
BYD Sealion 08 ម៉ូដែលថ្មីចេញពីត្រកូលសត្វសមុទ្រទំនើបប្រហែលគ្នា Denza N8 ប៉ុន្តែតម្លៃធូជាង 30%
BYD Sealion 08 ជាម៉ូដែលថ្មីស្រឡាងចេញពីត្រកូលសត្វសមុទ្ររបស់ BYD។ សម្រាប់វត្តមានរបស់ម៉ូដែលនេះ គឺជាប្រភេទរថយន្ត Full-Size Flagship SUV ដែលមានទាំងជម្រើស EV version និង PHEV version។ ទៅលើសមត្ថភាពនៃការប្រើប្រាស់នៅលើរថយន្តថ្មីនែះគឺមានការពង្រឹងកាន់តែខ្លាំង ដោយម៉ូដែលអគ្គិសនីសុទ្ធ EV វិញអ្នកមិនបាច់បារម្មណ៍ពីចម្ងាយចរនោះទេ ដោយ BYD អះអាងថា អាចជិះបាន ដល់ 900km (CLTC) ទោះស្ថិតក្នុងតំណែងរថយន្ត SUV ទំហំធំក៏ដោយ BYD នៅរក្សារសជាតិរចនាបែប Ocean S ដូចដែលយើងឃើញលើ Sealion 05,06,07 អញ្ចឹងដែរ។
ទៅលើការឌីស្សាញរថយន្ត BYD Sealion 08 គឺមានអាប់ដែតថ្មីទាក់ទាញខ្លាំង ដោយនៅផ្នែកខាងមុខ មាន Daytime running light រចនាឡើងតាមបែបទឹករលក តាមភ្លីរថយន្តមានរាងមូល ជ្រែកខ្យល់បានល្អ និងមើលទៅ Premium ខ្លាំង បើមិនចាប់អារម្មណ៍អ្នកអាចនឹកឃើញថា គឺជា Denza N8។ សម្រាប់ហេតុដែលក្រុមការងារអោយឈ្មោះ Sealion 08 នេះថាជា Denza កម្រិតថវិកា និយាយរួម គឺតម្លៃត្រឹមតែជាង 210,000 យ៉ន់ទៅ 300,000 យ៉ន់ ខ្ទង់ 3 ម៉ឺនដុល្លាបន្តិចបន្ទួចប៉ុណ្ណោះ ហើយក្នុងតម្លៃហ្នឹង គឺថោកជាង Denza N8 ពី 30%-40%។

មួយវិញទៀតបើទោះតម្លៃធូរជាងបន្តិច តែសមត្ថភាពនៅតែមាន។ ឡាននេះ ចែកជា 2 ប្រភេទធំៗគឺ PHEV version ប្រើប្រាស់នូវម៉ាស៊ីនសាំង 1.5T Turbo អមដោយកញ្ចប់អាគុយធំ ជិះបានដល់ 400km CLTC ចំពោះម៉ូដែលគុយសុទ្ធវិញ ជិះបានដល់ 900km CLTC ជាពិសេសគឺសាកថ្មចូលវិញបានល្បឿនលឿន ព្រោះប្រើប្រាស់ Blade Battery ជំនាន់ទី 2។

ទាក់ទងជាមួយនិង Option សម្រាប់ឡាន Premium នេះ គឺមានដូចជា Rear Wheel Steering Air Suspension ប្រព័ន្ធរាដា DiPilot / God’s Eye 5.0 intelligent driving ក៏មានបំពាក់មកដែរក្នុងតម្លៃជាង 3 ម៉ឺននេះ។ ក្នុងកញ្ចប់ខាងលើ ខ្ញុំអាចហៅថាថាជា Premium SUV បាត់ទៅហើយ ទោះមិនមាន Logo Denza ក៏ដោយ។ អ្នកអាចរើសយកជម្រើស 5 ឬ 6 កៅអី តាមតម្រូវការគ្រួសារ។
