ស្វែងរកពួកយើង:

BYD Yangwang U9 Extreme Hypercar EV កម្លាំង 3,000 សេះបង្ហាញខ្លួននៅ Guangzhou Auto Show

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2025 03:32 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន BYD បានធ្វើការដាក់តាំងបង្ហាញកំពូលរថយន្តអគ្គិសនីកម្លាំងខ្លាំងជាងគេក្នុងលោកម៉ូដែល Yangwang U9 Extreme នៅក្នុងព្រឹត្តិការណ៍ 2025 Guangzhou Auto Show ក្នុងប្រទេសចិន។ Hypercar ម៉ូដែលពិសេសរបស់ BYD នេះ គឺផលិតឡើងក្នុងចំនួនមានកំណត់ត្រឹមតែ 30 គ្រឿងប៉ុណ្ណោះ ហើយបានបង្ហាញពីកំពូលបច្ចេកវិទ្យារថយន្តអស្ចារ្យរបស់ BYD ដែលបានបំបែកកំណត់ត្រារួចហើយជាមួយកំពូលល្បឿនដល់ 496.22km/h ដែលត្រូវបានចុះបញ្ចីនៅក្នុងការធ្វើតេស្ត Nürburgring Nordschleife lap ដោយប្រើពេលវេលាប្រមាណ 6 នាទី 59.157 វិនាទី។
ការឌីស្សាញរបស់ BYD Yangwang U9 Extreme ត្រូវបានធ្វើការឌីស្សាញឡើងតាមបែបបច្ចេកទេសឡានប្រណាំង ដោយមានកម្រិតជ្រែកខ្យល់ល្អ (Aerodynamic body) ជាមួយការឌីស្សាញផ្នែកខាងមុខជាមួយនឹងបន្ទះ Spoiler ផលិតពីកាបោនដែលជួយសង្កក់ទំងន់រថយន្តបានល្អនៅពេលបើកបរក្នុងល្បឿនលឿនបំផុត និងជួយរក្សាលំនឹងរថយន្តបានយ៉ាងល្អថែមទៀតផង។ U9 Extreme  បំពាក់យ៉ាន់កង់ទំហំ 20-inch ឌីស្សាញបែប Five-Spoke ភ្ជាប់ជាមួយសម្បកកង់ពិសេស semi-slick GitiSport e·GTR2 PRO tyres ខ្នាត 325/35 ZR20 (112Y) ដែលអាចទ្រទ្រង់ក្នុងការជាន់ល្បឿនកំពូលដល់ 500km/h ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត ហើយនិងជួយរក្សាលំនឹងរថយន្តបានល្អថែមទៀតផង ។
Article image
ជាមួយគ្នានេះជាមួយប្រអប់ប្រព័ន្ធហ្វ្រាំងឌីស្សាញឡើងយ៉ាងពិសេសជាប្រភេទ titanium alloy brake callipers ដែលមានការលកលៃកែសម្រួលជាមួយនឹងប្រព័ន្ធ carbon-ceramic braking system ជួយអោយការចាប់ហ្វ្រាំងបានស៊ីល្អមិនបង្ករឲ្យប៉ះពាល់ដល់ប្រព័ន្ធជើងក្រោមរបស់រថយន្ត ហើយក៏គ្រប់គ្រងការឡើងកម្តៅបានយ៉ាងផងដែរ។ ជាមួយគ្នានេះ កន្ទុយ spoiler ខាងក្រោយមានទំហំធំដែលផលិតឡើងពីលោហៈធាតុកាបោន ក៏ជាការរួមចំនែកធ្វើឲ្យ Yangwang U9 Extreme របស់ BYD ជាប់ជា Hypercar អាចជាន់ល្បឿនលឿនជាគេបំផុតក្នុងលោក។
Yangwang U9 Extreme បំពាក់មកជាមួយប្រព័ន្ធបើកបរឆ្លាតវៃ e⁴ intelligent all-wheel-drive system របស់ BYD ភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង់ជើងក្រោមទំនើប DiSus-X intelligent active body control technology ហើយប្រព័ន្ធនេះភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន 4 ដំណើរការដោយឯករាជ្យ។ ហើយក៏អាចបញ្ជាឲ្យម៉ូទ័រទាំង 4 ដំណើរការវិលបញ្ច្រាស់គ្នាដើម្បីឲ្យរថយន្តអាចបង្វិលខ្លួនបានហៅថា turn-tank, អាចបើកបរដោយប្រើប្រាស់តែកង់បី អាចលោតរំលងឧបគ្គសបានក្នុងចម្ងាយ 4 ម៉ែត្ត នៅពេលបើកលឿន និងអាចបញ្ជាលើកប៊ុមឡើងចុះតម្រូវតាមស្ថានភាពផ្លូវ ហើយអាចឲ្យរថយន្តរាំតាមចង្វាក់ភ្លេងផងដែរ។
Article image
ប្រព័ន្ធម៉ូទ័រទាំង 4 របស់ BYD Yangwang U9 Extreme អាចផលិតកម្លាំងសរុបបានដល់ 2220kW ឬស្មើរនឹង 2977 សេះ អាចជាន់ល្បឿនលឿនបំផុតពី 0 ទៅ 100km/h ចាយពេលត្រឹមតែ 2.36 វិនាទីប៉ុណ្នោះ។ បន្ថែមពីនេះ Hypercar ស៊េរីថ្មីនេះ បានបំពាក់នូវកញ្ចប់ថ្មប្រភេទ Blade Battery ដែលត្រូវបានធ្វើការឌីស្សាញឡើងយ៉ាងពិសេសដែលបានប្រព័ន្ធការពារកាត់បន្ថយហានិភ័យកម្រិតខ្ពស់ និងមានការរៀបចំនូវប្រព័ន្ធកាត់បន្ថយការឡើងកម្តៅ novel dual-layer cooling ដែលជួយរក្សាតុល្យភាពកញ្ចប់ថ្មបានយ៉ាងល្អ។ Yangwang U9 Extreme គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្លាំង 1200V ultra-high-voltage platform កម្រិត 30C Ultra-Fast Charging៕
BYD Yangwang U9 Extreme Hypercar EV កម្លាំង 3,000 សេះបង្ហាញខ្លួននៅ Guangzhou Auto Show