ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

BYD Sealion 07 DM-i ថ្មីបើកបានចម្ងាយ 1,320km ដាក់អោយកក់មុន តម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

18 មេសា 2025 08:56 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 18 ខែមេសា 2025 នេះ BYD បានប្រកាសពីការ pre-sale ទៅលើរថយន្តជំនាន់ថ្មី Sealion 07 DM-i ដែលមានការបំពាក់នូវជំនួយការបើកបរ Intelligent Driving Version ហើយ ដោយរថយន្តនេះ មាន 3 ប្រភេទផ្សេងគ្នា នឹងមានតម្លៃចាប់ពី 189,800 យ៉ន់ទៅ 229,800 យ៉ន់ ប្រហាក់ប្រហែល 26,300 ដុល្លារទៅ 31,800 ដុល្លារ។ សូមជំរាបថា រថយន្ត Sealion 07 DM-i  នេះ គឺមានការតម្លើងនូវមុខងារប្រើប្រាស់ Ocean Aesthetics design language របស់ក្រុមហ៊ុន BYD ដែលរចនារូបរាងបែបទឹករលក មានភាពប្រណិត និងមានការបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន។ រថយន្ត Sealion 07 DM-i ថ្មីនេះ មានទំហំ 4880/1920/1750mm និងមានគម្លាតកង់មុខក្រោយប្រវែង 2820mm ហើយនិងមាន 5 កៅអី។
និយាយពីការឌីស្សាញទៅលើផ្នែកខាងក្នុងនៃរថយន្តនេះវិញ គឺមានការយកលនាំបែប “Ocean Cockpit” ដែលមានអេក្រង់ផុសឡើងនៅចំកណ្តាល ហើយនិងមានប៊ូតុងចុច ដូចជាពពកស្ថិតនៅពីលើអេក្រង់ ដែលបញ្ជាក់ពីភាពទំនើប និងស៊ីវីល័យខ្លាំងមែនទែន។ ហើយម៉ូដែលនេះ ក៏មានការតម្លើងមកជាមួយនូវមុខងារថ្មីមួយ ដែលអាចអោយយន្តហោះគ្មានមនុស្សបើកអាចធ្វើចុះចតបានថែមទៀតផង។ សម្រាប់ប្រព័ន្ធនេះ គឺអាចធ្វើការបានដោយគ្រាន់តែប្រើប៊ូតុងមួយប៉ុណ្ណោះ។ អ្នកប្រើប្រាស់អាចប្រើប្រាស់ដ្រូនរបស់ខ្លួនធ្វើការថតយកនូវវីដេអូបានតាមរយៈមុខងារ follow-me filming, air-ground dual photography និង quick charging ជាដើម។
Article image
ជាមួយនិងវត្តមាននៅលើទីផ្សារនាពេលខាងមុខនេះ BYD Sealion 07 DM-i គ្រប់ម៉ូដែល នឹងមានការតម្លើងនូវមុខងារ DiPilot intelligent driving assistance system ក៏ដូចជាមុខងារ 150 Smart Navigation និង 150 Smart Navigation+ models ព្រនទាំង DiPilot 100 (God’s Eye C) កាមេរ៉ា 3 គ្រាប់ទៀតផង។ បន្ថែមពីនេះនៅលើរថយន្តនេះ ក៏មានមុខងារ 135 High-Performance Intelligent Driving version ដែលរួមមាន DiPilot 300 (God’s Eye B) ដែលដំណើរការដោយ laser version ភ្ជាប់មកជាមួយនូវមុខងារការជូនដំណឹងពីភ្លើងស្តុប និងការចេញចូលគ្រលងផ្លូវដោយស្វ័យប្រវត្តិថែមទៀតផង។
Article image
BYD Sealion 07 DM-i មានការប្រើប្រាស់នូវបច្ចេកវិទ្យា plug-in hybrid platform ជាមួយនិងបច្ចេកវិទ្យា DM ជំនាន់ទី 5 របស់ BYD និងមានដណើរការបានទាំងកង់ពីរ និងកង់បួន។ នៅលើរថយន្តនេះ ក៏មានការប្រើប្រាស់នូវធុងសាំងជាមួយនិង មុខងារសន្សំសំចៃសាំង NEDC ដែលស៊ីតិចត្រឹម 4.7 លីត្រប៉ុណ្ណោះនៅក្នុងចំងាយ 100km។ សម្រាប់ការសាកថ្មពេញ និងចាក់សាំងមួយពេញឡាន BYD Sealion 07 DM-i អាចរត់បានចម្ងាយដល់ទៅ 1,320km។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.