BYD Shark 6 គឺជារថយន្ត Plug-in-Hybrid Pickup truck ដ៏ពេញនិយមបំផុតមួយរបស់ក្រុមហ៊ុន BYD។ ទោះជាយ៉ាងណា រថយន្ត Pickup truck PHEV មួយនេះ មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់ផ្លូវការណ៍នៅក្នុងស្រុកនៅឡើយទេ ទោះបីជាមានការចេញលក់នៅលើទីផ្សារបណ្តាប្រទេសជាច្រើនរយះពេលជាងពីរឆ្នាំរួចហើយក្តី។

យ៉ាងណាមិញ នៅពេលនេះ BYD Shark 6 ត្រូវបានឆ្លងកាត់ការចុះបញ្ចីលក់រថយន្តថ្មីជាផ្លូវការណ៍នៅទីផ្សារប្រទេសចិន ប៉ុន្តែ មិនបានប្រើប្រាស់ស្លាកសញ្ញា ឬឈ្មោះដូចនឹងម៉ូដែលចេញលក់នៅលើទីផ្សារក្រៅស្រុកនោះទេ ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរស្លាកសញ្ញា និងឈ្មោះទៅជា Fang Cheng Bao Shark ជំនួសវិញ នេះបើតាមឯកសារចុះបញ្ចី។ រថយន្ត dual-cab pick up មួយនេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់ស្តង់ដារស្ថាបត្យកម្មគ្រោងឆ្អឹង DMO Platform ដូចគ្នានឹងរថយន្ត off-road SUV របស់ក្រុមហ៊ុនដែរ។ Shark 6 មានតួរខ្លួនប្រវែង 5,457mm/ទទឹង 1,971mm/ កំពស់ 1,925mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,260mm ជាមួយទ្រុងដឹកខាងក្រោយមានប្រវែង 1,520mm/ ទទឹង 1,530mm និងកំពស់ទ្រុង 515mm។

BYD Shark 6 ឬ FCB Shark ប្រើប្រាស់ម៉ាស៊ីនសាំង 1.5T turbocharged ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី permanent magnet synchronous motor ពីរគ្រាប់។ ម៉ាស៊ីនរបស់ FCB Shark អាចផលិតកម្លាំង gross output បាន 145kWh និង Net power ដល់ 135kWh ហើយប្រព័ន្ធ Hybrid Powertrain នេះអាចឲ្យ FCB Shark ជាន់ល្បឿន Top Speed បានដល់ 180km/h បើធៀបនឹងម៉ូដែល Shark 6 ដែលចេញលក់នៅទីផ្សារអន្តរជាតិដែលអាចជាន់ល្បឿន Top Speed បានត្រឹម 160km/h មានន័យថា ម៉ូដែលត្រៀមចេញលក់នៅទីផ្សារប្រទេសចិនមានល្បឿន Top Speed លឿនជាង 20km/h។ សម្រាប់ម៉ូទ័រអគ្គិសនីខាងមុខរបស់ FCB Shark គឺមានកម្លាំង 170kWh ដែលរថយន្តថាមពលដំណើរការថេរបានក្នុងកម្លាំង 80kW និងម៉ូទ័រក្រោយមានកម្លាំង 150kW។

ក្នុងកាប៊ីនរបស់ BYD Shark 6 ឬ FCB Shark អាចផ្ទុកទំនង់ស្តង់ដារបាន 2,710kg និងអាចផ្ទុកបានទំងន់អតិបរិមា (gross weight) បានដល់ 3,495kg។ ចំនែកក្រែដឹកខាងក្រោយអាចដឹកបានទំងន់ 460kg ជាមួយសមត្ថភាពអូសសណ្តោងទំងន់បានដល់ 2,500kg។ នៅលើបញ្ចីរបស់ MIIT បានបង្ហាញថា FCB Shark ប្រើប្រាស់កញ្ចប់ថ្មប្រភេទ  lithium iron phosphate chemistry ផលិតដោយក្រុមហ៊ុន FineDream ប៉ុន្តែ មិនបញ្ជាក់ពីទំហំកញ្ចប់ថ្មនោះទេ។ បន្ថែមពីនេះ រថយន្ត Pick up PHEV មួយនេះ ក៏មានប្រព័ន្ធហ្វ្រាំងគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព Bosch anti-lock braking system ថែមទៀតផង៕