ស្វែងរកពួកយើង:

BYD Sealion 07 ត្រូវបានចេញលក់នៅទីផ្សារប្រទេសន័រវេសខណៈដែលការដឹកជញ្ចូននឹងចាប់ផ្តើមនៅឆ្នាំក្រោយ

ដោយ

Koun Jab Luffy

27 វិច្ឆិកា 2024 12:38 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន BYD បានប្រកាសចេញលក់រថយន្តអគ្គិសនីម៉ូដែលថ្មី Sealion 07 ដែលជាប្រភេទរថយន្ត mid-crossover SUV នៅទីផ្សារនៃប្រទេសន័រវេស ហើយការនាំចេញដំបូងនឹងត្រូវបានធ្វើឡើងនៅឆ្នាំក្រោយនេះ (2025)។ រថយន្ត mid-crossover SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន BYD បង្ហាញចេញដំបូងនៅទីផ្សារអឺរ៉ុប ក្នុងព្រឹត្តិការណ៍ Paris Auto Show 2024 ក្នុងខែតុលា។
បច្ចុប្បន្ន BYD Sealion 07 ត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សារប្រទេសចិនដែលមានតម្លៃចាប់ពីខ្ទង់ $26,200។ ហើយសម្រាប់តម្លៃដែលត្រូវចេញលក់នៅទីផ្សារប្រទេសន័រវេសវិញ គឺមានតម្លៃខ្ទង់ $42,300 ដែលជាតម្លៃខ្ពង់ជាងនៅប្រទេសចិនប្រមាណ 61%។ BYD Sealion 07 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសចិនកាលពីអំឡុងខែមេសា ឆ្នាំ 2024។
Article image
រេថយន្តអគ្គិសនីស៊េរីថ្មីនេះគ គឺជាម៉ូដែលដំបូងដែលផលិតឡើងដោយប្រព័ន្ធថ្មី e-Platform 3.0 Evo ដែលជាកំនែប្រែថ្មីបន្ទាប់ពី e-Platform 3.1។ ប្រព័ន្ធថ្មីនេះ ត្រូវបានរចនាឡើងដោយការប្រើប្រាក់កញ្ចប់ថ្មជាប់នៅតួរថយន្ត ឬហៅថា Cell-to-body (CTB) integration Technology ដែលប្រព័ន្ធថ្មី គឺបានបង្កើននូវប្រព័ន្ធសុវត្ថិភាពនៃផលប៉ះទង្គិចផ្នែកខាងមុខ និងបង្កើននូវសុវត្ថិភាពនៅផ្នែកខាងក្នុងកាប៊ីនរថយន្តបានប្រសើរជាងមុនប្រមាណដល់ទៅ 60% និង 50% ។
BYD Sealion 07 មានជម្រើស Powertrain ចំនួន 3 កំលាំងផ្សេងគ្នា ក្នុងនោះមានម៉ូដែលបើកបរដោយប្រព័ន្ធប៉ុងមួយ ឬ Two-Wheel-drive system ដែលដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកំលាំង 230kW និង 170kW។ ចំនែកម៉ូដែលដំណើរការដោយប៉ុងពីរ ឬ Four-wheel-drive ដែលដំណើរការដោយម៉ូទ័រអគ្គិសនីពីរដែលមានកំលាំង 160kW និង 230kW។
ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយអាចមានកញ្ចប់ថ្មដែលសាកពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 550km និង 610km។ ចំនែកម៉ូដែលប្រើម៉ូទ័រពីរអាចបើកបានចម្ងាយផ្លូវ 550km។ BYD Sealion មានប្រវែងបណ្តោយ 4,830mm/ ទទឹង 1,925mm/ កម្ពស់ 1,620mm ជាមួយគម្លាតចន្លោះកង់មុខក្រោយ 2,930mm។
Article image
BYD Sealion 07 គឺជាម៉ូដែលទី 7 របស់ BYD ដែលបានចេញលក់នៅទីផ្សារន័រវេស។ សម្រាប់ម៉ូដែលដែលបានចេញលក់មុនមានដូចជា BYD Seal U (BYD Song នៅប្រទេសចិន), BYD Seal, BYD Dolphin, BYD Tang, BYD Atto 3 និង BYD Han។ ក្រុមហ៊ុន BYD បន្តនូវមហិច្ឆិតាសម្រាប់ការវាយឡុកទីផ្សាររបស់ខ្លួនជាមួយការពង្រីកស្រឡាយរថយន្តម៉ូដែលថ្មីចុងក្រោយបំផុតរបស់ខ្លួន និងបានបន្ថែមជម្រើសរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សាររថយន្តអគ្គិសនីន័រវេសដែលជាទីផ្សារដែលកំពុងមានការប្រកួតប្រជែងខ្ពស់សម្រាប់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន៕