ស្វែងរកពួកយើង:

BYD Sealion 07 DM-i ដែលបំពាក់នូវ “God’s Eye” C និងប្រព័ន្ធ Drone បង្ហាញខ្លួននៅប្រទេសចិនហើយ!

ដោយ

Koun Jab Luffy

03 មីនា 2025 10:35 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 2 មីនា នេះ ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការណ៌នូវរថយន្តស៊េរីថ្មីរបស់ខ្លួន Sealion 07 DM-i Intelligent Driving Edition  ដែលនេះជាម៉ូដែល PHEV ប្រភេទ 5 កៅអី មានការបំពាក់នូវជំនួយការបើកបរថ្មី “God’s Eye” C ដែលគ្រប់គ្នាស្គាល់ហើយថា DiPilot 100 ហើយថែមទាំងមានការតម្លើងនូវ “Lingyuan” ប្រព័ន្ធប្រើប្រាស់ជាមួយយន្តហោះដ្រូនថែមទៀតផង។ រថយន្តថ្មីនេះ ត្រូវគេបញ្ជាក់ថា មានតម្លៃចាប់ពី 200,000 យ៉ន់ ទៅ 250,000 យ៉ន់ ដែលប្រហែល 27,500 ដុល្លារ ទៅ 34,300 ដុល្លារ។
“Lingyuan” គឺជាប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយដែលបានអភិវឌ្ឍរួមគ្នារវាង BYD និង DJI ដើម្បីធ្វើការផ្លាស់ប្តូរថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាកល្បឿនលឿន។ ប្រព័ន្ធនេះ ទើបតែត្រូវបានប្រើប្រាស់នៅលើរថយន្តជាលើកដំបូងបំផុតនៅលើពិភពលោក ដោយមានការតម្លើងនូវកន្លែងសម្រាប់ដាក់ដ្រូននៅលើដំបូលរថយន្ត មើលទៅលើពិតជាប្លែកខ្លាំងមែនទែន។ បើតាមការបញ្ជាក់ពីប្រភពផ្លូវការណ៌អោយដឹងថា ជាមួយនិងការប្រើប្រាស់នូវប្រព័ន្ធថ្មីនេះ គឺប្រើប្រាស់នូវប៊ូតុងតែមួយប៉ុណ្ណោះ ទៅលើការបញ្ជាដ្រូន ក៏ដូចជាការចុះចត។
Article image
BYD Sealion 07 DM-i គឺជាម៉ូដែលថ្មីស្ថិតនៅក្នុងត្រកូល SUV ខ្នាតធំ ដែលមានតួខ្លួនទំហំ 4880/1920/1750 និងមានគម្លាត កង់មុខក្រោយប្រវែង 2820mm។ សម្រាប់ “God’s Eye” C នេះ គឺជាប្រព័ន្ធជំនួយការបើកបរថ្មី ដែលគាំទ្រដោយ lidar នៅលើដំបូលខាងមុខ ដែលជួយអោយអ្នកប្រើប្រាស់មានភាពងាយស្រួលទៅលើការកំណត់ទីតាំង, ស្វែងរកទីតាំង និងកន្លែងចូលចតបានយ៉ាងស្រួល។ ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ គឺមាន two-wheel និង four-wheel drives។
Article image
សម្រាប់ម៉ូដែល four-wheel drive គឺមានឈ្មោះថា Sealion 07 DM-p។ នេះគឺជាម៉ូដែលដំបូងគេដែលប្រើប្រាស់នូវ DM-p គិតចាប់តាំងពីរការបង្ហាញវត្តមាន BYD’s 5.0 ជំនាន់ទី 5 ដែលគាំទ្រដោយ PHEV និងម៉ាស៊ីនចំនុះ 1.5T engine ព្រមទាំងម៉ូទ័រភ្លោះ។  សម្រាប់កម្លាំងម៉ាស៊ីនគឺមានកម្លាំង 115 kW (154 សេះ) ខណៈដែលម៉ូទ័រអគ្គិសនីខាងមុខមានកម្លាំង 200 kW (268 សេះ) និងខាងក្រោយកម្លាំង 150 kW (201 សេះ)។ រថយន្តនេះអាចបង្កើតល្បើនពី 0 ទៅ 100 km/h ប្រើប្រាស់ពេលត្រឹមតែ 4.7 វិនាទីប៉ុណ្ណោះ។