
រថយន្ត Sport Car ទ្វារពីរដែលនឹងក្លាយជាគូប្រជែងជាមួយ Porsche 911 ចេញពីក្រុមហ៊ុន BYD ត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងប្រទេសចិន។ រថយន្ត Sport Car ថ្មីនេះត្រូវបានគេដឹងថា ជាអ្នកស្នងដំណែងពីគំរូម៉ូដែល Fang Cheng Bao Super 9 ដែលត្រូវបាន BYD ធ្វើការបង្ហាញចេញកាលពីអំឡុងខែមេសា ឆ្នាំ 2024។ ហើយសម្រាប់បរិមាណផលិតនៃរថយន្ត Sport Car ថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងជ្រកក្រោមស្លាកយីហើ Denza ប្រចាំទីផ្សារអឺរ៉ុប។
រថយន្ត Sport Car ទ្វារពីរថ្មីរបស់ BYD ត្រូវបានគេប្រទះឃើញស្ថិតនៅលើរ៉ឺម៉ក់ដឹក ហើយតួរឡានទាំងមូលត្រូវបានគួសបិតបាំងដោយពណ៌ខៀវ លាយស។ ប្រភពចេញពីប្រទេសចិន បានបញ្ជាក់ថា រថយន្ត Sport Car ជំនាន់ថ្មីចេញពី BYD នឹងត្រូវប្រកាសចេញដោយជ្រកនៅក្រោមស្លាកយីហោរថយន្ត Denza ដែលជាម៉ាករថយន្តប្រណិតដែលបង្កើតឡើងដោយកិច្ចសហការរួមគ្នា 50/50 រវាង Mercedes-Bens និង BYD ប៉ុន្តែ បច្ចុប្បន្ននេះ BYD បានកាន់កាប់ភាគហ៊ុន 100% សម្រាប់ម៉ាករថយន្ត Denza ដោយសារតែ Mercedes-Bens បានដកខ្លួនចេញទាំងស្រុកពីក្នុងគម្រោង JV ក្នុងឆ្នាំ 2024 នេះ។
នៅឆ្នាំក្រោយនេះ Denza មានគ្រោងនឹងធ្វើការប្រកាសចេញលក់រថយន្តម៉ូដែល Denza Z9 GT នៅទឹកដីអឺរ៉ុប ហើយរថយន្ត Sport Car ទ្វារពីរថ្មីនេះ ក៏អាចនឹងក្លាយជាសមាជិកក្នុងគ្រួសារ GT នេះផងដែរ។ បន្ថែមពីនេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបាននិយាយថា ខាងក្នុងរបស់ BYD Sport Car ថ្មីនេះ គឺមានកៅអីចំនួន 4 ដូចគ្នានឹងម៉ូដែល Porsches 911។ ហើយសម្រាប់កៅអីក្រោយអាចនឹងមអនុញ្ញាតិឲ្យអ្នករួមដំណើរអង្គុយបាននោះទេដោយសារតែវាជារថយន្ត Sport ដែលមានដំបូលមុខក្រោយជម្រាលទាប។
សូមរំលឹកថា កាលពីខែមេសា ឆ្នាំ 2024 នេះ BYD បានធ្វើការបង្ហាញចេញរថយន្ត Sport Car ម៉ូដែល Fang Cheng Bao Super 9 ដែលមានទ្វារពីររចនាបើកលើកឡើង ដែលរថយន្តទំនើបប្រណិតមួយនេះត្រូវបានរចនាឡើងដោយអតិតអ្នកជំនាញផ្នែករចនារថយន្តរបស់ Lamborghini និង Audi លោក Wolfgang Egger។ ទោះជាយ៉ាងណាមកទលនឹងពេលនេះ BYD មិនទាន់បានបញ្ចេញព័ត៌មានលម្អិតអំពីអនុភាពកំលាំង និងកញ្ចប់ថ្មដែលប្រើនៅលើ Fang Cheng Bao Super 9 នៅឡើយទេ។

បើតាមការព្យាករណ៍ពីបណ្តាញ CarNewsChina បានឲ្យដឹងថា រថយន្ត Sport Car two-door ថ្មីរបស់ BYD នឹងប្រើប្រាស់នូវអនុភាពកំលាំងនៃប្រព័ន្ធដំណើរការរបស់ម៉ូដែល Denza Z9 ដែលមានប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 អាចផលិតកំលាំងបានដល់ 710kW ឬ 952 សេះ៕
