
រថយន្ត BYD Tang L គឺជាប្រភេទ Flagship SUV EV ស៊េរីថ្មីនៅក្នុងគ្រួសាររថយន្តម៉ូដែល Tang Series ហើយរថយន្តស៊េរីថ្មីនេះ គឺបានទៅដល់ផ្នែកចែកចាយរបស់ BYD ជាផ្លូវការណ៍ហើយនៅទូទាំងប្រទេសចិន នេះបើតាមរូបភាពដែលត្រូវបានទម្លាយនៅបណ្តាញអនឡាញ។ BYD Tang L នឹងមានជម្រើសប្រើម៉ាស៊ីន Hybrid (PHEV) និងប្រើថាមពលអគ្គិសនីសុទ្ធ (BEV)។
សម្រាប់ម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ គឺមានពីរជម្រើសម៉ូដែលមានម៉ូដែលប្រើម៉ូទរ័អគ្គិសនីមួយ ឬប៉ុងមួយ (RWD) មានកំលាំង 500kW ឬ 670 សេះ រីម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (4WD) មានកំលាំង 810kW ឬ 1,086 សេះ ដោយវាបានរួមបញ្ចូលគ្នានូវប្រព័ន្ធម៉ូទ័រខាងមុខកំលាំង 230kW និងម៉ូទ័រខាងក្រោយមានកំលាំង 580kW ជាប្រភេទ TZ210XYW synchronous permanent magnet e-motorមានល្បឿន rpm ដល់ 30,000។

ចំនែម៉ូដែល Plug-in-hybrid វិញ ក៏មានជម្រើសពីរផ្សេងគ្នាផងដែរ គឺជម្រើសប្រើប្រព័ន្ធបច្ចេកវិទ្យា DM-i និង DM-p។ ដោយម៉ូដែល Tang L DM-i ដំណើរការលើម៉ាស៊ីនទំហំ 1.5-liter កំលាំង 154 សេះ និងភ្ជាប់ដោយម៉ូទ័រអគ្គិសនីមួយកំលាំង 200kW ឬស្មើរនឹង 268 សេះ។ ចំពោះម៉ូដែល Tang L DM-p បានបន្ថែមនៅម៉ូទ័រកំលាំង 200kW មួយទៀតដើម្បីបង្កើននូវអនុភាពកំលាំងកាន់តែអស្ចារ្យក្នុងការបើកបរ។

BYD Tang L គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត ultra-high-voltage platform មានកំលាំងដល់ 1000V ព្រមទាំងគាំទ្ររន្ធសាកភ្លើងល្បឿនចំនួនពីរ dual-gun fast charging ដែលអាចដោតសាកភ្លើងក្នុងពេលដំណាលគ្នា ដើម្បីកាត់បន្ថយថេរវេលាក្នុងការសាកភ្លើង។ បើតាមរបាយការណ៍បាននិយាយថា ការសាកភ្លើងពី 10% ទៅ 80% ចាយពេលប្រមាណតែ 10 នាទីប៉ុណ្ណោះ នៅពេលសាកតាមបង្គោលសាកភ្លើងកំលាំង 120kW ទោះបីជាស្ថិតនៅក្នុងស្ថានភាពសីតុណ្ហភាពក្រោមដក 30 អស្សាក៏ដោយ។ នៅផ្នែកខាងក្នុងរបស់ Tang L រំលេចដោយពណ៌ចំនួនពីរ dual-tone color ដែលមានពណ៌ទឹកក្រូច និងប្រផេះ។ រថយន្ត SUV 7-កៅអីស៊េរីថ្មីនេះ មានការរៀបចំកៅអីជាទម្រង់ 2+3+2។
រថយន្តនេះមានអេក្រង់កម្សាន្តទំហំ 15.6-inch និងប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ (AR-HUD) ផងដែរ។ សម្រាប់ដៃចង្កូតវិញត្រូវបានរចនាជាទម្រង់អក្សរ D ឬ D-shaped steering wheel, ប្រព័ន្ធរន្ធម៉ាស៊ីនត្រជាក់ជាប្រភេទ Hidden air-conditioning outlet និងប្រអប់កណ្តាលមានបង្កប់នូវប៊ូតុង Physical Button សម្រាប់ចុចបញ្ជាមុខងារមួយចំនួន, កន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ ក៏ដូចជាទូរទឹកកកសម្រាប់អ្នកអង្គុយកៅអីជួរទីពីរផងដែរ។ BYD Tang L មានបណ្តោយប្រវែង 5,040mm/ ទទឹង 1,996mm/ កម្ពស់ 1,670mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,950mm។

នៅឃ្លប់គូទក្រោយរបស់ Tang L អាចផ្ទុកទំងន់បាន 675 លីត្រ និងដល់ 960 លីត្រ នៅពេលបត់កៅអីជួរទីបី ហើយអាចដល់ 1,960 លីត្រនៅពេលបត់កៅអីជួរទីបី។ BYD Tang L Series អាចនឹងមានតម្លៃខ្ទង់ចាប់ពី $41,450 ឡើង ហើយរថយន្តនេះ នឹងចេញលក់ដំបូងគេនៅទីផ្សារប្រទេសចិន ហើយការចេញលក់នៅទីផ្សារសកលអាចនឹងធ្វើឡើងបន្ទាប់៕
