ស្វែងរកពួកយើង:

BYD Song L និង Song Plus បំពាក់នូវប្រព័ន្ធ DM5.0 PHEV អាចបើកបរបានចម្ងាយផ្លូវ 1,500 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

26 កក្កដា 2024 12:42 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ ពោល គឺនៅល្ងាចថ្ងៃទី 25 ខែកក្តដា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានធ្វើការប្រកាសចេញជាផ្លូវការណ៍នូវរថយន្តស៊េរីថ្មីម៉ូដែល BYD Song L DM-i និង Song Plus DM-i ដោយរថយន្តស៊េរីថ្មីទាំងពីរម៉ូដែលនេះ បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា DM5.0 PHEV System។ ហើយរថយន្តទាំងពីរម៉ូដែលនេះ គឺមានជម្រើស 5 ស៊េរីដូចគ្នា ដែលមានតម្លៃចាប់ពីខ្ទង់ $18,800 ដល់ $24,300។
រថយន្ត Hybrid ស៊េរីថ្មីទាំងពីរម៉ូដែលរបស់ BYD គឺបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Hybrid ជំនាន់ទី 5 ឬ DM5.0 PHEV System នៅលើម៉ាស៊ីនចំនុះ 1.5-liter ដែលមានកំលាំង 74kW និងកំលាំងរមូល 126Nm ព្រមជាមួយនឹងការបំពាក់ម៉ូទ័រអគ្គិសនីមួយគ្រាប់កំលាំង 160kW និងកំលាំងរមូល 260Nm។ ដោយប្រព័ន្ធម៉ាស៊ីន Hybrid ជំនាន់ថ្មីនេះ គឺធ្វើការបានប្រសើរជាងប្រមាណ 46.06% ធៀបនឹងប្រព័ន្ធម៉ាស៊ីនជំនាន់មុខដែលប្រើនៅលើម៉ូដែល Qin L និង Seal 06 DM-i។
Article image
BYD Song L និង Song Plus DM-i ស៊េរីថ្មីនេះ មានជម្រើសបំពាក់កញ្ចប់អាគុយបីទំហំផ្សេងគ្នា គឺទំហំ 12.9kWh, 18.3kWh និង 26.6kWh ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានក្នុងរយះចម្ងាយ 75km, 112km និង 160km ទៅតាមទំហំអាគុយនីមួយៗ នេះតាមការបញ្ជាក់ពីស្ថាប័ន CLTC។
Article image
ទៅលើកម្រិតស៊ីប្រេងឥន្ធនៈវិញ គឺម៉ូដែលនិមួយៗស៊ីពី 3.88L, 3.90L និង 3.93L ក្នុង 100km។ ហើយសម្រាប់រយះចម្ងាយដែល BYD Song L និង Song Plus DM-i ថ្មីអាចធ្វើបាន គឺដល់ 1,500km ឯណោះ។ សម្រាប់ការរចនារូបរាងខាងក្រៅរបស់ BYD Song L និង Song Plus DM-i គឺមានភាពល្អប្រណិតទាក់ទាញ។ រថយន្តស៊េរីថ្មីនេះជាប្រភេទរថយន្ត Compact SUV ដែលបំពាក់នូវយ៉ាន់កង់ទំហំ 19-inch ជាមួយការប្រើប្រាស់សម្បកកង់ស៊េរី Kumho tire។ រថយន្តស៊េរីថ្មីនេះ មានជម្រើសពណ៌ខៀវ  Ice Blue ឬ Emerald Blue, ប្រផេះ Citrine Grey និងពណ៌ស Jade White។
Article image
BYD Song L DM-i  មានទំហំវិមាត្រជារួម 4780mm x 1,898 x 1,670 mm ជាមួយគម្លាតចន្លោះកង់មុខក្រោយ 2,782mm។ ចំនែក Song Plus DM-i វិញមានទំហំវិមាត្ររួម 4,775 x 1,890 x 1,670 mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,765 mm។ នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch នៅកណ្តាល រួមនឹងអេក្រង់បង្ហាញព័ត៌មានរថយន្ត LCD Instrument panel រួមនឹងមុខងារបង្ហាញលើកញ្ចក់មុខ HUD ផងដែរ។
Article image
អេក្រង់កម្សាន្តអាចភ្ជាប់ជាមួយមុខងារ DiLink 100 operating system គាំទ្រដោយបន្ទះឈីបទំហំ 6nm។ បន្ថែមពីនេះ នៅមានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកំលាំង 50W, មុខងារកម្តៅដៃចង្កូត, ប្រព័ន្ធ Speaker ចំនួន 10 គ្រាប់ និងប្រព័ន្ធជំនួយការបើកបរ DiPilot driver assistant ជាដើម៕