រថយន្ត Flagship SUV ស៊េរីថ្មីរបស់ BYD ម៉ូដែល Sealion 08 ត្រូវបានគេប្រទះឃើញបង្ហាញខ្លួននៅលបណ្តាញអនឡាញ នៅមុខការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Beijing Auto Show ចុងខែមេសានេះ។ Sealion 08 ត្រូវបានគេដឹងថា ជាម៉ូដែល Top-Tier ក្នុងគ្រួសាររថយន្ត Ocean Series របស់ BYD។

បើតាមប្រភពព័ត៌មានបានបង្ហើបថា BYD Sealion 08 គឺជាប្រភេទ Flagship full-size SUV ដែលមានកៅអីចំនួន 6 ជាមួយប្រវែងតួរខ្លួន 5 ម៉ែត្រ ជាមួយទទឹងជិត 2 ម៉ែត្រ និងកម្លាតកង់មុខទៅកង់ក្រោយ 3 ម៉ែត្រ។ Sealion 08 ត្រូវបានប្រើប្រាស់ភាសាឌីស្សាញ Ocean Design Language ចុងក្រោយរបស់ BYD ជាមួយការរចនាផ្នែកខាងមុខជាមួយប៉ាណាបិតជិត រំលេចជាមួយចង្កៀងបំភ្លឺរចនាបែបស្លីម និងនៅលើដំបូងខាងមុខមានបំពាក់ជាមួយសែនស័រ LiDAR។

តាមរយះឯកសារចុះបញ្ចីរបស់ស្ថាប័ន MIIT បង្ហាញថា BYD Sealion 08 មានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងម៉ូដែលអគ្គិសនីលាយម៉ាស៊ីនសាំង ឬ Plug-in-hybrid។ ហើយម៉ូដែល BEV គឺគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងកម្លាំងខ្លាំងដល់ 800V ជាមួយនឹងការប្រើប្រាស់កញ្ចប់ថ្ម Blade Battery ជំនាន់ចុងក្រោយរបស់ BYD។

Sealion 08 BEV នឹងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរអាចផលិតកម្លាំងសរុបបានដល់ 480kW ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ប្រហែល 5 វិនាទី។ បើតាមប្រភពរបាយការណ៍មួយចំនួនបាននិយាយថា Sealion 08 BEV ដែលបំពាក់កញ្ចប់ថ្មធំអាចបើកបរបានចម្ងាយដល់ទៅ 1,000km នៅពេលសាកភ្លើងពេញម្តង។

ទោះជាយ៉ាងណាសម្រាប់ព័ត៌មានពីការធ្វើតេស្តសាកល្បង និងទំហំកញ្ចប់ថ្មដែលត្រូវប្រើនៅលើ Sealion 08 នៅមិនទាន់បានបង្ហាញនៅឡើយទេ។ ជាពិសេសឡានអគ្គិសនី SUV ស៊េរីថ្មីនេះ ក៏នឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាប៊ូម DiSus-A air suspension, ប្រព័ន្ធជំនួយការបើកបរ LiDAR-based driver-assistance hardware, និងកង់ក្រោយបត់តាមដៃចង្កូង ឬ rear-wheel steering ផងដែរ។

ទោះជាយ៉ាងណាសម្រាប់ក្ខណៈសម្បត្តិលម្អិតផ្សេងៗទៀតរបស់ BYD Sealion 08 BEV រួមនឹងម៉ូដែល Sealion 08 PHEV យើងរងចាំតាមដានទាំងអស់គ្នានៅថ្ងៃដែលក្រុមហ៊ុនដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្តដ៏ធំប្រចាំឆ្នាំក្នុងប្រទេសចិន 2026 Beijing Auto Show ដែលនឹងរៀបចំធ្វើចាប់ពីថ្ងៃទី 24 ខែមេសា ដលថ្ងៃទី 03 ខែឧសភា ខាងមុខនេះ។

គួររំលឹកថា បើតាមប្រភពពីគណកម្មការរៀបចំព្រឹត្តិការណ៍ពិរណ៌រថយន្តប្រចាំក្នុងប្រទេសចិន បានឲ្យដឹងថា ព្រឹត្តិការណ៍ Beijing Auto Show ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ពិរណ៌រថយន្តដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលនឹងមានរចនាស៊េរីថ្មី និងគំរូរថយន្តថ្មីៗប្រហែល 1,541 គ្រឿងចូលរួមដាក់តាំងបង្ហាញនៅលើផ្ទៃក្រឡានៃសាលរៀបចំកម្មវិធីរហូតដល់ទៅ 380,000 ម៉ែត្រការ៉េ ឬ 3.8 គីឡូម៉ែត្រឯណោះ៕