ស្វែងរកពួកយើង:

BYD YangWang U9 Supercar ដែលមានកម្លាំង 1300 សេះ នឹងបង្ហាញវត្តមាននៅថ្ងៃទី 25 កុម្ភៈខាងមុខនេះ

ដោយ

Koun Jab Luffy

13 កុម្ភៈ 2024 09:53 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន BYD ត្រូវបានគេរាយការណ៌ថា អាចនឹងមានការសម្ពោធជាផ្លូវការនូវរថយន្ត YangWang U9 supercar នៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះហើយ។ រថយន្តនេះ គឺជាម៉ូដែលថ្មីប្រភេទស្ព័រ ដែលមានសមត្ថភាពអាចបង្កើតល្បឿនបានចាន់ពី 0 km/h ទៅ 100 km/h ប្រើពេលត្រឹម 2 វីនាទីប៉ុណ្ណោះ តាមរយៈនៃការប្រើប្រាស់ប្រព័ន្ធ DiSus-X body control system។ YangWang ត្រូវបានគេស្គាល់ថា គឺជារថយន្តម៉ូដែលអគ្គិសនីថ្នាក់ប្រណិតរបស់ក្រុមហ៊ុន BYD ដែលបានបង្ហាញខ្លួនកាលពីខែមករាឆ្នាំមុននេះ។
ជាមួយនិងការឌីស្សាញរូបរាងរបស់ម៉ូដែលថ្មី U9 នេះ គឺជារថយន្តជំនាន់ទី 2 ហើយបន្ទាប់ជំនាន់មុន YangWang U8 hard-core SUV ដែលបង្ហាញវត្តមានកាលខែធ្នូឆ្នាំ 2023 នឹងមានតម្លៃ 1,089,000 យ៉ន់ (150,000 USD)។ កាលពីខែមករាកន្លងទៅនេះ រដយន្ត U8 គឺមានការនាំចេញបាន 1,600 គ្រឿងនៅលើទីផ្សារប្រទេសចិន។ ក្រុមហ៊ុន BYD ក៏គ្រោងនឹងមានការណចេញនូវម៉ូដែលថ្មីតម្លៃខ្ពស់នេះទៅកាន់ទីផ្សារសលផងដែរ ប៉ុន្តែអាចនឹងមានការប្តូរឈ្មោះមកជាភាសារអង់គ្លេសជំនួសវិញ។
Article image
YangWang U9 SuperSport ដំណើរការនៅលើម៉ូទ័រអគ្គិសនី 4 គ្រាប់ ដែលមួយគ្រាប់ ដែលប្រើប្រាស់ទំហំ 240kW។ ដូច្នេះ សរុបទាំងអស់ 960 kW ដែលមានស្មើរ 1,287 សេះ នឹងរត់បានល្បឿន 300 km/h។ នៅលើរថយន្តនេះ គឺប្រើប្រាស់នូវថាមពល BYD Blade battery ដែលមានការគាំទ្រនូវវត្ថុធាតុដើម LFP chemistry។ U9 មានការឌីស្សាញរូបរាងជាមួយនិងទ្វាពីរ និងដំណើរការនៅលើ e4 platform។ រថយន្តថ្មីនេះ មានទំហំ 4966/2029/1295mm និងមានប្រវែងកង់ 2900mm។  រថយន្តនេះប្រវែងដូចគ្នាជាមួយនិង Audi A4 ឬក៏ BMW 5 Series។ រថយន្តនេះ មានការប្រើប្រាស់នូវ carbon fiber នៅផ្នែកខាងក្រោយ។
Article image
សម្រាប់ផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមានការប្រើប្រាស់នូវ BYD style ដែលមើលទៅមានភាពទាក់ទាញខ្លាំងមែនទែន។ នៅក្នុងរថយន្ត YangWang U9 គឺមានការបំពាក់នូវអេក្រង់ខាងក្នុងចំនួន 3 ដោយអេក្រង់ចំនួន 2 នៅចំពីរមុខកៅអីអង្គុយខាងមុខ និងអេក្រង់មួយទៀតនៅចំកណ្តាលសម្រាប់បង្ហាញព័ត៌មានទូទៅ។
Article image
ម៉ាកសញ្ញា YagnWang នេះ បានចុះបញ្ជីលក់ U9 កាលពីខែធ្នូឆ្នាំមុននេះ។ ប៉ុន្តែសម្រាប់តម្លៃនៅមិនទាន់មានការប្រកាសចេញនោះទេ។ មានការទម្លាយថា YangWang នឹងប្រកាសចេញនូវសប្តាហ៌ក្រោយ។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន BYD បានបង្ហោះលិខិតអញ្ជើញសម្រាប់ការប្រកាសសម្ពោធជាផ្លូវការរបស់រថយន្តនេះហើយ។
BYD YangWang U9 Supercar ដែលមានកម្លាំង 1300 សេះ នឹងបង្ហាញវត្តមាននៅថ្ងៃទី 25 កុម្ភៈខាងមុខនេះ