង់សម្រាប់កម្សាននៅចំណ្តាល និងអេក្រង់ឌីជីថលសម្រាប់អ្នកបើកបរ និងមានដៃចង្កូតរាងចតុកោណកែង ខណៈដែលនៅកណ្តាលមានកន្លែសម្រាប់ដាក់កែវទឹកបាន 2 រួមនឹងទូទឹកកកដែលអាចដាក់ភេសជ្ជៈបាន 4 ដប ហើយនិងមាន ireless charging pads ទៀតផង។