ស្វែងរកពួកយើង:

BYD Xia រថយន្ត MPV ម៉ូដែលថ្មី ប្រកាសចេញផ្លូវការណ៍ មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

18 តុលា 2024 09:11 ព្រឹក

អាន 2 នាទី

Article image
រថយន្ត MPV ម៉ូដែលថ្មីរបស់ BYD គឺ Xia បានបង្ហាញវត្តមានលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Chengdu Auto Show។ ចំនែកឯការចាប់ផ្តើមបើកទទួលការបញ្ជាទិញមុន គឺត្រូវបានធ្វើឡើងនៅក្នុងខែកញ្ញាដោយមានតម្លៃខ្ទង់ $40,600 នៅទីផ្សារប្រទេចិន។ រថយន្តប្រភេទ MPV ម៉ូដែលថ្មីនេះ ប្រើប្រាស់ភាសារចនារបស់គ្រួសារ Dynasty ដោយមានការរចនាផ្នែកខាងមុខជាបែប Dragon Face ជាមួយការឌីស្សាញផ្ទាំងប៉ាណាមុខធំរំលេចដោយក្បាច់ផុសបែប 3D ដ៏ទាក់ទាញ និងមានរំលេចដោយស្លាកសញ្ញា Xia ថ្មីនេះចំកណ្តាល។
BYD Xia ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ឬ PHEV ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា Plug-in-hybrid ជំនាន់ថ្មីចុងក្រោយ គឺ DM5.0 និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ DiPilot Intelligent driving System។ រថយន្ត MPV ម៉ូដែលថ្មីរបស់ BYD មួយនេះមានប្រវែងបណ្តោយ 5,145mm/ ទទឹង1,970mm/ កម្ពស់ 1,805mm និងគម្លាតចន្លោះកង់មុខក្រោយ 3,045mm។
Article image
រថយន្តនេះប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch និងមានដំបូងបើកតូចភ្ជាប់ជាមួយមុខងារ panoramic sunroof។ នៅផ្នែកខាងមុខមានបំពាក់នូវប្រព័ន្ធសែនស័រចាប់សញ្ញា LiDAR និងនៅលើកន្ទុយ Spoiler ខាងក្រោយមានភ្ជាប់នូវកាមេរ៉ាមួយគ្រាប់ផងដែរ។
BYD Xia MPV គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃដូចជាប្រព័ន្ធYunnian-C intelligent damping control system, DiPilot intelligent driving assistance system, និង DiLink 150 smart cockpit ជាដើម។ រថយន្តស៊េរីថ្មីនេះបំពាក់នូវម៉ាស៊ីន Hybrid ទំហំ 1.5T Engine គាំទ្រដំណើរការដោយប្រព័ន្ធ DM5.0 PHEV Technology និងមានម៉ូទ័រអគ្គិសនីមួយ។
សម្រាប់ម៉ាស៊ីន 1.5T Engine អាចផលិតកំលាំងបានដល់ 115kW ខណៈម៉ូទ័រអគ្គិសនីមួយរបស់វាអាចផលិតកំលាំងបានដល់ 200kW។ សម្រាប់កញ្ចប់អាគុយអគ្គិសនីវិញ គឺមានទំហំ 20.39kWh នៅពេលសាកថ្មមួយពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 80km។
Article image
បើតាមប្រភពព័ត៌មានដែលបានចេញផ្សាយនាពេលកន្លងមកបាននិយាយថា BYD Xia MPV នឹងមានជម្រើសម៉ូដែលប្រើកញ្ចប់អាគុយទំហំ 38kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 145km។ សម្រាប់កម្រិតស៊ីសាំងរបស់ម៉ាស៊ីន 1.5T វិញ គឺខ្ទង់ប្រហែល 6.5L/100km តែប៉ុណ្ណោះ៕
BYD Xia រថយន្ត MPV ម៉ូដែលថ្មី ប្រកាសចេញផ្លូវការណ៍ មានតម្លៃជាង 4 ម៉ឺនដុល្លារ