ថ្មីៗនេះ BYD បានធ្វើការប្រកាសចេញលក់ឡានប្រភេទ Plug-in-hybrid ស៊េរីថ្មីម៉ូដែល Song Ultra DM-i ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនដោយមានតម្លៃចាប់ពីខ្ទង់ $19,100 ដល់ $23,500។ BYD Song Ultra ជំនាន់ថ្មី បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា DM Plug-in-hybrid ជំនាន់ទី 5 របស់ BYD ដែលគាំទ្រដំណើរការនៅដោយម៉ាស៊ីន 1.5L Naturally aspirated engine មានកម្លាំង 74kW ជាមួយប្រព័ន្ធបើកបរដោយម៉ូទ័រអគ្គិសនីមួយមានកម្លាំង 175kW ឬ 235hp។
រថយន្ត PHEV ស៊េរីថ្មីនេះ បំពាក់មកជាមួយកញ្ចប់ថ្ម Blade Battery 2.0 ដែលមានពីរជម្រើសទំហំ គឺ 26.6kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 205km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងទំហំ 38kWh អាចបើកបានចម្ងាយ 310km។ ទៅលើកម្រិតប្រើប្រាស់សាំងវិញ តាមការបញ្ជាក់ពី NEDC បង្ហាញថា គឺខ្ទង់ 3.3L/100km ដោយកម្រិតស៊ីសាំងក៏អាស្រ័យទៅលើកម្រិតភាគរយថ្មដែលនៅសល់ផងដែរ។ BYD Song Ultra DM-i ជំនាន់ថ្មីនេះ អាចបើកបានចម្ងាយដល់ 1,845km ដោយគូបបញ្ចូលគ្នារវាងថាមពលថ្ម និងម៉ាស៊ីនចាក់សាំងពេញម្តង។
ឡាន PHEV ថ្មីនេះ មានភ្ជាប់មកជាមួយប្រព័ន្ធទប់លំនឹងតួររថយន្តឆ្លាតវៃ “DiSus-C intelligent damping body control system” និងប្រព័ន្ធទប់លំនឹងនៅពេលបែកកង់អំឡុងពេលបើកល្បឿនលឿន “TBC high-speed tyre blowout stabilization system” ថែមទៀតផង។ BYD Song Ultra DM-i ជាប្រភេទ Compact SUV-PHEV ដែលមានតួរខ្លួនប្រវែង 4,850mm/ទទឹង 1,910mm/ កំពស់ 1,670mm និងគម្លាតកង់មុខទៅកង់ក្រោយប្រវែង 2,840mm។ ផ្នែកកាប៊ីនខាងក្នុងរបស់ Song Ultra DM-i ជំនាន់ថ្មីមានការឌីស្សាញប្រកបដោយប្រណីតភាព និងភាពទំនើបនិយមផ្តល់នូវផាសុខភាពខ្ពស់សម្រាប់ការធ្វើដំណើរ។ កាប៊ីនខាងក្នុងរបស់ Song Ultra DM-i មានជម្រើសពីរពណ៌ គឺមានពណ៌ប្រផេះហៅថា “Salt Grey” និងប្រផេះហៅថា “Twilight Grey”។
ជាមួយគ្នានេះ ក៏មានបំពាក់មកជាមួយអេក្រង់កម្សាន្តប្រភេទ adaptive rotating central screen ទំហំ 15.6-inch, អេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch និងប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខកម្រិត W-HUD ទំហំ 26-inch។ Song Ultra DM-i ជំនាន់ថ្មី ក៏មានបំពាក់នូវមុខងារថ្មីហៅថា super-intelligent agent ដែលគាំទ្រដល់មុខងារ Advanced Voice Control , proactive interaction, និង fuzzy search ជាដើម។ សម្រាប់ប្រព័ន្ធកម្សាន្តវិញ Song Ultra DM- I ជំនាន់ថ្មីមានដំឡើងមកជាមួយប្រព័ន្ធ Speaker DiSound Audio ចំនួន 16 គ្រាប់។
ចំពោះប្រព័ន្ធសុវត្ថិភាពជំនួយការអ្នកបើកបរវិញ BYD Song Ultra DM-i ថ្មី បានគាំទ្រដោយប្រព័ន្ធ DiPilot “God’s Eye C” intelligent driving system ដែលមានបញ្ចូលនូវប្រព័ន្ធមុខងារជំនួយការបើកនៅលើផ្លូវល្បឿនលឿន City Navigate on Autopilot (CNOA) និងមុខងារជំនួយការចូលចំណតឆ្លាតវៃ “intelligent parking” ជាដើម៕





